ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយ នូវគូស្នេហ៍ដ៏ផ្អែមល្ហែម គឺតារាចម្រៀង ឯករាជ្យ ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស ដោយគិតមកដល់ បច្ចុប្បន្ន ពួកគេ បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណជិត៦ឆ្នាំមកហើយ។
បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន ការធ្វើវីដេអូប្លុក ជាពិសេសនោះ ពួកគេក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។
បច្ចុប្បន្ន ពួកគេទាំង២នាក់ កំពុងតែស្រឡាញ់គ្នា រស់នៅយ៉ាងមានសុភមង្គល ហើយឧស្សាហ៍បង្ហាញភាពផ្អែមល្ហែម ក៏ដូចបង្ហោះសារលែបខាយ ឌឺដងគ្នាបែបលេងសើចនៅលើបណ្ដាញសង្គមខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រពួកគេ មានការពេញចិត្តខ្លាំងណាស់។
ជាក់ស្ដែង កាលពីម្សិលមិញ ទេព បូព្រឹក្ស បាន និងកំពុង ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងបារីស ប្រទេសបារាំង ហើយបានបង្ហោះរូបថតជាមួយតារាចម្រៀង G-Dvith រួចផ្ដាំផ្ញើថា «See you Parisអេ you G-Devith me បែកយូរកន្លះខែណាកុំដើរលេងនៅផ្ទះ នឹក អូនលឺអត់»។
ដោយឃើញអនាគតភរិយា ផ្ដាំផ្ញើបែបនេះ តារាចម្រៀង ងួន ចាន់ដេវីត ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា បានឆ្លើយជាភាសាអង់គ្លេសថា «I miss you already »។ ដោយឡែក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ទេព បូព្រឹក្ស បានទៅដល់ទីក្រុងបារីសហើយ បង្ហោះរូបថតជាមួយ Alex CoNan Real រួចប្រាប់ថា «With my love Alex CoNan Real នឹកណាស់នឹកណាស់ មកដល់ Paris ហើយ តែប៉ិននេះបងប្អូនខ្ញុំដើរលេងឲ្យអស់ដៃម៉ង»។
ចំពោះ Alex CoNan Real ដោយឃើញ ងួន ចាន់ដេវីត បង្ហាញក្ដីនឹករំលឹកចំពោះអនាគតឧត្តមភរិយាបណ្ដូលចិត្តនោះ ក៏បានប្រាប់ទៅវិញថា «ចាំខ្ញុំមើលចែអោយបានល្អណា កុំភ័យណាបងថ្លៃ»៕ សូមទស្សនាវីដេអូខាងក្រោម ៖