ជជែក​គ្នា​បែក​ផ្សែង! កំពុង​ស្រឡាញ់​គ្នា​សុខ​ៗ, ​​គូស្នេហ៍​នាយ​ចឺម​ រៀបរាប់​បណ្ដាំ​ម្ដាយ ​ពាក់ព័ន្ធ​​​ជីវិត​គូ​ ពេល​គេ​ សួរនាំ ​ស្រាប់តែ​នាង​ឆ្លើយ​ខ្ទេច​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​ចម្រៀង ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​ចឺម ក្រោយពី​ផ្ដាច់​និស្ស័យ​ស្នេហ៍​ជាមួយ​អតីត​សង្សារ គឺ​ស្រី​ស្អាត ហ្វា​ហ្វា ក៏បាន​ចាប់ផ្ដើម​ជីវិត​ថ្មី​ជាមួយ​នឹង​អ្នក​មេម៉ាយ​ចាយ​រាង​កូន​មួយ​អ្នកនាង សេង សុ​ឃីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បច្ចុប្បន្ន នាយ​ចឺម និង ស្រី​ស្រស់ សេង សុ​ឃីម បាន និង​កំពុង​កសាង​អនុស្សាវរីយ៍ យ៉ាង​ភាព​ផ្អែមល្ហែម ល្អូកល្អិន​ជាមួយគ្នា ដើម្បី​ស្វែង​យល់ចិត្ត​ឱ្យ​កាន់តែច្បាស់ មុន​ឈានដល់​ថ្ងៃ​ចូល​រោង​ជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល​ចុង​ក្រោយ​​ នាយ​ចឺម កាន់តែ​​​មាន​ភាព​ជោគជ័យ​ខ្លាំង​​ ដោយ​ថ្មីៗ​នេះ បាន​ទិញ​ផ្ទះ​រួមគ្នា​ជាមួយ​គូស្នេហ៍​ថ្មី មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ទិញ​ឡាន​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត។ លើស​ពី​នេះ ថែមទាំង​ធ្វើ​ផ្លូវ​ឲ្យ​អ្នកភូមិ​របស់​ខ្លួន ស្ថិត​ក្នុង ឃុំ​មហាឬស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នេះ នាយ​ចឺម ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​កតញ្ញូ ដោយ​កន្លងមក ក្នុងអំឡុងពេល​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្ម វិធី​មួយ តារា​ចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ រូបនេះ បាន​លើក​ឡើង​ពី​ជីវិត​តស៊ូ​ដ៏​ជូរចត់​មួយ​ចំនួន ដែល​ខំប្រឹង​ដើរ​ច្រៀង​ដើម្បី​បំពេញ​បំណង​ជូន​ដល់​អ្នកមានគុណ​(​ឪពុក​-​ម្តាយ​) និង​បងស្រី​របស់​ខ្លួន ស្ទើរ​រក​ពេល​សម្រាក​គ្មាន រហូត​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​អាណិត ហើយ​សរសើរ​ទឹក​ចិត្តជា​កូន​កតញ្ញូ​គ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា សម្រាប់​សង្សារ​របស់​ខ្លួន​នេះ​វិញ មិន​ដឹង​ថា នាយ​ចឺម មានចិត្ត​គិតគូរ ដូច​អ្នកមានគុណ ឬ​យ៉ាងណា​នោះ​ទេ ទើប​នៅ​ថ្ងៃ​នេះ នាង​បាន​បង្ហោះ​បណ្ដាំ​របស់​ម្ដាយ​ថា មនុស្ស​ប្រុស​ស្រលាញ់​កូន​ពិត​ប្រា​ដ គេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កូន​ មិន​បាច់​ចាំ​កូន​ទាមទារ​ទេ​ គេ​នឹង​គិត​ពី​កូន​មុនគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍ នាយ​ចឺម អ្នកនាង សេង សុ​ឃីម នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២​នេះ បាន​បង្ហោះ​រូបថត​១​សន្លឹក អង្គុយ​សំពេះ​ម្ដាយ ហើយ​រៀបរាប់​ដូច្នេះ​ថា «​ម៉ាក់​ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ខឹង​ខ្ញុំ​ប៉ុនណា ខ្ញុំ​ខុស​ប៉ុនណា ក៏​មិនដែល​គិត​ចង់​ចោល​ខ្ញុំ​ដាច់ខាត​ម៉ាក់​ផ្តល់កំណើត​ឲ្យ​ខ្ញុំ គិតពី​ខ្ញុំ បារម្ភ និង​ខ្វល់​ពី​ខ្ញុំ​គ្រប់ពេល មិន​ថា​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ស្អប់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​យំ តែ​ម៉ាក់​នៅតែ​លើកទឹកចិត្ត​ខ្ញុំ​គ្រប់ពេលវេលា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​មិន​ចេះ​ខឹង​ខ្ញុំ គុំកួន​ក្នុង​ចិត្ត​ទេ ហើយ​គឺ​ហើយ​ៗ ម៉ាក់​ជា​មនុស្ស​ម្នាក់​ស្រលាញ់​ខ្ញុំ​មិន​ចេះ​ប្រែចិត្ត ម៉ាក់​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ខ្ញុំ មាន​ក្តី​សុខ ម៉ាក់​តែង​ប្រាប់​ខ្ញុំ​ថា មនុស្ស​ប្រុស​ស្រលាញ់​កូន​ពិត​ប្រា​ដ គេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​កូន មិន​បាច់​ចាំ​កូន​ទាមទារ​ទេ គេ​និង​គិត​ពី​កូន​មុនគេ ម៉ាក់​និយាយ​ត្រូវ​ណាស់ ខ្ញុំ​នឹង​ស្តាប់​តាម​សំដី​ម៉ាក់ កូន​ស្រលាញ់​ម៉ាក់​ជីវិត​កូន លើ​លោក​នេះ​កូន​ស្រលាញ់​ម៉ាក់​ជាងគេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ កាលពី​ថ្ងៃទី​២១ ខែមេសា សង្សារ​នាយ​ចឺម ថែមទាំង​បង្ហោះ​Caption ហាក់ កំពុង​អន់ចិត្ត​ទៀតថា «​ចូល​ចង់ចាំ! មនុស្ស​ប្រុស​ស្រលាញ់​អ្នក​ពិតប្រាកដ គាត់​មិន​តម្រូវ​អោយ​អ្នក​កែប្រែ​អ្វី​ដើម្បី​គាត់​ទេ តែ​គាត់​ព្យាយាម​កែប្រែ​ខ្លួន​គាត់ អោយស្រប​អ្នក​។​ គាត់​ស្រលាញ់​អ្វី​ ដែល​ជា​អ្នក​គាត់​មិន​ពូកែ​និយាយ មិន​សម្ដែង តែ​ទង្វើ​និង​គ្រប់យ៉ាង ដែល​គាត់​ធ្វើ​រាល់​ថ្ងៃ​គឺ​ដើម្បី​អនាគត​​​អ្នក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី​ត្រូវ​ជ្រើស​រើស​យក​មនុស្ស​ស្រលាញ់​អ្នក​_​កុំ​យក​មនុស្ស​ដែល​អ្នក​ស្រលាញ់ (​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ គាត់​មិន​ទុក​អ្នក​ចោល ពេល​ដែល​គាត់​ដឹង​ថា អ្នក​ត្រូវការ​គាត់​បំផុត​) មិន​ស្អាត​សម្រាប់​មនុស្ស​គ្រប់គ្នា តែ​Queen​អ្នក »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ពេល​មាន​គេ​ខំ​មិន​សួរថា «​មែន​ពូ​ចឺម​ឲ្យ​កែ​មែន​»​។ ជា​ការ​ឆ្លើយតប អ្នក​ម្ដាយកូន​១​ដ៏​ស្រស់ស្អាត​រូបនេះ បញ្ជាក់​ថា «​ចឹ​ង​បើ​មិន​ឲ្យ​កែ ប្រពន្ធ​ឈឺ​ម៉េចៗ ក៏​អត់​មើល​ដែរ​មែន បើ​អូន​គិត​ត្រូវ ចែ​ក៏​អត់​អី​និយាយ​ដែរ​អូន​, សុំ​តើ​ម៉ា​សុខ អត់​ចង់​មាន បញ្ហា​នឹង​អ្នកណា​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​សង្សារ​នាយ​ចឺម ឆ្លើយ​បែបនេះ អ្នក​ខំ​មិន​ខាងលើ តប​វិញ​ថា «​ហាក​អូន​បង​និយាយ​លេង​ទេ បង​មិនបាន​ស្អប់ ឬ​ខឹង​នឹង​អូន​ទេ គ្រាន់តែ​ឃើញ​អូន​ផុស​ហើយ​ចំអន់​លេង​តើ​ម៉េច​ក៏​អូន​គិតដល់​ម្លឹ​ង បើ​មិន​សប្បាយចិត្ត​អូន​ក៏​ទៅ​ផឹកស្រា ហើយ​ស្ដាប់ភ្លេង​ទៅអោយ​វា​ឈប់​គិត​ខ្លះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​បង្អង់​យូរ សង្សារ​នាយ​ចឺម តប​វិញ​ថា «​ចែ​អត់​ដែល​ស្អប់​អ្នកណា ឬ មិន​ពេញចិត្ត​អ្នកណា ព្រោះ​មិន​ដឹង​ស្អប់​រឿង​អី ទាំង​ដែល​ពេលខ្លះ​សឹង​ថា មិនសូវ​ជួបគ្នា​ផង ពេលខ្លះ​ប្រាប់​បង​ចឺម​ថា ចែ​ស្អប់​អ្នក​ទាំងអស់គ្នា ចែ​ឆ្ងល់​ដែរ​ថា​ចែ​ស្អប់​អ្នកណា ទាំង​ចែ​មិនដែល​ស្គាល់​ផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទៀត សូម្បីតែ​អូន​នេះ​ក៏​ចែ​អត់​ស្គាល់​ដែរ ចែ​ហត់​ណាស់ និយាយ​តាម​ត្រង់ បើ​ចែ​ខុស ចែ​ទទួល បើ​ចែ​អត់​ខុស​វៃ​ងាប់​ក៏​អត់​ទទួល​ដែរ ពិ​សេល​រឿង​ថា ចែ​ស្អប់​អ្នកផ្ទះ និយាយ​ឲ្យ​អស់​តាំង​ស្គាល់គ្នា​មក ចែ​ទៅផ្ទះ​បាន​ប្រហែល​5​ដង​មិនដឹង នេះ​អូន​នាំ​និយាយ ជ្រុល​ហើយ​និយាយ​ឲ្យ​អស់ ចែ​ក៏​ពិបាក​ដូចគ្នា ចោទ​ចែ​ទាំង​មិន​ដឹងអី​សោះ​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment