ថា​អីចេះ​ខុស​! អ្នកនាង ផល្លា បន្ទន់ឥរិយាបថ​, ពូ​ចក់ ធ្វើ​ចិត្ត​អត់​បាន ពេល​គេ​សួរថា នឹក​មីង​អត់​? ស្រាប់តែ​ឆ្លើយ​ភ្លែត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ចាប់តាំងពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​រហូតមកដល់​ពេលនេះ អ្នកនាង​ផល្លា និង​Admin​ជីងចក់​ហាក់​ថមថយ​កម្ដៅ​ខឹងសម្បា ហើយ​មក​បន្ទន់​ឥរិយាបថ បង្ហាញ​ក្ដី​នឹក​រំលឹក និង​ការ​ពិបាកចិត្ត​ដូចគ្នា​ក្នុង​រឿង​គ្រួសារ ដែល​កំពុង​ផ្ទុះ​កក្រើក​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅក្នុង​ការ​ឡាយ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ ពេល​គេ​សួរ​ពិបាកចិត្ត​អត់​នោះ អ្នកនាង​ផល្លា បាន​ឆ្លើយថា ធម្មតា អ្នកណា​មានរឿង​គ្រួសារ​ហើយ​មិន​ពិបាកចិត្ត​នោះ មើល​តែ​ភ្នែក​ទៅ​ដឹង​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត នៅពេល​គេ​ជូនពរ​ឲ្យ​ឆាប់​ត្រូវ​គ្នា​វិញ​នោះ អ្នកនាង ផល្លា បាន​លើកដៃ​សំពេះ អរគុណ​ទៅដល់​អ្នក​ជូនពរ ដោយ​សម្ដី​ទន់ភ្លន់ ដែល​នេះ​ជា​សញ្ញា​មួយ បង្ហាញថា អ្នកនាង ហាក់​កំពុង​បើកភ្លើង​ខៀវ​សម្រាប់​Admin​ជីងចក់​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​Admin​ជីងចក់​វិញ កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ បាន​បង្ហោះ​រូបថត​របស់ខ្លួន​១​សន្លឹក ហាក់​កំពុង​ដាស់តឿន​អ្នកណាម្នាក់​ថា «​រៀន​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​សតិ​! កុំ​យក​កំហឹង ឆេវឆាវ​មក​សម្រេចចិត្ត​នៅពេល​ខឹង ស្ដាយ​មួយពេល ស្ដាយ​មួយជីវិត​។ ជីវិត​នាយ​ចក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅក្នុង​ការ​ឡាយ​កាលពី​យប់​ថ្ងៃ​ដដែល​នោះ មាន​គេ​សួរថា «​នឹក​មីង​អត់ មេ​ចក់​?» ស្រាប់តែ ពូ​ចក់ ឆ្លើយថា «​អើយ​ក្មួយ​ឯង​នៅតែ​សួរ​ដដែល សួរថា​នៅ​នឹក​អត់ៗ​? ពូ​ឆ្លើយ​អំមិញ​ហើយ​ពូ​អត់​ចង់​ឆ្លើយ​ដដែលៗ​ទៀត​ទេ ព្រោះ​ធម្មតា​ប្តី​ប្រពន្ធ​វា​តែងតែ​នៅ​នឹក​គ្នា នៅ​ស្រណោះស្រណោក​ហើយ អា​រឿង​បែក​គ្នា វា​លឿន វា​ថ្មីៗ​ពេក ពូ​និយាយ​ត្រង់​ហ្មង តែបើ​សួរ​អារម្មណ៍​ថា​នឹក​អត់​? នឹក គ្រាន់តែ​ពូ​និយាយ​ប៉ុណ្ណឹង អាហ្នឹង​សម្រាប់​ពូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ពូ​ក៏​មិន​ចង់​ឃើញ​គេ​ជេរ គេ​តិះដៀល គេ​រិះគន់​គាត់ ពូ​ធ្វើ​អត់​កើត ពូ​ធ្វើ​អត់​បាន ពូ​និយាយ​មែន ពូ​នៅតែមាន​អារម្មណ៍​ថា គាត់​ជា​ប្រពន្ធ គាត់​ជា​ស្ត្រី​ម្នាក់​ដែល​ពូ​រៀបការ​ជាមួយ ដែល​ពូ​ក្រាប​ផ្ទឹម​ជាមួយ គឺ​ប្រពន្ធ​ពូ ដែល​ពូ​រៀបការ​ពេញ​ច្បាប់ ពូ​នៅតែ​គិត​អ៊ីចឹង អ៊ីចឹង​បានចិត្ត​ពូ អារម្មណ៍​ពូ ធ្វើ​អត់​កើត ធ្វើ​អត់​បាន ឲ្យ​ពូ​ទៅ​ហែកហួរ ឲ្យ​ពូ​ទៅ​តតាំង ពូ​ធ្វើ​អត់​កើត​ទេ ពូ​និយាយ​តាម​ត្រង់ ចឹ​ង​បាន​ន័យថា​វា​បូក​ផ្សំ​នឹង​អា​ជំហរ ដែល​ពូ​តែង​និយាយ​ថា គឺ មិន​និយាយ​រឿង​គ្រួសារ​ក្នុង​បណ្ដាញ​សង្គមផង​…»៕ សូមទស្សនាវីដេអូ លម្អិតខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment