កូនៗស្រុះគ្នាល្អ! លោក​ ឌួង ឆាយ ​ធ្វើ​ខួប​កំណើត​ឲ្យ​ម្ដាយ​បង្កើត​ ម្ដាយ​ក្មេក​រួម​គ្នា, កូន​បង្កើត​កូន​ប្រសា​ជូនពរ​ម៉ាឆ្ងាញ់ថា…​(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា ​បាន​ជ្រាប​រួចមក​ហើយពី​ទឹកចិត្ត និង​ក្ដី​ស្រឡាញ់​របស់​លោក​ជំទាវ ខុង លី​ស៊ី​អាណា ចំពោះ​កូនៗ​របស់​ខ្លួន ជាពិសេស ចំពោះ​លោក ឌួង ឆាយ ហើយ​អតីត​ឧកញ៉ា​រូប​នេះ ក៏បាន​បង្ហាញ​ក្ដី​ស្រឡាញ់​នេះ ​ទៅកាន់​អ្នក​ម្ដាយ​របស់​ខ្លួន​វិញ​ដូចគ្នា​។ ជាក់ស្ដែង ពេល​ម្ដាយ​លោក មានរឿង​ជាមួយ​ឪពុក​នោះ លោក​ថែមទាំង​រក​មេធាវី​ជួយ​ការពារ​ម្ដាយ​រហូត​ត្រូវ​ឪពុក​ខឹង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ក្នុងឱកាស​ខួបកំណើត​របស់ខ្លួន​កាលពី​ចុងឆ្នាំ​២០២១​នោះ លោក ឌួង ឆាយ និង​ប្អូនៗ បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ជូន​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៀតផង ខណៈ​ឪពុក​របស់លោក មិន​ធ្លាប់​ធ្វើបែបនេះ ពីមុនមក​ចំពោះ​ម្ដាយ​លោក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ម្ដាយ​របស់​លោក​វិញ តែងតែ​ចេញមុខ​ការពារ​លោក​ឌួង ឆាយ មក​រហូត​ រាល់ពេល​មាន​បញ្ហា​ក្នុង​ជីវិត​ម្ដងៗ​នោះ។ លើស​ពី​នេះ ​ថ្មីៗ​នេះ​ទៀតសោត ថែមទាំង​រើស នារី​ល្អ​ម្នាក់​ឲ្យ​លោក​ឌួង ឆាយ​ទៀតផង ហើយ​ទើបនឹង​ភ្ជាប់​ជាមួយគ្នា​កាលពី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្ដី​ស្រឡាញ់​របស់លោក​ជំទាវ ខុង លី​ស៊ី​អាណា មិនមែន​តែ​ចំពោះ​កូនបង្កើត​នោះទេ ដោយ​កូនប្រសា​ក៏​លោកជំទាវ​ធ្វើបែបនេះ​ដូចគ្នា​។ តួយ៉ាង ពេល​ទៅ​ដើរលេង​នៅ​ទីក្រុង​ឌូ​ប៉ៃ​នោះ ម្ដាយ​របស់លោក បាន​ទិញ​កាបូប​របស់​ប្រេនៗ​ឲ្យ​កូនប្រសា និង​អនាគត​កូនប្រសា ធ្វើ​ឲ្យ​ពួកគេ​លាន់មាត់​សរសើរ​សំណាង​ខ្លួនឯង​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​, នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ ខណៈ​ទិវា​អ្នក​ម្ដាយ​កាន់តែ​ខិត​ជិត​មកដល់​ផង​នោះ​, លោក​ឌួង ឆាយ និង គូ​ដណ្ដឹង បាន​ធ្វើ​កម្មវិធី​ខួបកំណើត​ជូន​អ្នក​ម្ដាយក្មេក អ្នក​ម្ដាយ ​បង្កើត​២​នាក់​រួមគ្នា​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​វីដេអូ ដែល​លោក​ឌួង ឆាយ ធ្វើការ​ឡាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​យប់​ថ្ងៃទី​២៤ ខែមេសា​នេះ ឃើញថា នំ​ខេ​ក ត្រូវបាន​រៀបចំ​យ៉ាង​ប្រណីត សម្រាប់​អ្នកមានគុណ ហើយ​កម្មវិធី​នេះ ធ្វើឡើង​លក្ខណៈ​គ្រួសារ តែ​ម្នាក់ៗ​ពោរពេញ​ដោយ​ស្នាមញញឹម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឡាយ​ចប់ លោក​ឌួង ឆាយ បាន​បង្ហោះ​រូបថត​១​សន្លឹក ហើយ​ធ្វើការ​ជូនពរ​អ្នក​ម្ដាយ​ទាំង​២​យ៉ាង​ពិសេស​ថា «​ក្នុង​ឱកាស​ពិធី​ខួបកំណើត​អ្នក​ម្តាយ​អ្នកមានគុណ​ព្រះ​រស់​ទាំង​២​។ ខ្ញុំបាទ​សូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​តាម​ជួយ​អភិបាល ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ បញ្ញាញាណ​វាងវៃ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ​ជា​ម្លប់​សម្រាប់​កូនចៅ​។ មានតែ​អ្នក​ម្តាយ​តែមួយគត់​ដែល​គ្មាន​ថ្ងៃ​បោះបង់ចោល​យើង​គោរព​ស្រលាញ់​ជាទីបំផុត​ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក គូ​ដណ្ដឹង​លោក​ឌួង ឆាយ នៅមុន​ចាប់ផ្ដើម​កម្មវិធី​នោះ​ បាន​បង្ហោះ​រូបថត​អ្នក​ម្ដាយ​ទាំង​២ ហើយ​ធ្វើការ​ជូនពរ​យ៉ាង​ពិសេស​ដែរ​ថា «​រីករាយ​ថ្ងៃ​កំណើត​ម៉ាក់ៗ​ទាំង​2 កូន​សូម​ជូនពរ​អោយ​ម៉ាក់​ទាំង​2 មាន​សុខ​ភាពល្អ សម្រស់​កាន់តែ​ស្អាត​ជោគជ័យ​គ្រប់​ភារកិច្ច ស្រលាញ់​ម៉ាក់​ៗ​ទាំង​2 love you»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកនាង ដេ​ត ម៉ា​រី​ណា ប្អូនថ្លៃ​លោក​ឌួង ឆាយ បាន​ធ្វើការ​ជូនពរ​ម្ដាយក្មេក គឺ​លោកជំទាវ​ខុង លី​ស៊ី​អាណា ដែរ​ថា «​រីករាយ​ថ្ងៃ កំណើត​ម៉ាក់ ជូនពរ​ម៉ាក់ មាន​សុខ​ភាពល្អ សម្រស់​កាន់តែ​ស្អាត ជោគជ័យ​គ្រប់​ភារកិច្ច ណា​ម៉ាក់ We love you»៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment