និយាយដល់ឈ្មោះពិធីការិនីដ៏ល្បី អ្នកនាង ស៊ឹម សូលិកា ប្រិយមិត្ត ច្បាស់ជាបានជ្រាបរួចមកហើយថា សព្វថ្ងៃអ្នកនាង កំពុងរស់នៅប្រកបដោយសុភមង្គល ជាមួយកូនស្រីម្នាក់ និងស្វាមីដ៏ល្អ គឺលោកអេង ឫទ្ធី។
អ្នកនាងស៊ឹម សូលិកា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អេង ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែក្នុងការសាងស្នេហាជាមួយគ្នា រហូតមកដល់ពេលនេះ អ្នកនាង ស៊ឹម សូលិកា មិនទាន់មានកូនទី២នៅឡើយទេ ខណៈអំឡុងពេលសូលិកា ភ្ជាប់ស្នេហា ជាមួយអតីតប្ដីទី១ លោកសៅ ភីរៈ នាងទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច។
គេសង្កេតឃើញថា បើទោះបី ចំណងស្នេហ៍ជាប្ដីប្រពន្ធ របស់ អ្នកនាង ស៊ឹម សូលិកា និងលោក សៅ ភីរៈ ត្រូវបានបញ្ចប់ ហើយបច្ចុប្បន្ន មានគ្រួសាររៀងខ្លួនហើយក្តី។ ប៉ុន្តែ ពួកគេនៅតែបន្តរាប់អានគ្នាដូចជាបងប្អូន និងតែងតែ បង្ហាញវត្តមានចូលរួមកម្មវិធី រវល់ផ្សេងៗ ដូចជាគ្រួសារតែមួយអញ្ចឹង។
ពេលខ្លះទៀត ទោះមិនមានកម្មវិធីអ្វី ក៏គ្រួសារពួកគេណាត់គ្នាញុំាអាហារជុំគ្នា ហើយថតរូបជាមួយគ្នា បង្កើនភាពស្និទ្ធស្នាល ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ពិតជាទប់ចិត្ត មិនសរសើរចំពោះ មិនបាននោះទេ។
ជាក់ស្ដែង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃខួបកំណើតលោក សៅ ភីរៈ នោះ អ្នកនាង ស៊ឹម សូលិកា បានធ្វើការជូនពរយ៉ាងពិសេសថា «សូមរីករាយថ្ងៃចម្រើនអាយុ បងប្រុសជាទីគោរពស្រលាញ់ សូមជូនពរបងមានសុខភាពល្អអាយុវែង មានសំណាងល្អជោគជ័យគ្រប់ភារកិច្ច ជួបតែសេចក្ដីសុខសុភមង្គលគ្រប់ពេលវេលា»។
តាមរយៈនេះ អ្នកគាំទ្រ បានធ្វើការជូនពរថ្ងៃខួបកំណើតអតីតប្ដីរបស់អ្នកនាង ស៊ឹម សូលិកា និងមានការលើកសរសើរថា «មិនដែលឃើញទេទឹកចិត្ត…អតីតភរិយា..ដ៏ល្អបែបនេះ, គួរអោយគោរពណាស់អាយដល៕