ចប់បាត់! កំពុង​មាន​ទម្ងន់​​​ផង វ៉ាន់ នី​ឡា ត្អូញ​ថា ស្ទើរ​ដាច់​បាយ​ទៅ​ហើយ ដោយសារតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ បាន​រយៈពេល​ប្រមាណ​១​ខែ ស្រាប់តែ​តារា​កំប្លែង​ស្ថិតក្នុង​ក្រុម​នាយ​ពែ​កមី រូបនេះ បានប្រកាស​ដំណឹង​ល្អ មាន​ទម្ងន់​រយៈពេល​១៧​សប្ដាហ៍ នៅលើ​គណនី​អ៊ី​ន​ស្ដា​ក្រាម​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​ថា «mommy17week» ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​កំពុង​តែមាន​ទម្ងន់​នេះ ក៏​មាន​រឿងរ៉ាវ​ទំនាក់​គ្រួសារ ទំនាស់​បុគ្គល និង​បុគ្គល​កើតឡើង​ពេញ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​រូប​នាង​បើក​ហ្វេ​ស​ប៊ុ​ក​ឡើង​ឃើញ​តែ​បែបនេះ រកស៊ី​មិនកើត លក់​មិន​ដាច់ ស្ទើរ​ដាច់​បាយ​ក៏​បង្ហោះ​វីដេអូ លេង​បន្លំ​មែន​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ដាក់​Filter​យំ ដែល​គេ​កំពុងតែ​ពេញ​និ​យ​យម​នោះ តារា​កំប្លែង​រូបនេះ បាន​និយាយ​ថា «​ខ្ញុំ​បើក​ហ្វេ​ស​ប៊ុ​ក​មក ខ្ញុំ​ឃើញ​គេ​ឈ្លោះ​គ្នា​រហូត ហើយ​ឯង​ពោះ​ធំ​ផង ប្រឹង​រកស៊ី​ផង អី​ផង ហើយ​បើ​ឈ្លោះ​គ្នា​យ៉ាងហ្នឹង​ខ្ញុំ​បាន​អី​ស៊ី​ទៅ​បង ខ្ញុំ​លក់​ឡេ​អត់​បានទេ ណា​បង​ណា បង​ឯង​ឈ្លោះ​គ្នា​ម្ល៉ឹងៗ ធ្វើ​បាន​អូន​ណាស់​បង​អើយ​កំពុង​ពោះ​ធំ​ផង​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា មុន​ចេញ​វីដេអូ​មួយ​នេះ វ៉ាន់ នី​ឡា បាន​បង្ហោះ​សារ​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ហើយ​បើ​រឿង​ត​គ្នា​ចឹ​ង ខ្ញុំ​បាន​លុយ​ណា​ទិញ​បាយ​ហូប​បើ​លក់​មិនបាន​ផង​»​។ តាមរយៈ​នេះ អ្នកគាំទ្រ​នាង លើកឡើងថា «​អ្នក​សម្តែង​អាជីព ចាញ់​អ្នក​សម្តែង ឡេះ​ៗ​ហើយ​, មើល​ម្ដង​3 live, 4​ឡាយ​ណា​បង​ញុ​ម​តាម​អត់​ទាន់​»៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment