ចប់​បាត់! អ្នក​នាង ផល្លា ប្រកាស​លែង,លះ ពូ​ចក់ ជា​ផ្លូវការ​ និង​ ដក​ហូត​ ​​ឡាន​Jeep ​វិញ រួច​ប្រាប់​មហាជន​ថា បើ​ឃើញ​ឡាន​នេះ​ជិះ​តាម​ផ្លូវ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុន​ពេល​រៀបការ​នោះ​, អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែ​បង្ហាញ​ពី​ជីវិត​ជា​អភិជន​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ផ្ទះ និង​រថយន្ត​ទំនើប​ៗ​ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​មង្គលការ​នេះ សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​Jorden ផងដែរ​។ ចំណែក​ថ្លៃ​បណ្ដាការ ដែល​លោក​ជូន​ទៅ​ឪពុកម្ដាយ​កូនក្រមុំ​រហូត​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​លោក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​ភរិយា​តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀប​មួយថ្ងៃ ពោល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង​ផល្លា បាន​មក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេ​រ៊ី​ថ្មី ពណ៌​ខ្មៅ​មួយ​គ្រឿង ជូន​លោក​ជា​ស្វាមី ដោយ​តាម​ដឹង មានតម្លៃ​ក្បែរ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ថ្មីៗ​នេះ អ្នកនាង ផល្លា ចាប់​បាន ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូប​នេះ​ ឆា​តទៅ​ស្រីៗ​ដើម្បី​សុំ​ដេក ក៏​ប្រកាស​ឈប់​ទទួលយក​ជា​ប្ដី​តទៅទៀត និង​ធ្វើការ​ឡាយ​បង្ហាញ​លិខិត​លែងលះ​នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២​នេះ​ ដោយមាន​អ្នក​ទស្សនា​យ៉ាង​ច្រើន​ពេល​កំពុង​ឡាយ​ រហូតដល់​ទៅ​ជាង​៣​ម៉ឺន​នាក់​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​ឡាយ​ប្រកាសប្រាប់​មហាជន​អំពី​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​Admin​ជីងចក់​ត្រូវ​បាន​បញ្ចប់​ចាប់​ពីពេល​នេះ​តទៅ​នោះ អ្នកនាង ផល្លា ក៏បាន​ឆ្លៀត​និយាយ​ពី​រឿង​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon ​ដែល​ទិញ​ឲ្យ​ប្ដី​ ក្រោយ​រៀបការ​ភ្លាម​នោះ ​ផង​ដែរ​។​

អ្នកនាង បញ្ជាក់ថា ការទិញ​រថយន្ត​នេះ ដើម្បី​ឲ្យ​ប្ដី​មានមុខ​មាន​ម៉ាត់ តែ​ពេលនេះ​ចំណង​ស្នេហ៍​ពួកគេ​បញ្ចប់​នោះ រថយន្ត​នេះ អ្នកនាង​យក​វិញ Admin​ជីក​ចក់​អត់​មាន​សិទ្ធិ​ប៉ះពាល់​ជាមួយ​ឡាន​ហ្នឹង​ទៀត​ទេ ព្រោះ​ឡាន​ឈ្មោះ​អ្នកនាង កាត​​​គ្រី​អ្នកនាង ជា​លុយ​អ្នកនាង​ទិញ​ឲ្យ​ជិះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ អ្នកនាង បាន​ប្រាប់​ទៅ​មហាជន​ថា បើ​ឃើញ​ឡាន​ហ្នឹង​ជិះ​តាម​ផ្លូវ​ជា​ឡាន​របស់​នាង​ជិះ ​មិនមែន​របស់​ជីងចក់​ទៀត​ទេ​៕ ដើម្បី កាន់តែ​ច្បាស់​ជាង​នេះទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment