អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយថា ខ្សែជីវិតរបស់តារាចម្រៀងមាឌល្អិត កែវ វាសនា និងភរិយា ទម្រាំតែមានថ្ងៃនេះ ពួកគេ ធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាច្រើន ហើយអ្វីទាំងនេះ ពួកគេ ក៏ធ្លាប់បង្ហាញជារឿយៗក្នុងថ្ងៃពិសេសរបស់ខ្លួន ផងដែរ។
ជាក់ស្ដែងថ្ងៃនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេគម្រប់៧ឆ្នាំនោះ, អ្នកនាង លឹម សុគន្ធារី ហៅឈីឈី បានរំលឹកពីប្រវត្តិដ៏ជូរចត់របស់ខ្លួនថា «11-05-2022 ខួបអាពាហ៍ពិពាហ៍គម្រប់7ឆ្នាំរបស់យើងទាំង2 តែអ្វីដែលយើងស្គាល់គ្នាគឺរយៈពេល14ឆ្នាំ មុនរៀបការ ការតស៊ូយើងទាំង2នាក់ គឺមានច្រើនណាស់ (ប៉ាម៉ាក់ខាងស្រីមិនពេញចិត្តខាងប្រុស) តែ2នាក់យើងនៅតែយកឈ្នះចិត្តប៉ាម៉ាក់បាន(ខាងស្រី)ទម្រាំយើងបានរៀបការនឹងគ្នា
មុនយើងសម្រេចចិត្តរៀបការជាមួយគ្នា ក៏ពួកយើងមានចំណូលរៀងៗខ្លួនដែរ បន្ទាប់ពីរៀបការហើយក៏ពួកយើងមានមុខរបរស្រាប់ ហើយពួកយើងសន្យានឹងគ្នាថា យើងនឹងខំចាប់ដៃគ្នារកស៊ីអោយកាន់តែមានបានដល់គោលដៅរបស់ពួកយើងប៉ងរួមគ្នា ដែលមិនប៉ះពាល់ទ្រព្យប៉ាម៉ាក់ខាងណាឡើយ
តែពេលនេះ អ្វីដែលពួកយើងប៉ង ទោះមិនមែនជាសេដ្ឋី ឬអ្នកមានស្ដុកស្ដម្ភក៏ដោយ ក៏ពួកយើងបានសម្រេចបំណងអស់ដែរ នោះធំបំផុត គឺកូនប្រុសមួយស្រីមួយរបស់យើង មានដីផ្ទះផ្ទាល់ខ្លួនម៉ាគាប់ចិត្ត មានឡានជិះដែលខ្លួនស្រលាញ់ មានសម្ភារៈ ដែលខ្លួនស្រលាញ់ប្រើគ្រប់គ្រាន់ មានសមត្ថភាពចាយវាយក្នុងគ្រួសារគ្រប់គ្រាន់មិនខ្វះមុខខ្វះក្រោយ
អ្វីដែលធំបំផុតពួកយើងគ្មានបំណុលជាមួយអ្នកណាទាំងអស់ (ពេលខ្លះមនុស្សមួយចំនួនតូចអានហើយជ្រេញយើងអួតក៏ថាបាន តែពួកខ្ញុំចង់ប្រាប់ថា មុននឹងពួកខ្ញុំបានដល់ចំណុចនេះ គឺមិនស្រួលទេ ពួកខ្ញុំមានការតស៊ូខ្លាំងណាស់ ទើបមានថ្ងៃនេះ ណាមួយធាតុពិតប្តីប្រពន្ធខ្ញុំមិនចេះសំដែងអោយបានតែល្អភ្នែកលើបណ្តាញសង្គមទេ
ធាតុពិតពួកខ្ញុំទាំង2អាចនិយាយបានថា ការរស់នៅខាងក្រៅមានក្តីសុខច្រើនជាងការបង្ហាញលើសង្គមទៀត (អ្នកស្គាល់ខ្ញុំច្បាស់ដឹងហើយថាពួកខ្ញុំស្រលាញ់គ្នាខ្លាំងយ៉ាងណា ហើយចូលចិត្តរស់នៅបែបការពិតយ៉ាងណា ម្យ៉ាងទៀតពួកខ្ញុំមានឈ្មោះក្នុងសង្គមក៏ដោយ ក៏ពួកខ្ញុំចូលចិត្តរស់នៅបែបសាមញ្ញស្ងប់ស្ងាត់មិនចូលចិត្តចេះដឹងរឿងអ្នកដទៃណាទាំងអស់
ឃើញគេក្រជាង ក៏មិនជាន់ពន្លិចគេ ឃើញគេមានជាងក៏សរសើរគេ មិនដែលចេះយកខួរគិតច្រណែនអ្នកណាឡើយ ព្រោះក្តីសុខយើងមានពេញលេញគឺគ្រប់គ្រាន់ហើយ និយាយរួមខ្ញុំរៀបរាប់ពីជីវិតគូររបស់ពួកខ្ញុំពីការជូរចត់តស៊ូកន្លងមកមិនអស់ទេ គ្រាន់តែថាយើងស្គាល់គ្នា14ឆ្នាំ និងបានរៀបការអស់រយៈពេល7ឆ្នាំ យើងដើរដល់ចំណុចនេះគឺសក្ដិសមបំផុតហើយ
អរគុណការតស៊ូ អរគុណភាពស្មោះត្រង់រវាងយើងទាំង2ផ្តល់អោយគ្នាទើបយើងមានថ្ងៃនេះ
ការដូរដែលធំបំផុតសម្រាប់យើងគឺកូនៗក៏ឆ្លាត ស្អាត របស់យើង មនុស្សម្នាក់ៗមើលរឿងកន្លងមកអាចដឹង តែរឿងទៅមុខទៀតយើងមើលមិនឃើញទេ ចឹងហើយសូមតែប៉ងអោយស្រលាញ់គ្នា ស្មោះត្រង់នឹងគ្នា បានបែបនេះមួយជីវិតដល់ចាស់រៀងៗខ្លួនណា Keo Veasna»។
គួរបញ្ជាក់ថា ម្ចាស់បទ«កុលាបពុលដី» លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្រោយរៀបការ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងលើមុខរបររហូតសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកចំនួន២នាក់ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ មិនប្រែប្រួលទៅណាទេ៕