មិនមែនលំៗទេ! ពូ​ចក់​ ​នាំ​ភរិយា​ទៅ​ធ្វើ​រឿង​នេះ​ដល់​កំពង់សោម​ ហើយ​ប្រាប់​ថា ពេជ្រ​កើត​ចេញ​ពី​ដុំ​ថ្ម ប្ដី​ល្អ​កើត​ចេញ​ពី​ប្រុស​ព្រាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​និយាយ​ហែកហួរ​គ្នា​កក្រើក​បណ្ដាញ​សង្គម​នោះ Admin​ជីងចក់ និង​អ្នកនាង ទ្រិ​ញ ផល្លា បានសម្រេច​ផ្សះផ្សា​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ​ហើយ ដោយសារតែ​ចិត្ត​ពួកគេ​ម្នាក់ៗ នៅ​មិនទាន់​អស់​អាល័យ​ពីគ្នា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ ពួកគេ បានបង្ហាញ​វត្តមាន​ឡាយ​វីដេអូ ជុំគ្នា​វិញ មើលទៅ​រឹតតែ​ផ្អែមល្ហែម ជាង​ពេលមុនៗ​ទៅទៀត ធ្វើ​ឲ្យ​អ្នកគាំទ្រ ឃើញ​ហើយ​សម្ដែង​ក្ដីរំភើប​ជំនួស​ពួកគេ និង​ជូនពរ​ឲ្យ​ពួកគេ​ស្រឡាញ់គ្នា​បែបនេះ​រហូត​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ ពួកគេ​ បានសម្រេច​​ដឹកដៃគ្នា ​ទៅ​សាក​ថ្ម​ជីវិត​​ ​នៅ​កំពង់សោម ហើយ​ឡាយ​វីដេអូ លក់​ផលិតផល​ក្នុង​ឈុត​គេង​យប់ ដូច​ប្ដី​ប្រពន្ធ​ទើបនឹង​រៀបការ​ថ្មោងថ្មី​ ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ​អញ្ចឹង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២​នេះ Admin​ជីងចក់ បង្ហោះ​រូបថត​១​សន្លឹក​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា រួច​ដាក់​Caption​ដ៏​ចាក់​ដោត​ថា «​ពេជ្រ​កើត​ចេញពី​ដុំថ្ម ប្ដី​ល្អ​កើតចេញពី​ប្រុស​ព្រាន​ ស្គាល់​អស់​សង្គម​ឆ្អែត​លែង​ឃ្លាន លា​ឈ្មោះ​ប្រុស​ព្រាន​ក្លាយ​ជា​ប្ដី​ល្អ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ បុរស ទើប​លា​ឈ្មោះ​ជា​ប្រុស​ព្រាន​រូប​នេះ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​គ្រប់គ្នា​គេ​ថា​ពូ មីង​សំដែង​! តែ​តាម​ការពិត​ពូ មីង​មិនបាន​សំដែង​ទេ​ក្មួយៗ​»​។ គ្រាន់តែ​ឃើញ​ខំ​មិន​នេះ​ភ្លាម ស្រាប់​តែ​មាន​អ្នក​ឆ្លើយតប​ទៅវិញ​ថា «​ពូ​មីង មិនបាន​សម្តែង​ទេ តែ​ពូ​មីង​prank»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា រឿងរ៉ាវ​របស់​Admin​ជីងចក់ និង​អ្នកនាង​ទ្រិ​ញ ផល្លា តាំងពី​បែកធ្លាយ​រូបថត​១​សន្លឹក​នៅ​ក្លឹប ថត​កៀកកើយ​គ្នា ពេល​កំពុង​ល្បី​ថា​បែកបាក់​គ្នា​មក​, គ្រប់គ្នា​គិតថា ពួកគេ​សម្ដែង ទោះ​អ្នក​ទាំង​២​ ធ្លាប់​ចេញ​មុខ​បកស្រាយ និង​បញ្ជាក់​ជារឿយៗ​ថា​ មិន​សម្ដែង​ក៏ដោយចុះ​។ លុះ​ដល់ពេល​ពួកគេ​ត្រូវ​គ្នា​វិញ ម្នាក់ៗ​កាន់តែ​ច្បាស់​ក្នុង​ចិត្ត​ថា ពួកគេ សម្ដែង តែ​ពួកគេ​នៅតែ​បញ្ជាក់​ជំហរ​ថា ​មិន​សម្ដែង​នោះឡើយ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment