ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកនៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្ត្រីមកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។
កិច្ចប្រជុំកំពូលលើកទី៤ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ដល់២៤ខែមេសាឆ្នាំ២០ ២២។
វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះស្តីពី “បញ្ហាទឹកនៅក្នុងតំបន់អាស៊ី-មប៉ាស៊ីហ្វិក” បានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជូនប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់អា ស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមដងទន្លេមេគង្គ ក្នុងការប្រើប្រាស់ គ្រប់គ្រងប្រព័ន្ធទឹក និងទប់ស្កាត់ បង្ការហានិភ័យជាយថាហេតុដែលបង្កឡើងដោយគ្រោះទឹកជំនន់។ល។
ជាមួយគ្នានេះ ក៏បានចូលគ្រប់គ្រងប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាពនិងសម្រាប់ការអភិវឌ្ឍ ន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។លើសពីនេះកិច្ចប្រជុំនេះក៏បានធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
បើតាមកម្មវិធីដែលបានគ្រោងទុកសម្តេចតេជោនា យករដ្ឋមន្ត្រី និងជួបសន្ទនាការងារទ្វេភាគីជាមួយ សមភាគីជប៉ុន ឯកឧត្តម គីស៊ីដាហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុននិងធ្វើ ជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹកនិងឧតុ និយមកម្ពុជាជាមួយនឹងក្រសួងដែនដីហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុនដែលចុះហត្ថលេខារវាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយមកម្ពុជាជាមួយឯកឧត្តម សាយតុ តេត្យុអុ(Saito Tetsuo)រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរ ណ៍ជប៉ុន។
នៅថ្ងៃទី២៣ ខែមេសានេះសម្តេចតេជោ ហ៊ុន សែ ន និងគណៈប្រតិភូកម្ពុជាបានចាប់ផ្តើមមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមផនខាំ វីផាវ៉ាន់នា យករដ្ឋមន្ត្រីឡាវ។ទន្ទឹមនឹងនោះសម្តេចនាយករដ្ឋ មន្ត្រីនឹងជួបសន្ទនាការងារទ្វេភាគីជាមួយឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូនិងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោល បំណងចែករំលែកទស្សនទានការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្តជូនចំពោះប្រ មុខរដ្ឋប្រមុខរដ្ឋាភិបាលដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុ ណភាពឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ននិងដោយចីរភាពដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹកក្រោ យពេលដែលស្ថានភាពជម្ងឺកូវីដ-១៩បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕