និយាយដល់ឈ្មោះយាយសួយ ប្រិយមិត្តច្បាស់ជាស្គាល់មិនខានថា អ្នកនាង ជាអ្នកលក់ផលិតផលអនឡាញដ៏ល្បីម្នាក់ ពូកែខាងថ្វីមាត់ និយាយពីអសុរោះ ដែលធ្វើឲ្យមហាជនទប់សំណើចមិនជាប់នោះ។
ជុំវិញជីវិតគ្រួសារវិញ គេមិនដឹងថា យាយសួយ រៀបការនៅពេលណានោះទេ ពេលល្បីឃើញមានប្ដីរួចទៅហើយ ហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យាយសួយ ក៏បានសម្រាលកូនស្រីម្នាក់ ដោយសុវត្ថិភាពទាំងម្តាយ និងទារក ដែលកូនស្រីបានដាក់ឈ្មោះក្រៅថា ពីន ពីន។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើត ពីន ពីន គម្រប់២ឆ្នាំនោះ យាយសួយ បានជូនពរកូនស្រីយ៉ាងពិសេសថា «កូនស្រីម៉ាក់កូនបាន២ឆ្នាំហើយ ជូនកូនពីន មកធ្វើបុណ្យ អរគុណ ដែលកូនជាកាដូជីវិតម៉ាក់ បេះដូងខ្ញុំ ️Happy birthday កូនស្រីក្បាលខូច»។
ក្រៅពីជូនពរហើយនៅ យាយសួយ បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ យ៉ាង អធិកអធម ក្រោមវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាបុគ្គលល្បីចូលចិត្តឈឺឆ្អាលរឿងសង្គម និងមានចិត្តសប្បុរសធម៌ ធ្វើតែអំពើល្អនោះ។
អ្វី ដែលកាន់តែពិសេសទៀតនោះ ខួបកំណើត ពីន ពីន គេសង្កេតឃើញវត្តមានបុគ្គលល្បីៗ និងតារាជាច្រើនចូលរួមផងដែរដូចជា លោកអ៊ឹម ជីវ៉ា, ស្រីលាភ ភរិយា នាយក្រឹម, ឧកញ៉ា ប៊ុន រតនា និងភរិយា, Pich Pich, អេម៉ា, កក្កដា សុភ័ណ្ឌ, អតីត តារាចម្រៀង លាន អាហ្វ្រីលគីនីន, កាតុក ជាដើម។
វត្តមានរបស់តារាជាច្រើនចូលរួមនេះ បានធ្វើឲ្យយាយសួយ រំភើបបិទមាត់មិនជិត ហើយឡាយវីដេអូ ដោយដាក់Captionថា តារាច្រើនណាស់។ ក្នុងកម្មវិធីនោះដែរ គេឃើញ ពីន ពីន ឡើងឆាករាំម៉ាអស់ដៃក្នុងបទថ្មីរបស់ កញ្ញាទេព បូព្រឹក្ស ទៀតផង៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖