និយាយដល់ឈ្មោះ អ្នកនាង ស៊ឹម សូលិកា និង លោក អេង ឫទ្ធី នោះ ប្រិយមិត្តច្បាស់ជានឹកឃើញថា គូស្វាមីភរិយា ជាពិធីករ និងពិធីការិនី រាត្រីពណ៌ស្វាយ ទាំង២នាក់នេះ ធ្លាប់បាន ទទួលការគាំទ្រយ៉ាងកុះករពី បងប្អូនមហាជនខ្មែរ ជាពិសេស អ៊ំៗ លោកពូអ្នកមីង និយមស្តាប់បទចម្រៀង តារាខ្មែរជើងចាស់ ពីមុនៗមក។
តាំងពីរៀបការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ អ្នកទាំងពីរ មិនទាន់ទទួលដំណឹងល្អ ណាមួយនៅឡើយ។ ទោះយ៉ាងណា អ្នកទាំងពីរ រស់នៅកាន់តែមានសុភមង្គលជាខ្លាំង ជាមួយ កូនស្រីរបស់ តារាស្រី ស៊ឹម សូលិកា ដែលជាកូនអតីតប្ដីមុននោះ។
ក្រៅពីកំពុងរស់នៅយ៉ាងមានសុភមង្គលនោះ ពួកគេទាំង២នាក់ក៏កំពុងសម្បូរសប្បាយចាយលើគំនរទ្រព្យ ជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗ ដោយគ្រាន់តែគ្នា៣នាក់ពួកគេមានរថយន្ត៣គ្រឿងបាត់ទៅហើយ ហើយកាលពីប៉ុន្មានខែមុន ទើបតែបង្ហាញរថយន្ត១គ្រឿងលំដាប់មន្ត្រីទូតទៀតផង។
ពួកគេមើលទៅសប្បូរសប្បាយក៏ពិតមែន តែទម្រាំបានលុយទាំងនេះ អ្នកនាង ស៊ឹម សូលិកា ធ្លាប់បញ្ជាក់ថា «បាយទឹកមិនទៀងទាត់ សម្រាកមិនគ្រប់គ្រាន់ យកជីវិតធ្វើដើមទុន ប្រឹងប្រែង តស៊ូ អត់ធ្មត់ ផ្ចិតផ្ចង់ ស្មោះត្រង់។ ប្រាក់ចំណូល ប្រាក់ចំណាយ (ចាំបាច់ & មិនចាំបាច់) ប្រាក់សន្សំ
ម្នាក់ៗខំណាស់ ប្រឹងណាស់ ទម្រាំតែមានឱកាសបានរស់នៅ ប្រកបដោយជីវភាពល្អសមរម្យ មានសេចក្ដីសុខ សុភមង្គល»។
ទោះធ្លាប់បញ្ជាក់បែបនេះក៏ពិតមែន តែថ្ងៃនេះ អ្នកនាង ស៊ឹម សូលិកា ហាក់ចំណាយឈុតធំលំដាប់អភិជនតែម្ដង ដោយគ្រាន់តែសែន លោកតា ចំណាយជ្រូកខ្វៃរហូតដល់ទៅ៩ក្បាលឯណោះ ហើយតាមដឹង១ក្បាលមានតម្លៃមិនក្រោម១០០ដុល្លារនោះទេ អាចហក់ដល់២០០ដុល្លារ ៣០០ដុល្លារក៏មាន។
បង្ហោះភ្ជាប់ជាមួយរូបថត សែនលោកតា ជាមួយជ្រូកខ្វៃត្រៀបត្រា អ្នកនា ស៊ឹម សូលិកា បានបួងសួង និងជូនពរថា «លោកតា លោកតា…កូនចៅសុំមានលាភមានជ័យ សិរីសួស្ដី មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានសុខភាពល្អ សំណាងល្អ អាយុវែង មានយសថ្កើងស័ក្តិ សូមជូនពរបងប្អូនកូនក្មួយទាំងអស់គ្នា បានសម្រេចបំណងប៉ងប្រាថ្នា ត្រជាក់ត្រជំ រកស៊ីមានបាន ហេងហេង»៕