កាន់តែ​ក្ដៅ​! ឧកញ៉ា​សម្បត្តិ​ ទុក​ពេល​៥​ថ្ងៃ​ឲ្យ​សុំទោស​, នាយ​ប៉េ​ត្រូ សម្រក់​ទឹកភ្នែក​ប្រាប់​មហាជន​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង​ជើងចាស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅ​រាត្រី​ថ្ងៃទី​០៥ ខែឧសភា​ ម្សិលមិញនេះ ​បានចេញ​មុខប្រតិកម្ម​​ ក្រោយ​លោក​ឧកញ៉ា​ម្នាក់​ បាន​ប្រើ​ពាក្យសម្ដី​ហាក់​មិនឱ្យ​តម្លៃ​ទៅកាន់​តារា ធុង​ប៉េ​ត្រូ ថា ជា​តារា​កំប៉ិកកំប៉ុក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​គោលបំណង​ការពារ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​សិ​ល្បករ​ក្នុងនាម​ជា​ប្រធាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​អះអាងថា តារា​កំប៉ិកកំប៉ុក​ក៏មាន​កិត្តិយស​ដែរ ហើយ​ពេលខ្លះ​តារា​កំប៉ិកកំប៉ុក​ដែល​កំពុង​ល្បី និង​មានការ​គាំទ្រ​ច្រើន អាចជួយ​អ្នករកស៊ី​មួយចំនួន​ផងដែរ ហើយ​សូម្បីតែ​អ្នកនាង​ដែលជា​តារា​ជើងចាស់​ល្បី​យូរ​ឆ្នាំ​មកហើយ ក៏​នៅ​ត្រូវការ​តារា​កំប៉ិកកំប៉ុក​មកជួយ Promote មុខរបរ​ឱ្យ​ដែរ ។ ​​ការលើកឡើង​បែបនេះ​របស់​អ្នកនាង ច​ន លក្ខិណា ត្រូវបាន​មហាជន​ជាច្រើន​បង្ហាញ​គោលជំហរ​គាំទ្រ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បាន​និយាយថា​៖ «​តារា​កំប៉ិកកំប៉ុក​ក៏មាន​កិត្តិយស​ដែរ ពេល​តារា​កំប៉ិកកំប៉ុក​កំពុង​ល្បី​មានការ​គាំទ្រ​ច្រើន​អ្នករកស៊ី​មួយចំនួន​ក៏​ធ្លាប់​តោងកា​លី​ប​តារា​កំប៉ិកកំប៉ុក​ដែរ សូម្បីតែ​ខ្ញុំ​ជា​តារា​ជើងចាស់​ល្បី​យូរ​ឆ្នាំ​ក៏​ខ្ញុំ​ត្រូវការ​តារា​កំប៉ិកកំប៉ុក​មកជួយ Promote មុខរបរ​របស់ខ្ញុំ​ដែរ មនុស្ស​មាន​ជំនាញ​ផ្សេងៗ​គ្នា ស៊ូ​ស៊ូ​តារា​កំប៉ិកកំប៉ុក​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ចេញមុខ​ប្រតិកម្ម និង​ជួយ​ការពារ​កិត្តិយស​ដល់​សិល្បករ​ខ្មែរ ប៉ុន្តែ​កន្លងមក​ប្រធាន​សមាគម​រូបនេះ​តែងតែ​ចេញមុខ​ជួយ​ឈឺឆ្អាល​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​សិល្បករ​សិល្បការិនី​ជាច្រើន ជាពិសេស​សិល្បករ​ដែល​ជួប​រឿង​អយុត្តិធម៌​នានា​ត្រូវបាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចេញមុខ​ទាមទារ​យុត្តិធម៌​ជូន​ជា​ហូរហែ ជាក់ស្ដែង​ដូចជា​ករណី​ខាងលើនេះ​ជាដើម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា កាលពី​ថ្មីៗ​នេះ​នៅលើ​បណ្ដាញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​តារា​កំប្លែង ធុង​ប៉េ​ត្រូ ចេញមុខ​ប្រកាសប្រាប់​មហាជន​ថា ខ្លួន​បាន​រង​នូវ​ភាពអយុត្តិធម៌​មួយ ដោយ​បំពេញការងារ​ជូន​លោក​ឧកញ៉ា​ម្នាក់​តែ​មិនបាន​លុយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការ​បង្ហោះ​របស់​តារា ធុង​ប៉េ​ត្រូ ខាងលើ​នោះ ត្រូវបាន​ប្ដី​ប្រពន្ធ​លោក​ឧកញ៉ា​ខាងលើ​ចេញមុខ​បកស្រាយ​ដោយ​បដិសេដ ព្រមទាំង​បាន​ទទូច​ឱ្យ​ចេញមុខ​ទោស​ជា​សាធារណៈ ជាពិសេស​នាយ ប៉េ​ត្រូ ត្រូវបាន​ឧកញ៉ា​ដែល​ទើប​រង​អាស្រូវ​ពាក់ព័ន្ធ​នឹង​តារា​កំប្លែង​នាយ​ប្រុ​ញ កាលពី​ថ្មីៗ​នេះនោះ ជ្រុលមាត់​ប្រើពាក្យ​សម្ដី​មិន​សម​រ្យ​ថា ជា​តារា​កំប៉ិកកំប៉ុក​ទៀតផង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណីនេះ​នាយ ប៉េ​ត្រូ បានលើកឡើង​ជា​សំណួរ​ថា តើ​ឱ្យ​នាយ​សុំទោស​លោក​ឧកញ៉ា​រឿង​អ្វី​? ព្រោះ​កន្លងទៅ​អ្វីដែល​នាយ​បាន​ប្រាប់​មហាជន​គឺជា​រឿង​ពិត ប្រសិនបើ​នាយ​ចេញ​ការសុំ​ទោស​លោក​ឧកញ៉ា​នោះ មិន​ស្មើនឹង​នាយ​បោកប្រាស់​មហាជន​ក្លែង​ធ្វើជា​ឈ្លោះ​គ្នា​ដើម្បី​ទាមទារ Views​នោះទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចុងក្រោយ នាយ ប៉េ​ត្រូ សម្រក់​ទឹកភ្នែក ប្រាប់​មហាជន​ថា ដាច់ខាត​មិន​ចេញ​ការសុំ​ទោស​លោក​ឧកញ៉ា​ឱ្យ​ក្បត់​ឧ​ត្ត​ម​គិ​តិ​ខ្លួនឯង​នោះទេ។ នាយ​ថា ខ្លួន​ជា​ជនរងគ្រោះ រង​ភាព​អ​យុ​ត្តិ​ធ​ម៍ ហើយ​ខ្លួន​មិន​សុំទោស​លោក​ឧកញ៉ា​រូប​នោះទេ ព្រោះ​ខ្លួន​មិនបាន​កុហក​មហាជន ឬក៏​ក្លែង​ជា​ឈ្លោះ​គ្នា​ដើម្បី Views ទេ ។ នាយ​ថា នឹង​រង់ចាំ​ពន្លឺ​យុ​ត្តិ​ធ​ម៍ ហើយ​ហ៊ាន​ប្រឈម​ជាមួយ​ផ្លូវច្បាប់​គ្រប់យ៉ាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ការ​ជ្រុលមាត់​ប្រើពាក្យ​សំដី​និយាយ​ពាក្យ​ថា “​ជា​តារា​កំប៉ិកកំប៉ុក​” របស់លោក​ឧកញ៉ា​ខាងលើ ក៏មាន​មហាជន​ជាច្រើន​បាន​ប្រតិកម្ម​ធ្ងន់ៗ​ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment