កន្លងមក តារាសម្ដែងដ៏ស្រស់សោភា កញ្ញា មាន សូនីតា ដែលមានរហស្សនាម «រាជិនីក្រមា» គឺកាន់តែធ្វើអោយអ្នកគាំទ្រ និងមហាជន ដាក់ការសង្ស័យជាច្រើនទៅលើទំនាក់ទំនងរវាងនាង ជាមួយនឹងតារាចម្រៀងរូបសង្ហា លោក ហ្សូណូ។ ជាពិសេសតាមរយៈការបង្ហាញរូបភាពយ៉ាងសិទ្ធស្នាលជាច្រើនសន្លឹកជាមួយគ្នា ជាដើម។
ជាក់ស្ដែង កាលពីប៉ុន្មានខែមុន អ្នកទាំងពីរ បានបង្ហាញរូបភាពស្និទ្ធស្នាល អមដោយទេសសភាពយ៉ាងស្រស់ស្អាតជាមួយនឹងសម្រស់ទឹកសមុទ្រយ៉ាងខៀវស្រងាត់ ដោយទឹកមុខញញឹមសប្បាយរីករាយ។
ក្នុងសំណេរដ៏គួរឲ្យសង្ស័យមួយ មាន សូនីតា បានរៀបរាប់ថា៖ «អ្នកមិនដឹង ថានៅពីក្រោយរូបភាពស្រស់ស្អាតប៉ុន្មានសន្លឹកនេះ ពួកយើងបានឆ្លងកាត់រឿងអ្វីខ្លះនោះទេ» ។នាងបន្តថា ទោះបីជាហត់នឿយយ៉ាងណា ជួបការលំបាកយ៉ាងណា ក៏នៅតែសើចមុខកាមេរ៉ា និងញញឹមនៅមុខទស្សនិជន។
នាងបញ្ជាក់ថា ៖ «អ៊ីចឹងបានថា អ្នកធ្វើបានដឹង អ្នកមើលបានតែនិយាយទេ តែអ្វីដែលសំខាន់បំផុតការងារខ្ញុំទទួល ខ្ញុំនឹងធ្វើកាងារនោះឲ្យល្អបំផុត ព្រោះខ្ញុំមិនចង់ក្បត់នឹងខួរក្បាល រឺឧត្តមគតិខ្លួនឯងឡើយ»។
ទោះយ៉ាងណា កាលពីថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ មាន សូនីតា បានប្រកាសថា ខ្លួនមានម្ចាស់បេះដូងរួចទៅហើយ ជាបុរសអាស៊ី ជនជាតិខ្មែរតែម្ដង ហើយ កំពុងទាក់ទងមើលចិត្តគ្នាយ៉ាងរលូន។
ក្នុងនោះ កញ្ញា ក៏មិនទាន់បញ្ចេញមុខថាជាបុរសរូបណានៅឡើយ ដោយនាងបានបញ្ជាក់ថា រង់ចាំថ្ងៃជិតរៀបការទើបបង្ហាញតែម្ដង។ បើដូចការអះអាងរបស់នាងមែននោះ ទំនាក់ទំនងជាមួយតារាចម្រៀង លោក ហ្សូណូ កន្លងមក ដែលមហាជនយល់ថាជាស្នេហានោះ តាមពិតគ្រាន់តែជាមិត្តភាពប៉ុណ្ណោះ៕