ភ្ញាក់ផ្អើល! អ្នកនាង ផល្លា កំពុងឡាយសុខៗ ស្រាប់តែពូចក់ ចូលខំមិន បញ្ជាក់ចិត្តស្មោះ លទ្ធផលគឺថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ រឿងរ៉ាវរបស់​Admin​ជីងចក់ និង​អ្នកនាង ផល្លា នៅតែស្ថិតក្នុងមន្ទិលសង្ស័យរបស់អ្នកគាំទ្រនៅឡើយ ថាតើពួកគេពិតជាបែកគ្នាមែនទែន ឬនេះគ្រាន់តែជាការសម្ដែងដើម្បីចង់ល្បីលក់ផលិតផលដូចការលើកឡើងមួយចំនួននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទិលសង្ស័យនេះ កើតឡើង ក្រោយពីបែកធ្លាយរូបថតមួយសន្លឹក ដោយគេ​ឃើញ​Admin​ជីងចក់ និង​អ្នកនាង ផល្លា ឈរ​ក្បែរ​គ្នា​យ៉ាង​ស្អិត​រមូត​ ហើយ​មាន​ការ​បង្ហាញ​ថ្ងៃខែ​នៅ​លើ​រូប​នោះ​ទៀត​ផង ដោយ​បញ្ជាក់​ថា ថត​នៅ វេលា​ម៉ោង​២​និង​៤៧​នាទី​យប់ ឆ្លង​ចូល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបែកធ្លាយរួចមក ពួកគេទាំង២បានឡាយវីដេអូបកស្រាយរៀងខ្លួននៅយប់ថ្ងៃទី៤ ខែឧសភា ក្នុងនោះ អ្នកនាង ផល្លា បានបញ្ជាក់ថា ខ្លួន​មិន​អាច​យ​ក​រឿង​គ្រួសារ​មួយ​ប៉ុនណា​ណី មកលេង​សើច យក​មក​សម្ដែង ទាក់ទាញ​Views យក​ចំណាប់អារម្មណ៍​នោះ​ទេ។ អ្នកនាង​ ​ថា ដោយសារតែ​មានកម្ម​វិធី បងស្រី បងប្រុស គាត់​ហៅ​ទៅ​ជល់​គ្នា បងស្រី​បងប្រុស គាត់​ចង់​ឲ្យ​ត្រូវ​គ្នា ក៏​ហៅ​ទៅ​ជល់​គ្នា ហើយ​២​នាក់​ខ្លួន អត់​មាន​ចេតនា​អី​ថា​នឹង​ជួប​គ្នា​ទេ ព្រោះ​អត់​បាន​ដឹង​ខ្លួន​មុន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់​អន​ឡាញ​ដ៏​ល្បី​រូបនេះ​បន្តថា ពេល​ជល់​គ្នា ក៏​ថតរូប ថត​អី​ជាមួយគ្នា​ធម្មតា​ទៅ ព្រោះ​នៅ​ទី​សាធារណៈ អ្នកណា​ទៅ​ធ្វើ​អី​អាក្រក់ ឬ​ឈ្លោះ​គ្នា ធ្វើ​អី​ដាក់​គាត់​បាន​នោះ​ទេ បើ​រឿង​ខឹង ខឹង​ហើយ​។ ដូច​ខ្លួន​បញ្ជាក់​អញ្ចឹង ខ្លួន​ក៏​នឹក​ស្រឡាញ់​គាត់ គាត់​ក៏​នៅ​ស្រឡាញ់​ខ្លួន ចិត្ត​អត់​ទាន់​ដាច់​ពី​គ្នា សួរ​តែ​ឲ្យ​យកគ្នា​វិញ​នៅ នៅទេ គ្រាន់តែ​ជួប​គ្នា​វ៉ាក់អ៊ើ​នៅ​ខាងក្រៅ ហើយ​ថតរូប​ធម្មតា​តែ​ប៉ុណ្ណឹង ​អត់​ទាន់​ត្រូវ​គ្នា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ផល្លា បញ្ជាក់​ទៀត​ថា ពួក​ខ្លួន​អត់​ទាន់​យកគ្នា អត់​ទាន់​ត្រូវ​គ្នា​នោះ​ទេ គ្រាន់តែ​ថាបើ​ជួប​គ្នា​នៅ​ខាងក្រៅ គឺ​ធម្មតា អត់​អាច​ទៅ​វ៉ៃ​គ្នា​បែក​ក្បាល​ហូរ​ឈាម​អី​នោះ​ទេ តែ​បើ​ថា ឲ្យ​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ​នៅ​? អត់​ទាន់​បាន​យកគ្នា​វិញ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រូបថត​១​សន្លឹក​បែកធ្លាយ​នោះ អ្នកនាង ផល្លា បានបញ្ជាក់​ទៀតថា នេះ​គ្រាន់តែ​ជា​រូបថត​ជាមួយគ្នា​ធម្មតា ហើយ​ការ​ថត​នេះ ក៏​អត់​មាន​ចេតនា​នឹង​ថត ហើយក៏​អត់​មាន​ដឹង​ថា ​គេ​ថត​ទៀត​លក្ខណៈ​ថា ​យើង​ទៅ​ក្លឹប​ មិន​ផឹក បើ​ខ្លួន​ផឹក​ផ្ទះ​មិន​ភក្ដិ​ឡើង​ស្រ​វឹ​,​ង​ហើយ ទម្រាំ​តទៅ​ក្លឹប​ទៀត​។ អញ្ចឹង​ពេល​ហ្នឹង​អត់​ដឹង​ថា ​គេ​ថត​នោះ​ទេ ដល់​ថ្ងៃ​ឡើង​បើក​ទូរ​សព្ទ​ភ្ញាក់​ព្រើត​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកពូចក់ បានឡាយបកស្រាយ ដោយ​រៀបរាប់ស្រដៀងគ្នាថា រូប​ថត​នេះ ជា​រូប​ថត ដែល​ថត​កាលពី​យប់មិញ ប៉ុន្តែ​រូប​ហ្នឹង​សូម្បីតែ​ខ្លួន និង​អតីត​ភរិយា ក៏​ហួសចិត្ត​ដែរ​។ បានន័យថា ការជួបគ្នា​នេះ កើតឡើង​ដោយ​ការរៀបចំ ព្រោះ​នៅក្នុង​ការជួបគ្នា​នេះ គឺមាន​បងស្រី​ម្នាក់ ហៅ​ទៅ​ខួបកំណើត​កូនស្រី​របស់​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូប​នេះ បាន​បន្ត​ថា ពេល​ខ្លួន​ទៅដល់​កម្មវិធី​នោះ ប្រហែល​២០​នាទី ស្រាប់តែ​ឃើញ​អតីត​ភរិយា​ទៅដល់​ទីនោះ​ដែរ ដល់​អញ្ចឹង​ខ្លួន​ស្រឡាំងកាំង ដោយ​អត់​ដឹង​ថា គាត់​ទៅ​ចូលរួម​កម្មវិធី​នោះ​ទេ ដល់​សួរ​បងស្រី​ថា ហេតុអ្វី​រឿង​ហ្នឹង​ទៅជា​អញ្ចឹង​ទៅវិញ គាត់​ថា គាត់​ចង់​សម្រុះសម្រួល​គ្នា ចង់​ឲ្យ​ត្រូវ​គ្នា​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបភាព​នេះ Admin​ជីងចក់ បាន​លើកដៃ​សំពេះ សុំទោស​ដល់​បងប្អូន​​មហាជន តែ​លោកថា មិន​ដូច​អ្វី ដែល​បងប្អូន​គិត​នោះ​ទេ មិនមែន​ថា ​ប៉ុន្មាន​ថ្ងៃនេះ​ឈ្លោះ​គ្នា​ហែកហួរ​គ្នា ហេតុអ្វី​បាន​មក​ត្រូវ​គ្នា​វិញ ​ធ្វើ​ឲ្យ​តាមដាន​ដាច់​ចង្កេះ តែ​ចំពោះ​ខ្លួន​នៅតែ​ប្រកាន់​ជំហរ​ថា ​ពួក​ខ្លួន​មិន​ត្រូវ​គ្នា​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ បុរស​ជាប់ឈ្មោះ​ជា​ព្រាន​នារី​រូប​នេះ ​បាន​បញ្ជាក់​ថា ​ដូច​អ្វី ដែល​អតីត​ភរិយា​ខ្លួន​និយាយ​អញ្ចឹង គាត់​ចែកផ្លូវ​ជាមួយ​ខ្លួន ហើយ​គាត់​ចាត់ទុក​ខ្លួន​ជា​សំរាម ដែល គាត់​ត្រូវ​បោះចោល អញ្ចឹង​វា​អត់​មាន​លក្ខខណ្ឌ​ណា មាន​ហេតុផល​ណា ត្រូវ​គាត់​មក​យក​ខ្លួន​វិញ​ទេ។​

លោកបន្តថា ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ អាច​បងប្អូន​និយាយ​ថា ចុះបើ​ជួប​ហើយ​មិន​ក៏​មិន​ដើរចេញ ហេតុ​អី​ពេល​ឃើញ​ហើយ​ចាំបាច់​ទៅ​ស្និទ្ធស្នាល​ថត​ធ្វើ​អី​? បងស្រី​ម្ចាស់​កម្មវិធី​នេះ គាត់​ថា​ដើម្បី​បំពេញ​មុខ​កម្មវិធី​រប​ស់គា​ត់ គាត់​សុំ​ថត​តែ​១​សន្លឹក​ទេ តែ​ខ្លួន​ក៏​អត់​ដឹងថា រូបភាព​នេះ អ្នកណា​ជា​អ្នក​ផុស​ចេញមក​ដែរ ហើយ​បើសិនជា​ខ្លួន​ដឹងថា​រូបថត​ហ្នឹង ត្រូវបាន​ផុសចេញ​ជា​សាធារណៈ​នោះ ក៏​ខ្លួន​ហាម​អ្នក​ផុស​នោះ​មិន​ឲ្យ​ផុសចេញ​ដែរ ព្រោះ​វា​មានការ​យល់​ច្រឡំ ថា​ពួកខ្លួន​ទាំង​២​នាក់​ត្រូវរ៉ូវ​គ្នា​ហើយ​។​

បន្ថែមលើនេះ លោកបានបញ្ជាក់ច្បាស់ៗថា «មកទល់ពេលនេះ​ម៉ោង​នេះ សួរថា​ខ្ញុំ​ឈឺចាប់​ទេ សួរថា​ខ្ញុំ​ខឹង​ទេ កូនប្រុស​រង​ការប្រមាថ​ប៉ុណ្ណឹង​ហើយ សួរ​ថា​ខ្ញុំ​ទទួល​យក​បាន​អត់​? ខ្ញុំ​ទទួលយក​អត់​បានទេ ហើយ​សូម្បីតែ​ម្ដាយ​ខ្ញុំ ក៏​គាត់​សួរ​ទៀត​ថា កូន ឃើញ​រូបថត​គេ​ផុស​ព្រោងព្រាត​កូន​ឯង​ត្រូវ​គ្នា​វិញ​មែន ខ្ញុំ​ថា​អត់​ទេ​ម៉ែ ឥឡូវ​គាត់​ឡើង​មក គាត់​ឈឺ​ផង គាត់​ឡើង​មក គាត់​ឡើង​មក​ភ្នំពេញ​តាំងពី​ម្សិលមិញ ខ្ញុំ​ថា​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​របស់​បងស្រី​មួយ គាត់​ហៅ​ខ្ញុំ​ទៅ ហើយ​បន្ទាប់មក គាត់​ក៏​ហៅ​ខាង​នោះ​មក​ដែរ ដើម្បី​ឲ្យ​ពួក​យើង​ជួប​គ្នា​ដើម្បី​ធ្វើការ​ចរចា ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង ថា​ខ្ញុំ​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ម៉ែ​ខ្ញុំ​អញ្ចឹង​ដែរ»។

Admin​ជីងចក់ បាន​អះអាង​ក្នុងនាម​ជា​កូនប្រុស​ថា ខ្លួន​អត់​ចេះ​សម្ដែង អត់​ចេះ​Prank​ទេ ហើយក៏​មិនបាច់​ទាមទារ​ការចាប់អារម្មណ៍​ពី​បងប្អូន​ដែរ ព្រោះ​បងប្អូន​ស្គាល់​ខ្លួន​ច្រើន​ស្រាប់​ហើយ អញ្ចឹង​ខ្លួន​មិនចាំបាច់​អី​ធ្វើ​ឲ្យ​Boom​ធ្វើ​ឲ្យ​ផ្ទុះ​។​

លោក​ថា បើ​សម្ដែង ឲ្យ​សម្ដែង​យ៉ាងម៉េច សម្ដែង​ឲ្យ​ប្រពន្ធ​ហែកហួរ ឲ្យ​ប្រពន្ធ​ជាន់​ឈ្លី​កិត្តិយស​ខ្លួនឯង​ផង អ្នកមានគុណ​ផង សួរថា អាហ្នឹង​សម្ដែង​មែន សួរថា ខ្លួន​ជា​កូនប្រុស​ដើមទ្រូង​៥​ហត្ថ​យក​អាហ្នឹង​ទៅ​សម្ដែង​មែន។

ក្រោយមកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែAdminជីងចក់ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយសរសេរCaptionថា «ស្នេហាធ្វើអោយខ្ញុំឈឺចាប់មែន! នឹកឃើញពេលណាចង់តែឡើងលើដើមកោងកាងច.ង….ក អោយងាប់បាត់ បាត់ទេអញ។ ក្រោយមក បានបញ្ជាក់ក្នុងខំមិនទៀតថា «និយាយអោយហើយវើយ ហាមឃាត់ពូ ពូចង់ច,ង,ក លេងតិច»។

តាមរយៈរូបថត និងសារដ៏ទាក់ទាញខាងលើនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ចូលខំមិនជាច្រើន ហើយក្នុងចំណោមខំមិនទាំងនោះ មានគណនីហ្វេសប៊ុកមួយ បានទម្លាយសារឆ្លើយឆ្លងមួយ ដោយឃើញអាខោនមួយតាំងរូបAdminជីងចក់ បានបញ្ជាក់ប្រាប់គេតាមឆាតថា «Prank, Marketing Business»។ តែគេមិនដឹងថា នេះជាសារ ពិតប្រាកដរបស់Adminជីងចក់ ឬគ្រាន់តែអ្នកណាម្នាក់បង្កើតវាឡើងដើម្បីបង្កឲ្យមានការភាន់ច្រឡំ នោះឡើយ។

ចំណែក ផេក «អាក្លូ» បានចេញសាច់រឿងមួយទៀតដាក់ចំណងជើងថា «ចក់មិនសម្ដែង» តាមការទទូចរបស់ពូចក់ ខណៈសាច់រឿងមុនដាក់ចំណងជើងថា «ចក់សម្ដែង»។ ទោះយ៉ាងណា ក្នុងសាច់រឿងកែថ្មីនេះ អាក្លូ និយាយថា មិនដឹងកែយ៉ាងម៉េច បើរឿងអញ្ចឹងមែន សង្ស័យថាឈ្លោះគ្នាតែពេលឡាយហ្វេសប៊ុកទេ ដល់ពេលឡាយចប់ដេកឱប សោ ធម្មតា យូរៗទៅលែងទុកចិត្តមនុស្សហើយ ព្រោះមនុស្សឥឡូវមិនដូចមនុស្សពីមុន។

ចំពោះសាច់រឿងកែថ្មី តែចំណងជើង ហើយសាច់រឿងខាងក្នុងនៅតែដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាដដែលនេះ ត្រូវបានAdminជីងចក់ចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយដាក់Captionថា «ជឿនៅ អាក្លូ អាកុច?»។

នៅមិនទាន់អស់ទេ ពេលអ្នកនាង ផល្លា កំពុងឡាយលក់ផលិតផល នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នោះ Adminជីងចក់ថែមទាំងចូលទៅខំមិនពាក្យផ្អែមល្ហែមថា «ស្រឡាញ់ចែពេញបេះដូង»ទៀតផង ធ្វើឲ្យគ្រប់គ្នាកំពុងមើលឡាយ ភ្ញាក់ផ្អើល និងតាមពិនិត្យមើលថាជាអាខោនពិត ឬក្លែងក្លាយ។

ចំណែក អ្នកនាង ផល្លា ឃើញបែបនេះ ក៏និយាយថា ចុមអាយដលចូលខំមិនទៀត ហើយឲ្យអ្នកគាំទ្រពិនិត្យមើលផងដែរ ថាជាអាខោន ពិត ឬក្លែងក្លាយនោះ។ ដោយឃើញអ្នកនាង ផល្លា និយាយបែបនេះ ស្រាប់តែAdminជីងចក់ខំមិនបញ្ជាក់ថា «អាខោនfake យ៉ាងម៉ិចចែ»។

ទោះយ៉ាងណាអ្នកនាង ផល្លា មិនអស់ចិត្ត នៅតែឲ្យគេឆែកមើលទៀត បើអាខោនពិត ហ្នឹងអាលជេរ។ លុះដល់គេពិនិត្យឃើញថា អាខោននោះ ជាអាខោនពិត១០០ភាគរយហើយនោះ អ្នកនាង មិនបានជេរនោះទេ គ្រាន់តែលាន់ម៉ាត់ថា អីយ៉ានៅហ៊ានចូលខំមិនទៀតន៎ មុខក្រាស់ចិត្ត រហ័ស ដៃដល់ម៉េសនែស ហ៊ានចូលមកខំមិន»។

ក្នុងនោះមានអ្នកគាំទ្រ បានសំណូមពរឲ្យពួកគេត្រូវរ៉ូវគ្នាវិញ ហើយជាការឆ្លើយតប អ្នកនាង ផល្លា បានសម្ដែងការអរគុណចំពោះអ្នកខំមិនឲ្យត្រូវគ្នានេះផងដែរ។ នៅក្នុងការឡាយកន្លងមក នៅពេលមានគេ ខំមិនថា មីង ផល្លា ស្អាតយ៉ាងនេះ អោយពូ ចក់ ទៅចោលម៉េចកើតទៀត? ស្រាប់តែផល្លា អស់សំណើច ហើយនិយាយថា «ស្អាតអី បើស្អាតមែន មិនមែនគេទៅចោលយើងទេ កុំចេះតែនិយាយ បងប្អូនឃើញហើយ ​ខ្ញុំខំតែងខ្លួនយ៉ាងណា ក៏ចក់គេទៅដែរ ហើយគ្មានសង្ឃឹមគេវិលវិញទេ»។

ជុំវិញរឿងរ៉ាវខាងលើរហូតមកដល់ពេលនេះ នៅតែស្ថិតក្នុងមន្ទិលសង្ស័យនៅឡើយថា ជាការសម្ដែងធ្វើជាបែកគ្នាដើម្បីយកល្បីលក់ផលិតផល ឬក៏បែកគ្នាមែនទែននោះ។ តែបើបែកគ្នាមែនទែននោះ តាមរយៈសកម្មភាពខាងលើឃើញថា ពួកគេ អាចនឹងត្រូវរ៉ូវគ្នាវិញឆាប់ៗនេះមិនខាន៕


Related posts

Leave a Comment