តារាកំប្លែងដ៏ល្បីឈ្មោះនាយ ពែកមី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំគ្នាធ្វើការចាប់ត្រី តាមបែបធម្មជាតិ ដោយប្រើអង្រុត ដើម្បីធ្វើការប្រកួតប្រជែងគ្នាថាតើអ្នកណាចាប់បានច្រើនជាងគេនោះ។
នៅពេលកំពុងចាប់ត្រីតាមបែបធម្មជាតិនៅម្ដុំឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមនោះ នាយពែកមី ក៏បានឆ្លៀតSurprise ខួបកំណើតឌីជេ ហេរ៉ូ នៅកណ្ដាលភក់នោះផងដែរ ហើយបង្ហោះរូបថត និងសារគួរឲ្យអស់សំណើចបែបនេះថា ខួប ហេរ៉ូ កណ្តាល ភក់ ប្លែក ផ្ទះលេខ២ធ្វើបាន។
តាមរយៈនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារមានភាពប្លែកពេក ក៏បញ្ចេញយោបល់ទាំងអស់សំណើចដូច្នេះថា «ផ្ទះលេខ២អ្វីក៏ធ្វើទៅរួចដែរ, ប្លែកម្យ៉ាងដែរ, ផ្ទះលេង២ធ្វើបានគ្រប់យ៉ាងតែម្ដង, មើលមាឌអ្នកចាប់ត្រីផង គ្រាន់តែចុះមិនបាច់ចាប់ត្រីលោតចូលធុងដោយខ្លួនឯងបាត់ហើយ, បើមិនប្លែក មិនមែនផ្ទះលេខ២ទេ, ផ្ទះលេខ២អាចធ្វើបាន, ថ្មីចែស, ស្មានតែខួបកំណើតត្រី»។
«ផ្ទះលេខ២ធ្វើឲ្យគ្រប់គ្នាខ្លាចរអា, ចែកគ្នារស់ៗទៅ, ប្លែកមែន, កុំចង់ប្រណាំងជាមួយផ្ទះលេខ២, Surprise 100%តែម្តង, ស្មានbirthday ត្រីក្នុងភក់, ថ្មីរហូតផ្ទះលេខ២, ផ្ទះលេខ២ធ្វើអីក៏ខុសគេដែរ, នឹកឃើញកាលនៅក្មេងៗ សប្បាយកប់, អត់ប្លែកទេ ព្រោះមនុស្សប្លែកធ្វើរឿងធម្មតាម៉េចកើត, ថាមិនចង់សើចទេ តែឥឡូវសើច១សិន»។
«ថ្មីតែម្ដង កូនខ្មែរនឹងចងចាំទុក, ប្លែកចម្លែកអារម្មណ៍, ថ្មីរហូតតែម្តងផ្ទះលេខ២ចឹងបានផ្លូវក្នុងខ្លាំងណាស់ បើផ្លូវភក់ ក៏មិនលើកលែង ចុះទម្រាំផ្លូវ… មិនដឹងយ៉ាងណា, ទម្លាប់គ្នារបស់ផ្ទះលេខ២ចូលភក់ពាក់អាវពណ៌ស, បងខួបកំណើតឱ្យត្រីមែន»៕