កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពី ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3Fun ផេនខេក បានប្រកាសចែកផ្លូវគ្នាជាមួយបុរសរូបសង្ហា វីឆៃ បន្ទាប់ពីចូលរោងការ បានជាងមួយខែប៉ុណ្ណោះ។
មុនប្រកាសដំណឹងចែកផ្លូវគ្នាជាមួយស្វាមីនោះ ផេនខេក ធ្លាប់ បានទម្លាយតម្រុយខ្លះៗ កាលពីប៉ុន្មានថ្ងៃមុន ដោយទំនងនឹងមានជនទី៣ចូលមកជ្រៀតជ្រែក ចំណងស្នេហារបស់អ្នកទាំងពីរ។
ជាងនេះទៅទៀត លើកនេះ ហ្វេនៗផ្ទុះការសង្ស័យថា ជនទី៣នោះ ជាបុរសដូចគ្នា ក្រោយឃើញ វីដេអូលើបណ្តាញTikTokរបស់ ស្វាមីតារាស្រី ផេនខេត បង្អួតភាពស្និទស្នាលខ្លាំង ជាមួយនឹងបុរសម្នាក់ឈ្មោះរ៉ាឌី។
ក្រោយពីមានការយល់ច្រឡំ រហូតមានសារព័ត៌មានចុះផ្សាយជាច្រើននោះ បុរសម្នាក់ឈ្មោះរ៉ាឌី ដែលគេសង្ស័យថា ជាជនទី៣នោះ បានចេញមុខឡាយបកស្រាយនៅលើផេក បញ្ញាសិទ្ធថា នេះមិនមែនជាការពិតនោះទេ ពួកខ្លួនគ្រាន់តែជាមិត្តភក្ដិនឹងគ្នាប៉ុណ្ណោះ ហើយវីដេអូនោះ ថតនៅលើទីកតុកយូរហើយ មិនមែនថ្មីៗនេះទេ។
ទន្ទឹមគ្នានោះ ផេនខេក និង គង់ ចាន់ស្រីមុំ បានធ្វើការឡាយនិយាយរឿងក្នុងចិត្តប្រាប់អ្នកគាំទ្រផងដែរ ហើយក្នុងពេលកំពុងឡាយនោះ ស្រាប់តែមានខំមិនមួយ និយាយថា ជនទី៣កំពុងឡាយបកស្រាយ ធ្វើឲ្យគង់ ចន់ស្រីមុំ ឆេះដុំ បញ្ចេញប្រតិកម្មខ្លាំងៗតែម្ដង។
ក្រោយមក ចប់ការឡាយ ផេនខេក និង គង់ ចាន់ស្រីមុំ ចូលទៅមើល ទើបដឹងថា មិនមែនជាជនទី៣នោះទេ ក៏បានចេញវីដេអូ មួយទៀត ដាក់ដោយCaptionថា «សុំទោសចំពោះការយល់ច្រឡំអម្បាញ់មិញ តាមពិតពួកគាត់មិនមែនជាជនទី 3ទេ»។
នៅក្នុងវីដេអូនោះ ពួកគេ បញ្ជាក់ថា រ៉ាឌី ហ្នឹងត្រូវជាពួកម៉ាករបស់ ឆ័យ អញ្ចឹងពួកគេមិនមែនជាជនទី៣នោះទេ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖