មានសង្ឃឹមហើយ! យឹម តាស្រង់ ប្រកាសឲ្យនាយប្រុញមកជួបលោកផ្ទាល់ ថតតែ១០ថ្ងៃទេក្នុង១ខែ ហើយបានលុយរហូតដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទទួលដំណឹងថា តារា​កំប្លែង​វ័យក្មេង​ នាយប្រុញ សម្រេចចិត្ត​​ត្រឡប់​ទៅ​រស់​នៅ​ឯ​ស្រុកកំណើត​វិញ ដោយសារតែ​ការថត​កន្លងមក មិន​ទទួលបាន​ប្រាក់កាស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ ឧកញ៉ា សម្បត្តិ ក៏បានបកស្រាយរួចហើយ ហើយលោកពេជ្រ ស្រស់ ដែលជាអ្នកបង្ហោះសារពាក់ព័ន្ធនឹងនាយប្រុញនោះ ក៏បានធ្វើការបកស្រាយរួចអស់ហើយដែរ។ ចំណែកអ្នកគ្រប់គ្រងនាយប្រុញ ក៏បានបកស្រាយរួចហើយដូចគ្នា តែវា.យប្រ.ហារនាយប្រុញខ្លាំងណាស់ ដោយទម្លាយពីអត្តចរិតរបស់នាយប្រុញខ្ទេចតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាយប្រុញ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក៏បានធ្វើការឡាយបកស្រាយ ជាមួយនឹងនាយកណ្ដុរ ផងដែរ ជុំវិញបញ្ហានេះ ដោយនាយប្រុញបានបញ្ជាក់ថា «៨ ខែហ្នឹងសល់លុយ ១០០ ខ្មែរ នៅក្នុងហោប៉ៅ, ឡានដែលឧកញ៉ា សម្បត្តិ ឲ្យ គឺចែកគ្នាជា៣ ចំណែក ទីមួយ ម្ចាស់សារព័ត៌មាន ទី២ Admin ទី៣ ខ្ញុំ, ខ្ញុំសុំដកខ្លួន អត់រញ៉េរញ៉ៃ (អត់យកឡានទេ), បើលោកជំទាវ និងលោកឧកញ៉ា (សម្បត្តិ) គាត់ឲ្យលុយខ្ញុំម្តង 50$ 100$ ឲ្យផ្ទាល់»។ ទោះយ៉ាងណា ក្រោយមក នាយប្រុញ បានបញ្ជាក់ថា ៨ខែនេះ ទទួលបានលុយសរុបប្រហែល៧០០ ៨០០ដុល្លារ អត់ដល់ពាន់ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមនាយកណ្ដុរថា លោកឧកញ៉ា មិនខុសនោះទេ លោកចំណាយថវិកា ចំណាយឡាន ឲ្យទៅក្រុមយើង តែមកពីក្រុមយើង អត់ចេះឱបក្រសោបកូនចៅឲ្យច្បាស់លាស់។
ចំពោះសំណួរលើកឡើងថា ឮថា នាយប្រុយ បានប្រាក់ខែ៥០០ ស្រាប់តែនាយប្រុញពេបមាត់​ហើយឆ្លើយថា ៥០០ឯណាបងប្អូនអើយ ២០០ហ្នឹង តែ៤ខែអត់ទាន់បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយប្រុញ បន្តថា ទាល់តែបងប្រុសទៅ ទើបបាន។ ចំពោះចំណុចនេះ នាយកណ្ដុរ បញ្ជាក់ថា លុយហ្នឹងមិនមែនបើកប្រាក់ខែពីឧកញ៉ាទេ បងប្អូនកុំច្រឡំ គឺឧកញ៉ាជាអ្នកផ្ដល់ថវិកាដល់នាយប្រុញ គាត់មិនពាក់ព័ន្ធអីទេ សំខាន់គឺថ្នាក់កណ្ដាល អ្នកចែក អ្នករៀបចំជីវិតរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកលោកយឹម តាស្រង់ នៅម៉ោងជិត១០យប់ថ្ងៃទី២៤ ខែមេសានេះ បានប្រកាសថា «ក្មួយប្រុញមកជួបខ្ញុំ ខ្ញុំផ្តល់ប្រាក់ខែ ១ខែ $1000 ថតតែ១០ថ្ងៃទេ ក្នុង១ខែ អាចបើក $6000 ស្មើ កន្លះឆ្នាំមុន កន្លែងស្នាក់នៅ ខ្ញុំរៀបចំជូន បញ្ជាក់៖ ព្រោះក្តីអាណិត ស្រឡាញ់ ពីចិត្តផ្ទាល់ខ្លួន របស់ខ្ញុំ គ្មានបំណងឌឺដង ឬបំណងមិនល្អ លើបងប្អូនណាឡើយ ដោយសេចក្តីគោរពពីយឹម តាស្រង់ សូមទាក់ទងមកជំនួយការខ្ញុំ 016354995″។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាណា ក្រោយមកសារនោះ ត្រូវបានលុបចោលវិញ មិនដឹងថា មានរឿងអ្វីកើតឡើង ហើយលោកនៅតែគោរពតាមការប្រកាសនេះទៀត ឬយ៉ាងណានោះទេ មានតែរង់ចាំតាមដានទាំងអស់គ្នាតទៅទៀត៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment