សូមប្រយ័ត្ន! ស្ត្រី​ម្នាក់ គេង​យប់​ជ្រៅ និង​លេង​ទូរ​សព្ទ​ច្រើន​ ស្រាប់តែ​ជួប​បញ្ហា​មិន​នឹក​ស្មាន​ដល់​ ក៏​បង្ហោះ​សារ​ដាស់តឿន​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ ភាគច្រើន សុទ្ធ​តែ​មាន​ទូរ​សព្ទ​ប្រើ​ទាំងអស់ ហើយ​ការប្រើប្រាស់​របស់​មនុស្ស​មួយ​ចំនួន​ក៏​លើស​ដែន​កំណត់ ជាហេតុ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​សម្រាប់​ភ្នែក​របស់​ពួកគេ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ស្ត្រី​ម្នាក់​នេះ បាន​ប្រើប្រាស់​ទូរ​សព្ទ​ច្រើន​ម៉ោង ហើយ​ចូលចិត្ត​គេង​យប់​ជ្រៅ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ភ្នែក​របស់​ខ្លួន​រហូត​បង្ក​ជា​ទឹក​ដក់​ក្នុង​ភ្នែក ក៏​ចែករំលែក​បទពិសោធន៍​មួយ​នេះ​ឲ្យ​មហាជន​បាន​ដឹង​ជា​សាធារណៈ ចៀសវាង​ជួប​បញ្ហា​ដូច​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Ti Ya» បាន​បង្ហោះ​រូបថត​ខ្លួន​១​សន្លឹក​ក្រោយ​វះ​កាត់ ហើយ​សរសេរ​ដាស់តឿន​មហាជន​ថា »​សារ​ដាស់តឿន​ សម្រាប់​អ្នក​ចូលចិត្ត​គេង​យប់​ជ្រៅ និង លេង​ទូរស័ព្ទ​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ហានិភ័យ​ខ្លាំ​ណាស់ ដូច​ខ្ញុំ​ជា​គំរូ​ចឹ​ង​🥲 វា​បង្ក​​ទៅជា​ទឹក​ដក់​ក្នុង​ភ្នែក មិនមែន​ពេលនេះ តែ​វា​កើតឡើង​ម្ដង​បន្តិចៗ នៅ​ពេល​ដែល​ដល់​កម្រិត វា​ក៏​បង្ក​ទៅជា​ខ្ទុះ​(​ដំបូង​គិត​ថា​កើត​ពពែ​ឆ្កែ​ដូចដែល​ចាស់ៗ​ពី​ដើម​តែងតែ​និយាយ​) តែ​ការពិត​វា​ជា​ខ្ទុះ​ស៊ី ហ៊ាន​តែ​ទុក​យូរ​គឺ​ស្ដាយក្រោយ​🥲​ សូម្បី​ខ្ញុំ​ខ្លួនឯង​ក៏​មិន​នឹកស្មាន​ដល់​ថ្នាក់​នឹង​ដែរ ចូល​វះកាត់​ទាំង​មិនបាន​ត្រៀមខ្លួន អគុណ​បងៗ នឹង​មិត្ត​ភ​ក្ភ​ ដែល​បាន​សួរ​សុខ​ទុក្ខ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​នេះ មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ដោយ​បង្ហោះ​មិនបាន​២៤​ម៉ោង​ផង មាន​អ្នក​ចែករំលែក​បន្ត​រហូតដល់​ទៅ​ជាង​១​ម៉ឺន​ដង និង​បញ្ចេញមតិ​ជាច្រើន ក្នុង​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន បាន​ជួប​បញ្ហា​ដូច​នារី​ខាងលើ​ផង​ដែរ ហើយក៏​បង្ហោះ​រូបថត​ពួកគេ​ក្រោម​ផុស​ខាងលើ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បង្ហោះ​សារ​ដាស់​តឿន​រួច​មក នារី​ខាងលើ ក៏​បាន​បង្ហោះ​វីដេអូ​ រៀបរាប់​ពី​ដំណើរ​ដើមទង​បន្ថែម បណ្ដាល​ឲ្យ​មាន​រឿង​នេះ​កើតឡើង​លើ​ខ្លួន​ផង​ដែរ៕ ដើម្បី​ជ្រាបច្បាស់សូមទស្សនា​វីដេអូ​ខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment