ក្នុង​គ្រោះ​មាន​លាភ! ថៅកែ​ជ្រូកខ្វៃ​ ធ្លាប់​ជា​ក្មេង​កម្សត់​ម្នាក់​ដែរ​នោះ ​ប្រកាស​ជួយ​ប្រុញ ដោយ​ចេញថ្លៃឲ្យរៀន រហូត​ដល់​ចប់ មហាវិទ្យាល័យ​ ថែម​ទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្មីៗ​កន្លងទៅនេះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​មានការ​បែកធ្លាយ​ដំណឹង​ថា តារា​កំប្លែង​វ័យក្មេង​នាយ​ប្រុ​ញ​បាន​វិចសម្ពាយ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ព្រោះ​ថត​មិនបាន​លុយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដំណឹង​នេះ ត្រូវបាន​ទម្លាយ​ដោយ​លោក ពេជ្រ ស្រស់ ដែល​គេ​ស្គាល់​ថា ធ្លាប់ជា​សប្បុរសជន​ល្បីឈ្មោះ​មួយរូប និង​ជា​អ្នក​ដែល​ធ្លាប់បាន​ជួយ​យិ​ត​យោង​នាយ​ប្រុ​ញ តាំងពី​មុន​នាយ​ឡើងមក​រាជធានី​ភ្នំពេញ រហូត​មានផ្ទះ​សម្បែង​សមរម្យ​ឲ្យ​ឪពុកម្ដាយ​របស់​នាយ​ទៀតផង​។ មុន​ទម្លាយ​រឿងនេះ លោក​បាន​ចំណាយពេល​មួយរយៈ​ដើម្បី​ស្វែងយល់​អំពី​បញ្ហា​នេះ រហូត​តារា​កំប្លែង​វ័យក្មេង​រូបនេះ ដាច់ចិត្ត​ទម្លាយ​ការពិត​មួយចំនួន​នេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ពេជ្រ ស្រស់ អះអាងថា សំណេរ​របស់លោក​នៅលើ​បណ្ដាញ​សង្គម គ្រាន់តែ​ចង់​មហាជន​ដឹងថា នាយ​ប្រុ​ញ មិនបាន​ហ៊ឺហារ​មាន​លុយ​ច្រើន ដូចដែល​មហាជន​បាន​យល់ឃើញ​នោះទេ និង​ជួយផ្ដល់​ឱកាស​ដល់​នាយ​បាន​សម្ដែង​រក​កម្រៃ​ចិញ្ចឹមជីវិត និង​គ្រួសារ​ដែលមាន​ឪពុក​ជា​ជនពិការ ព្រោះ​នាយ​បាន​ចាក​ចេញពី​ក្រុម​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកនាយប្រុញ ក្នុងការ​ឡាយ​ជាមួយ​នាយ​កណ្ដុរ​ នៅ​ល្ងាច​ថ្ងៃទី២៤ ខែមេសា បាននិយាយលម្អិតរឿងលុយថា «៨ ខែ​ហ្នឹង​សល់​លុយ ១០០ ខ្មែរ នៅក្នុង​ហោប៉ៅ​, ឡាន​ដែល​ឧកញ៉ា សម្បត្តិ ឲ្យ គឺ​ចែកគ្នា​ជា​៣ ចំណែក ទីមួយ ម្ចាស់​សារព័ត៌មាន ទី​២ Admin ទី​៣ ខ្ញុំ​, ខ្ញុំ​សុំ​ដកខ្លួន អត់​រញ៉េរញ៉ៃ (​អត់​យក​ឡាន​ទេ​), បើ​លោកជំទាវ និង​លោក​ឧកញ៉ា (​សម្បត្តិ​) គាត់​ឲ្យ​លុយ​ខ្ញុំ​ម្តង 50$ 100$ ឲ្យ​ផ្ទាល់​»​។ ទោះយ៉ាងណា ក្រោយមក នាយ​ប្រុ​ញ បាន​បញ្ជាក់ថា ៨​ខែ​នេះ ទទួលបាន​លុយ​សរុប​ប្រហែល​៧០០ ៨០០​ដុល្លារ អត់​ដល់​ពាន់​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលដំណឹងនេះ បុរសម្នាក់ ជាថៅកែ សិប្បកម្មជ្រូកខ្វៃ មួយកន្លែង បានសម្រេចជួយ នាយប្រុញ ដោយប្រកាសក្ដែងៗថា «គោរពជូនចំពោះ បងប្អូនជនរួមជាតិ ជាទីស្រលាញ់ Share បើបងប្អូនយល់ថាត្រឹមត្រូវ (សារនេះ ជាបេះដូងក្មេងធ្លាប់កំសត់ លំបាក មិនមានន័យបៀតបៀនអ្នកណាឡើយ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ញើចំពោះប្អូនប្រុញ ជាពិសេស ដោយឃើញ ការតស៊ូរបស់ប្អូន ជីវភាពគ្រួសារ ខ្វះមុខក្រោយ បងពិតជានឹក កុមារភាព បងណាស់ បងមានបំណងចង់ នាំអូនមកបន្តការរៀនសូត្រ នៅភ្នំពេញ រហូតបញ្ចប់ការសិក្សា មហាវិទ្យាល័យ និងភាសារបរទេស ផងដែរ បងគ្មានទ្រព្យអ្វីមានតម្លៃជាងការបញ្ចូនអូនទៅរៀនសូត្របន្តទេ នេះជាដើមទុនជីវិត សម្រាប់អនាគត់គ្រួសារប្អូននឹងសង្គមជាតិយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ ( មធ្យោបាយ ធ្វើដំណើរ បាយទឹក កន្លែងស្នាក់នៅ មើលថែ សុខភាព និង ប្រាក់១លានរៀល ជារៀងរាល់ខែ ជូនពុកម៉ែអូន បងជាអ្នកទទួលខុសត្រូវ ) 077362223/012362221/0883682223 ទូរស័ព្ទមកបង បើអូនទទួលការរាប់អានពីបង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោកយឹម តាស្រង់ ក៏បានប្រកាសជួយនាយប្រុញផងដែរថា «ក្មួយប្រុញមកជួបខ្ញុំ ខ្ញុំផ្តល់ប្រាក់ខែ ១ខែ $1000 ថតតែ១០ថ្ងៃទេ ក្នុង១ខែ អាចបើក $6000 ស្មើ កន្លះឆ្នាំមុន កន្លែងស្នាក់នៅ ខ្ញុំរៀបចំជូន បញ្ជាក់៖ ព្រោះក្តីអាណិត ស្រឡាញ់ ពីចិត្តផ្ទាល់ខ្លួន របស់ខ្ញុំ គ្មានបំណងឌឺដង ឬបំណងមិនល្អ លើបងប្អូនណាឡើយ ដោយសេចក្តីគោរពពីយឹម តាស្រង់ សូមទាក់ទងមកជំនួយការខ្ញុំ 016354995»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment