យល់យ៉ាងណា? ក្រោយល្បីថា ប្រុញ ថត មិនបានលុយ, លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់យោបល់បែបនេះ ខណៈនាយប្រុញ បញ្ជាក់រឿងលុយយ៉ាងលម្អិតម្ដងទៀតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយថា កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​ មាន​ការបញ្ជាក់ពីលោកពេជ្រ ស្រស់​ថា តារា​កំប្លែង​វ័យក្មេង​ នាយប្រុញ សម្រេចចិត្ត​​ត្រឡប់​ទៅ​រស់​នៅ​ឯ​ស្រុកកំណើត​វិញ ដោយសារតែ​ការថត​កន្លងមក មិន​ទទួលបាន​ប្រាក់កាស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសាររៀបរាប់ដូច្នេះថា «​ដើមឡើយ​ខ្ញុំ​គិតថា​មិន​និយាយ​ទេ​រឿង​ក្មួយ​ប្រុ​ញ​ ដែល​ចេញ​ថត​ព្រោងព្រាត ប៉ុន្តែ​មិនដែល​ទទួល​បាន​ថវិកា​ពី​ការថត​នោះទេ ហើយ​ប្រាក់ខែ​ក្មួយ​វិញ​គឺ​បានតែ​ម្តងគត់ នេះ​បើ​យោងតាម​ការរៀបរាប់​របស់​ក្មួយ និង​ម្តាយ​ក្មួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ពាក្យ​ល្បី​ថា​ក្មួយ​ប្រុ​ញ​បាន​ឡាន​នោះ​ក៏​ក្មួយ​ថា​មិនបាន​ដែរ ដោយសារ​មាន​ចំណែក​បីនាក់ ហើយ​ក្មួយ ក៏​មិន​ទទួល​បានដែរ​ ពីព្រោះ​ក្មួយ​ឈប់​ថត​ក្នុង​ក្រុម​ទៀតហើយ មូលហេតុ​គឺ​ថត​មិន​ទទួលបាន​លុយ​ទាល់តែសោះ។ នៅមាន​រឿង​ច្រើន​ទៀត​ដែល​ក្មួយ​មិន​ទទួលបាន​លុយ​ពី​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ផ្សេងៗ បើ​រឿង​ខាងលើ​គឺជា​រឿង​ពិត​មែន​នោះ ជីវិត​ក្មួយ​ពិតជា​កម្សត់​ពេក​ហើយ ត្រូវគេ​ប្រើ​ដោយ​គ្មាន​ក្តីមេត្តា ទាំង​គ្រួសារ​ក្មួយ​ក្រខ្សត់​ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន​ខាងលើ​គឺ​ខ្ញុំ​ស្តាប់​ក្រុមគ្រួសារ​ក្មួយ​ប្រុ​ញ និង​ក្មួយ​ប្រុ​ញ​រៀបរាប់​ប្រាប់​ខ្ញុំ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​ខ្ញុំ​មិនទាន់បាន​ស្តាប់​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ ហើយ​ឥឡូវ​ក្មួយ​ប្រុ​ញ​ត្រឡប់​ទៅ​នៅផ្ទះ​ធម្មតា​វិញ​ហើយ ព្រមទាំង​ឈប់​ថត​VDO​ទៀត​ដែរ​ ក្រុមគ្រួសារ​ក្មួយ​ប្រុ​ញ ជាពិសេស​ឪពុកម្តាយ​ក្មួយ​ប្រុ​ញ​បាន​បញ្ជាក់ថា ជំនួយ​ដែល​ទទួល​បានជា​ដុំកំភួន​ឃើញ​លទ្ធផល​ ជាក់ស្តែង​គឺ​ជំនួយ​តាមរយៈ​ខ្ញុំ​ផ្ទាល់ ដោយ​ទទួលបាន​ផ្ទះ​ពិត​ជាក់ស្តែង និង​សល់​លុយ​ថែម​ទៀតផង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ផ្សព្វផ្សាយ​បែបនេះ បង្ក​ការ​ភ្ញាក់ផ្អើល​នោះ លោកជំទាវ ហ៊ុន ស៊ីណាត នៅរសៀលថ្ងៃទី២៤ ខែមេដានេះ បានបញ្ចេញយោបល់ថា «តាមគំនិតខ្ញុំមានតែខំរៀនបន្តសិនទាន់មានថវិកាដែរ បើក្មួយចេះភាសាទៀតកាន់តែល្អ ។ ពេលរៀនចប់ ចង់វិលទៅរកសិល្បៈវិញក៏មិនយឺតពេលដែរ ហើយថែមទាំងមានចំណេះទៀតផង ។ ម្យ៉ាងទៀតបើរឿងនេះដូចព័ត៌មាននិយាយមែនលោកឧកញ៉ាធ្វើបែបនេះតាមច្បាប់មានទោសពីបទកេញប្រវ័ញ្ចពលកម្ម កុមារ មានចែងក្នុងច្បាប់ការងាររបស់រដ្ឋ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឧកញ៉ា សម្បត្តិ បានបកស្រាយរួចហើយថា រឿង ​​ប្រុ​ញ​វេច​បង្វេច​ទៅ​ស្រុកនោះ លោកក៏​ខ្ញុំ​មិន​ដឹង​មូលហេតុ​ដូចគ្នា​ តែសម្រាប់លុយ លោកប្រគល់ឲ្យនាយប្រុញជាញឹកញាប់ តែត្រង់គាត់ចាយអស់នោះ លោកមិនអាចទៅគ្រប់គ្រងថវិកាក្នុងហោប៉ៅគេបាននោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ ឧកញ៉ា សម្បត្តិ ក៏បានបង្ហោះវីដេអូ ពេលជូនដំណើរប្រុញទៅស្រុកវិញផងដែរ ហើយនៅក្នុងវីដេអូនោះ ប្រុញ បានបញ្ជាក់ច្បាស់ៗថា ទោះយ៉ាងណា ក៏នាយមិនភ្លេចអ្នកមានគុណរបស់លោកនោះដែរ គឺឧកញ៉ា សម្បត្តិ និងលោកជំទាវ ហ៊ុន សុភ័ក្រ ជាមួយនឹងការជូនពរយ៉ាងពិសេសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះចំណុចនេះ នាយប្រុញ ដែលបានឡាយវីដេអូ ជាមួយនាយកណ្ដុរ កាលពីល្ងាចមិញនេះ បានបញ្ជាក់ហាក់លេងសើចថា រយៈពេល៨ខែនេះ សល់តែលុយ១០០រៀលក្នុង​ហោប៉ៅ​។ ទោះយ៉ាងណា នាយប្រុញ ទទួលស្គាល់ថា បានលុយពីឧកញ៉ា លោកជំទាវ ម្ដង៥០ដុល្លារ ម្ដង១០០ដុល្លារៗ ហើយក្រោយមក បានបញ្ជាក់ថា ៨ខែនេះ ទទួលបានលុយសរុបប្រហែល៧០០ ៨០០ដុល្លារ អត់ដល់ពាន់ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមនាយកណ្ដុរថា លោកឧកញ៉ា មិនខុសនោះទេ លោកចំណាយថវិកា ចំណាយឡាន ឲ្យទៅក្រុមយើង តែមកពីក្រុមយើង អត់ចេះឱបក្រសោបកូនចៅឲ្យច្បាស់លាស់។ ចំពោះរថយន្ត នោះ នាយប្រុញ បានបញ្ជាក់ថា មានចំណែក៣នាក់ គឺAdmin, អ្នកសារព័ត៌មាន និងខ្លួននាយ។ តែពេលនេះ នាយ សុំដកខ្លួនចេញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសំណួរលើកឡើងថា ឮថា នាយប្រុយ បានប្រាក់ខែ៥០០ ស្រាប់តែនាយប្រុញពេបមាត់​ហើយឆ្លើយថា ៥០០ឯណាបងប្អូនអើយ ២០០ហ្នឹង តែ៤ខែអត់ទាន់បានទេ ទាល់តែបងប្រុសទៅ បាន។ ចំពោះចំណុចនេះ នាយកណ្ដុរ បញ្ជាក់ថា លុយហ្នឹងមិនមែនបើកប្រាក់ខែពីឧកញ៉ាទេ បងប្អូនកុំច្រឡំ គឺឧកញ៉ាជាអ្នកផ្ដល់ថវិកាដល់នាយប្រុញ គាត់មិនពាក់ព័ន្ធអីទេ សំខាន់គឺថ្នាក់កណ្ដាល អ្នកចែក អ្នករៀបចំជីវិតរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក Admin​ដែល​ជា អ្នកដឹកនាំ​សម្ដែង​របស់​នាយ​ប្រុ​ញ ក្រោយពី​ឃើញ​ការ​ផ្សព្វផ្សាយ​ថា ប្រុ​ញ​អត់​ទទួល​បាន​លុយកាក់​ពី​ការ​ថត​នោះ ក៏បាន​បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​ឆ្លើយតបធ្ងន់ៗទៅកាន់ប្រុញផងដែរ ដោយមាន​ទាំង​សាក្សី​មួយ​ចំនួនដូចជា នាយ​ក្ដាម នាយ​តឿ នាយ​ញ៉ា​ញ់ ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​បកស្រាយ​នោះ Admin បាន​បង្ហាញ​ម៉ូតូ​១​គ្រឿង​បាត់​ស្លាក​លេខ ហើយ​បញ្ជាក់​ថា ម៉ូតូ​នេះ ជា​ម៉ូតូ ដែល​ខ្លួន​ទិញ​ឲ្យ​ប្អូន​ប្រុ​ញ ដែល​ប្អូនប្រុស​បាន​ទារ​ខ្លួន​ទិញ​ទាំង​កណ្ដាលយប់​អធ្រាត្រ​ម៉ោង​៣ គឺ​ប្អូន​ប្រុ​ញ បានធ្វើ​ទុក្ខ​បុក​ម្នេញ បើ​មិន​ទិញ​ឲ្យ​ទេ គាត់​អាច​នឹង​មាន​ការ​បង្ក ការប្រកាស​ស​.​ង្គ្រា​ម ព្រោះ​គាត់​ដើរ​កាន់​ដុំ​ថ្ម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អញ្ចឹង​ដោយ​ទឹកចិត្ត​លោក លោក​មិន​ចង់​ឲ្យ​មាន​បញ្ហា​អី​កើតឡើង ក៏​លួង​ទាំង​យប់​ថា អូន​អើយ អូន​កុំ​ធ្វើ​បែប​ហ្នឹង ចាំ​បង​ទិញ​ម៉ូតូ​ឲ្យ ​អញ្ចឹង​គាត់​ក៏បាន​ស្ងប់​សិន​ទៅ​។ លោក​ថា ម៉ូតូ​នេះ ទិញ​មក​មាន​ពន្ធ មាន​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ​បាត់​ស្លាក​លេខ ដោយ​មិន​ដឹងថា ប្អូន​ប្រុ​ញ​ជិះ​យក​ទៅ​បាត់​នៅឯណា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា ម៉ូតូ​ហ្នឹង​លោក​ក៏​ធ្លាប់​ដាក់​GPS​ផងដែរ តែ​ប្រុ​ញ​ដក​ទាំង​GPS​ក្រវាត់​ចោល​ទៀត​។ អញ្ចឹង​អ្វី ដែល​លោក​ឮ​ថា ប្រុ​ញ ធ្វើការ​អត់​ដែល​មាន​សល់​អី​នោះ តាមពិត​គាត់​មាន​ម៉ូតូ​មានអី ហើយ​លុយ​ចាយ​អី​មាន​ជាប្រចាំ ហើយ​គាត់​ជំពាក់​លុយ​គេ​សព្វ​ទិស​នៅ​កន្លែង​ណា​ក៏​លោក​បានដឹង សង​ជូន​គាត់​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ Admin​បាន​សួរ​ទៅកាន់​សាក្សី​ដើម្បី​បង្ហាញ​ពី​ចរិត​នាយ​ប្រុ​ញ ក្នុង​នោះ នាយ​ក្ដាម បាន​បញ្ជាក់ថា ចរិត នាយ​ប្រុ​ញ ជិះ​ម៉ូតូ​ពេញ​បុរី ពេល​គេ​ស្ដី​ឲ្យ គាត់​ថា​ឲ្យ​គេ ចង់​វ៉ៃ​គេ ពេល​គេ​ប្រាប់​ស្រួលបួល ចេញ​ចរិត​មក​កោងកាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នាយ​តឿ បាន​បញ្ជាក់ដែរថា នាយ​ប្រុ​ញ ដើរលេង​ដាច់​យប់ បងប្រុស​របស់​គាត់​តេ​រក ក៏​អត់​លើក ពេល​លោកគ្រូ​ត្រូវ​ថត ដាស់​គ្នា​៥ ៦​នាក់ ក៏​អត់​ក្រោក​ដែរ ហើយ​លេង​ហ្គេម​​​ក្នុង​កម្មវិធី​ទៅ​ស្វាយរៀង​វិញ គ្មាន​ដេក​ទេ ពេញ​មួយ​យប់​ទល់​ភ្លឺ ម៉ោង​៤​ក្រោកទៅ​ផ្ទះ​វិញទៀត​។ ក្នុងនោះ Admin និង នាយ​តឿ បញ្ជាក់​ពី​ការ ដែល​នាយ​ប្រុ​ញ និយាយ​ទូរ​សព្ទ​ជាមួយ​ស្រី​ស្នេហ៍​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​នាយ​ញ៉ា​ញ់ ដែល​ជា​អ្នកចូលរួម​ដាស់​នាយ​ប្រុ​ញ ដែល​នោះ បាន​លើកឡើងថា ប្រុ​ញ​ពេលយប់​លេង​ហ្គេម និយាយ​ទូរ​សព្ទ ទាក់ទង​គេ​ផ្សេងៗ​។ ញ៉ា​ញ់​ថា ធម្មតា យប់​យើង​ត្រូវការ​ដេក គាត់ ភ្លឺ​ឡើង​ដេក យប់​ឡើង​និយាយ​ទូរ​សព្ទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ នាយ​ញ៉ា​ញ់ បាន​បញ្ជាក់​ថា ម៉ូតូ​នេះ ពិតជា​របស់​ប្អូន​ប្រុ​ញ​មែន ហើយ​មូលហេតុ ដែល​យក​មក​ទុក​ខាងក្រៅ​នេះ ដោយសារតែ​គាត់​ជិះ​ពេក ហើយ​ការ​ទុក​នៅ​ខាងក្រៅ​នេះ បងប្រុស​គាត់​ជា​អ្នក​ផ្ដើម​ឲ្យ​យក​មក​លាក់​នៅ​ទីនេះ​តែម្ដង​។ នៅ​មិនទាន់​អស់​ទេ ពួកគេ​បាន​និយាយ​ពី​អត្តចរិត​របស់​នាយ​ប្រុ​ញ ជាច្រើន​ទៀត​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment