ករណីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ជំពាក់លុយគេជិត៦០ម៉ឺនដុល្លារ ហើយបង្ហោះសារ ក៏ដូចជា ឡាយប្រកាសសុំជំនួយពីអ្នកគាំទ្រផ្អើលអស់មហាជន កាលពីអំឡុងខែតុលា ឆ្នាំ២០២១នោះ ហាក់មានភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានខែមកហើយ។
ទោះយ៉ាងណា ថ្មីៗនេះ ពេលតារាល្បីម្នាក់ជំពាក់លុយគេសរុប១៥ម៉ឺនដុល្លារ ធ្វើឲ្យផ្អើលអស់មហាជនដែរនោះ ស្រាប់តែមានគេនិយាយដៀមដាម ផ្លែផ្កាដាក់អ្នកនាងខ្ញុង ធ្វើឲ្យតារាកំប្លែងដ៏ល្បីរូបនេះ ទប់ចិត្តមិនជាប់ចេញប្រតិកម្មភ្លាមៗតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនឈរមុខត្រីងៀត មួយសន្លឹក អ្នកនាង ខ្ញុង បានលើកឡើងថា «រកអីបានរកទៅ ធើអីបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់ ឬល្អមិនស្ថិតលើមាត់របស់អ្នកឡើយ កុំមកដៀមដាមឌឺដងផ្លែផ្កាអោយខ្ញុំ
មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំអោយបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រលាញ់ ទើបមហាជនរាប់ម៉ឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថា ទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់និយាយត្រង់ៗមិនបានលួ.ចឆក់ប្ល.ន់បោក.ប្រាសអ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កាខ្ញុំម្ល៉េះ»។
តាមរយៈនេះ អ្នកគាំទ្រ ផ្ដល់យោបល់ដល់អ្នកនាងខ្ញុងថា «ត្រឹមត្រូវអូនកុំខ្វល់មាត់អមនុស្សឈឺក្បាល, សំខាន់ខ្ញុងខំរកសងម្ចាស់បំណុល និយាយគ្នាត្រង់ៗមិនរកលេសកុហកគេម្ដងហើយម្ដងទៀត, កុំខ្វល់ពីមនុស្សចឹងបងស្រី, ខំរកលុយដើម្បីក្រុមគ្រួសារយើងទៅអូន កុំខ្វល់ពីមាត់មនុស្សទាំងនោះ ព្រោះគេច្រណែននឹងយើងទើបគេនិយាយឌឺដងដាក់យើង»៕