ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ​ប្រោស​ព្រះរាជទាន ​ព្រះរាជ​ទ្រព្យ​ ចូល​បុណ្យ​ស,ព​ ជី​ដូន ​ព្រះ​នាង​តូច ជេន ណា ​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក​​ បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ​ដែល​ត្រូវ​ជា​​​​ជី​ដូន​​ ​បង្កើត​​​ព្រះនាង​តូច នរោត្តម ជេន ណា បាន​​ទទួលមរណភាព កាលពី​ម៉ោង​១១និង៣៩​នាទី​ព្រឹក​ ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹង​មរណភាព​របស់​អ្នកម្នាង ឌួង ឌីយ៉ាត បាន​ធ្វើឲ្យ ព្រះនាង​តូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មាន​សេចក្តីរំជួលចិត្ត​រន្ធត់​ក្តុកក្តួល​ជា​ពន់ពេក ខណៈ​មហាជន ជាច្រើន ក៏​បាន​ចូលរួមរំលែកទុក្ខ​ផងដែរ។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហាញទុក្ខសោកហើយនោះ នៅយប់ថ្ងៃទី១២ ខែឧសភានេះ ព្រះនាងតូច បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់ទ្រង់ ហើយធ្វើការអរព្រះរាជគុណចំពោះព្រះមហាក្សត្រដូច្នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំម្ចាស់ ជា​ខ្ញុំ និង​ក្រុម​គ្រួសារ​ជីដូន​ខ្ញុំម្ចាស់ សូម​អរ​ព្រះរាជ​គុណ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្តេច​ព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ស្តេច​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន​៤០០០​ដុល្លារ​សហរដ្ឋអាមេរិក​តាមរយៈ​សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ជា​ព្រះរាជ តំណាង​ខ្ពង់ខ្ពស់ អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ជីដូន​ខ្ញុំម្ចាស់ (​អ្នក​ម្នាង ឌួង ឌី​យ៉ា​ត​)​នា​វត្ត​បុ​ទុម​វ​ត្តី រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ទាំងអស់ សូម​ថ្លែងអំណរគុណ​ចំពោះ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ដែល​ផ្តល់​កិត្តិយស​ចូលរួម​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា ជា​អ​ម្ចាស់​ជីវិតលើត្បូង និង​សម្តេច​ព្រះ​មហាក្សត្រី ព្រមទាំង​បាន​ចូលរួម​បច្ច័យ​ចំនួន​២​លាន​រៀល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ទូលថ្វាយ និង​ជម្រាប​ផងដែរ​ថា ដោយសារ​មានការ​ប្រែប្រួល ពិធីបុណ្យ​បូជាសព ជីដូន​ខ្ញុំ នឹង​ប្រារព្ធ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២​វេលា​ម៉ោង ៥ ល្ងាច នៅ​ក្នុង​បរិវេណ​វត្ត​បុ​ទុម​វ​ត្តី​។ អាស្រ័យ​ដូច​បានទូល​ថ្វាយ និង​ជម្រាប​ជូន ខ្ញុំម្ចាស់ នាង​ខ្ញុំ សង្ឃឹមថា និង​មាន​ការ​យាង និង​អញ្ជើញ​ចូលរួម​ច្រើន​កុះករ​ជា​កិច្ច​ចុងក្រោយ​នៃ​ការ​ជូន​ដំណើរ​ជីដូន​ខ្ញុំម្ចាស់ នាង​ខ្ញុំ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment