មាន​រឿង​ហើយ! ប្រើ​សម្ដី​តិចតួច​គេ​ថា​អាក្រក់​, លោក ឌួង ឆាយ ចង់​រៀន​សម្ដែង​ពី​នាយ​ពែ​កមី​, ស្រាប់តែ​តារា​កំប្លែង​រូប​នេះ តប​វិញ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រលប់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២២​នេះ គេ​មិនដឹង​ថា លោក ឌួង ឆាយ មានការ​ខឹង​សម្បារ​ ឬ​អន់ចិត្ត​ជាមួយ​នរណា​នោះ​ទេ ស្រាប់តែ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ ថែមទាំង​ចង់​រៀន​សម្ដែង​តាម​លោក ចែម ចាន់​ដា​រ៉ា ហៅ​ពែ​កមី ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​ទី​១​នោះ លោក ឌួង ឆាយ បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​បញ្ជាក់​ថា «​ប្រើ​ពាក្យ​សម្តី​តិចតួច​គេ​ថា​អាក្រក់​។​ មនុស្ស​សា,ហាវ​ពិ,សពុ,ល​ប្រើល្បិ,ច​កិច្ច,កល​សាច់​ក,ម្ម​គេ​ថា​ល្អ​គួរអោយ​អាណិត​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សារ​ទី​២ អតីត​ឧកញ៉ា​រូបនេះ បាន​Mention​នាយ​ពែ​កមី ហើយ​បង្ហាញ​បំណង​របស់ខ្លួន​ថា « បង Chem Chanra ចែម ចាន់​រ៉ា បង្រៀន​ខ្ញុំ​អោយ​ចេះ​សម្តែង​ផង។ រាល់ថ្ងៃ​នឹង​គឺថា​ត្រង់​ៗ​ពេក មិន​ចេះ​អី​សោះ គេ​អន់ចិត្ត​យើង​រហូត។ បង្រៀន​អោយ​ស្លូត​ចេះ​សម្តី​ផ្អែម​ហើយ​មាន​ពិស​ណា​បង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​គេ​Mention​ឈ្មោះ​ខ្លួន​បែបនេះ នាយ​ពែ​កមី បាន​ខំ​មិន​ក្រោម​ផុស​នោះ ដោយ​តប​ទៅវិញ​គួរ​ឲ្យ​អស់សំណើច​ថា «10$ បង្រៀន 5 ក្បាច់ – ឈុត​យំ ឈុត​សើច ឈុត​លោតទឹក​ជ្រោយចង្វា ឈុត​ដើរ​ស្រា​,​ត និង​ឈុត​ផ្សេងៗ​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ គេ​មិន​ដឹង​ថា លោក​ឌួង ឆាយ ធ្វើ​ឲ្យ​អ្នកណា​អន់ចិត្ត ឬ​មាន​បញ្ហា​អ្វី​ជាមួយ​អ្នកណា​នោះ​ទេ តែ​នៅ​ពេល​គេ​ខំ​មិន​ថា «​ឈប់​ផ្លែផ្កា​ទៅ មនុស្ស​ប្រុស​ល្អ​មិន​និយាយ​ដើម​គេ​ទេ​» ស្រាប់តែ​លោក​​តប​វិញ​ថា «​ចាំ​ខ្ញុំ​ប្តឹង​បក​អោយ​មើល​វិញ​ម្តង​។ ដល់ពេល​នុង​កុំ​ថា ខ្ញុំ​នឹង​មិន​យោគយល់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment