ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា កំពុងតែផ្ទុះកក្រើកខ្លាំងណាស់ ហើយសូម្បីតែគណនីហ្វេសប៊ុករបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ពីមុនមានអ្នកតាមដានក្រោម150K ឥឡូវឡើងដល់230Kឯណោះ។
ភាពល្បីល្បាញនេះ ដោយសារតែកន្លងមកAdminជីងចក់ ត្រូវបានអ្នកគាំទ្រជាច្រើនដឹងរួចមកហើយថា លោកចូលចិត្តនិយាយពីការទៅលេងនារីវត្តភ្នំ ដោយសូម្បីតែថ្ងៃមង្គលការរបស់លោក ក៏នឹកនាដល់នារីៗវត្តភ្នំផងដែរ។ លុះដល់ពេល ភរិយា ទម្លាយរឿងលោកឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេកជាមួយ និងប្រកាសឈប់ទទួលយកលោកជាស្វាមីនោះ រឿងនេះ ក៏ក្លាយជាទីចាប់អារម្មណ៍តែម្ដង។
ស្របពេលកំពុងតែផ្ទុះកក្រើកខ្លាំងនេះ មានអ្នកខ្លះក៏ជឿថា នេះជារឿងពិត ខណៈអ្នកខ្លះទៀត គិតថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទោះយ៉ាងណា យើងមិនដឹងថា ជាការសម្ដែង ឬជាការពិតនៅឡើយទេ គ្រាន់តែដឹងថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពួកគេ ហាក់មិនហែកហួរគ្នាទៀតឡើយ ហើយម្នាក់បង្ហាញអារម្មណ៍នឹកនាគ្នាដូចគ្នា។ នេះជាសញ្ញាមួយបង្ហាញថា ពួកគេអាចនឹងជានាគ្នាវិញ។
ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ពូចក់ បង្ហោះសារ ហាក់កំពុងប្រាប់អ្នកណាម្នាក់ថា «រៀនដោះស្រាយបញ្ហា ដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។
នៅល្ងាចថ្ងៃដដែលនោះ អ្នកនាង ផល្លា បានប្រាប់អ្នកគាំទ្រថា ធ្វើដំណើរទៅកាន់វត្តភ្នំដើម្បីចុះAuditព្រោះគេថា នៅទីនោះសប្បាយ។ លុះពេលគេជូនពរឲ្យឆាប់ត្រូវគ្នាវិញនោះ អ្នកនាង បានធ្វើការលើកដៃសំពេះអរគុណជាមួយសម្ដីយ៉ាងទន់ភ្លន់។
ចំណែកពូចក់ នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយផងដែរ ហើយពេលគេសួរនឹក អ្នកមីងអត់នោះ ពូចក់ ប្រែទឹកមុខ ហើយប្រាប់ពីអារម្មណ៍នឹកនា និងមិនចង់ឃើញគេជេរអ្នកនាងផល្លា ឡើយ។
ស្របពេលមានសញ្ញាល្អចំពោះចំណងស្នេហ៍របស់ពួកគេ ថាអាចជានាគ្នាឡើងវិញនេះ ស្រាប់តែបែកធ្លាយរូបថត១សន្លឹក តាមរយៈគណនីហ្វេសប៊ុក «Golden Man» ដោយឃើញAdminជីងចក់ និងអ្នកនាងផល្លាថតកៀកកើយគ្នា។ នៅក្នុងរូបថតនេះ មានបញ្ជាក់ថ្ងៃខែទៀតផង ដោយដាក់ថា ម៉ោង២និង៤៧នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ក្រោយពីរូបថត១នេះ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមបង្កជាការចាប់អារម្មណ៍ និងគិតថា ពួកគេត្រូវរ៉ូវគ្នាវិញ ហើយកន្លងមកគ្រាន់តែជាការសម្ដែងនោះ ស្រាប់តែAdminជីងចក់ បង្ហោះសារនៅល្ងាចថ្ងៃទី៤ ខែឧសភានេះ ដោយប្រាប់អ្នកគាំទ្រថា «កុំជ្រួលច្របល់បងប្អូន! រូបថតមួយសន្លឹកដែលបែកធ្លាយមុននឹង ខ្ញុំនឹងLiveបកស្រាយយប់នេះ ម៉ោង9នៅក្នុងអាខោនផ្លូវការរបស់ខ្ញុំ»។
ស្របពេលជាមួយគ្នានេះ ស្រាប់តែអ្នកនាងផល្លា បានបង្ហោះសារ១ដែរ ដោយបញ្ជាក់ថា «យប់ឡាយបកស្រាយរឿងរូបយប់មិញ!»។ ក្រោយពីប្រកាសបែបនេះរួចមក នៅទីបំផុត នៅយប់ថ្ងៃទី៤ ខែឧសភានេះ អ្នកនាង ផល្លា ក៏បានធ្វើការឡាយបកស្រាយតាមការសន្យាតែម្ដង។
នៅក្នុងការឡាយបកស្រាយនោះ អ្នកនាង ផល្លារ បញ្ជាក់ថា រឿងរ៉ាវរបស់ខ្លួនមិនមែនជាការសម្ដែងនោះទេ វាជាការពិត ហើយរូបថត ដែលបែកធ្លាយនោះ អ្នកនាងក៏មិនដឹងថាគេលួ,ចថតនោះដែរ ដោយសារតែយប់មិញអ្នកនាងដាក់រាងធ្ងន់។
អ្នកនាង បានបញ្ជាក់ថា អ្នកនាងផឹកនៅផ្ទះមិត្តភក្ដិអស់ច្រើនហើយ ហើយពេលទៅក្លឹបក៏ជួប អតីតស្វាមីខ្លួនដោយចៃដន្យនោះទីនោះ។ ដោយអារម្មណ៍ មិនទាន់ដាច់អាល័យពីគ្នា ពួកគេនៅក្រៅ មិនមានបញ្ហា បង្កស.ង្គ្រាមអីជាមួយគ្នានោះទេ ហើយពេលក៏ថតរូបជាមួយគ្នា មិននឹកស្មានថាគេថតនោះទេ។ ទាល់តែព្រឹកឡើងទើបភ្ញាក់ព្រើតតែម្ដង៕