ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ដេត ម៉ាលីណា បច្ចុប្បន្ន កំពុងរស់នៅជាស្ត្រីមេម៉ាយ ឬជាអ្នកម្ដាយSingleអស់រយៈពេលជាង១ឆ្នាំរួចមកហើយ ក្រោយពីប្រកាសលែងលះជាផ្លូវការជាមួយលោកឌួង ឆាយ កាលពីចុងឆ្នាំ២០២០នោះ។
ក្នុងការរស់នៅជាអ្នកម្ដាយSingleនេះ អ្នកនាង ដេត ម៉ាលីណា បានប្រកាសបិទបេះដូង រក្សាជំហររស់នៅបែបទំនេរ ដើម្បីទុកពេលរកលុយ និងមើលថែគ្រួសារ កូនៗប្រុសស្រីរបស់ខ្លួនចំនួន៣នាក់នោះ។
អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេមើលឃើញថា ជាស្ត្រីដ៏រឹងមាំ មានការតស៊ូខ្ពស់ សម្បីតារាសម្ដែង គឹម ច័ន្ទបូរមី កាលពីពេលថ្មីៗកន្លងទៅ ក៏ធ្លាប់លើកឡើងថា «ពេល ដែលដឹងច្បាស់អំពីប្រវត្តិជីវិតរបស់បង ខ្ញុំសែនអាណិតកោតសរសើរអំពីការតស៊ូអត់ធ្មត់របស់បងណាស់Deth Malina ដេត ម៉ាលីណា»។
ជាការឆ្លើយតប នាពេលនោះ អ្នកនាង ដេត ម៉ាលីណា បានលើកឡើងថា «ចាសអូនអរគុណសម្រាប់ការស្រលាញ់បង ឥឡូវនេះ បងមានសំណាងបានអូន និងមនុស្សជុំវិញខ្លួនអាណិត និងស្រលាញ់បងពីបេះដូងល្អៗ និងបងមានជីវិតដូចនារីផ្សេងៗហើយ អ្វីដែលបងទទួលបានគឺស្នាមដ៏ស្រស់បំព្រង និងមិនមានការឈឺចាប់ ដែលរស់នៅក្នុងពិភពខ្មៅងងឹត»។
ដោយឡែក មួយរយៈចុងក្រោយនេះ រឿងរ៉ាវរបស់អ្នកនាង ជាមួយអតីតស្វាមីកំពុងផ្ទុះឡើងវិញនោះ គេឃើញតែលោក ឌួង ឆាយ បង្ហោះសារដៀមដាមប៉ុណ្ណោះ ចំណែកអ្នកនាង ដេត ម៉ាលីណា វិញ មិនខ្វល់តបតនោះឡើយ គ្រាន់តែបង្ហោះCaptionចាក់ដោតផ្សេងៗជាបន្តបន្ទាប់។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង បានបង្ហោះរូបថតរបស់ខ្លួនដ៏ស្រស់ស្អាតជាច្រើនសន្លឹក ហើយដាក់Captionថា «ត្រូវចាំមួយជីវិតមនុស្សយើងបើអង្គុយចាំតែតាមផ្គាប់ចិត្តអ្នកដទៃយើងមិនអាចរកក្ដីសុខអោយខ្លួនឯងបានឡើយ»។
តាមរយៈរូបថតដ៏ស្រស់ស្អាត និងCaptionដ៏ទាក់ទាញនេះ អ្នកគាំទ្រ បានលើកឡើងថា «ត្រូវណាស់បងស្រី, ហេតុអីក៏ស្អាតខ្លាំងម៉្លេះលោកអើយ, ជួបចែនៅក្រៅស្អាតខ្លាំងណាស់, កាន់តែស្អាតចែ, ស្អាតអត់កន្លែងតោះម៉ង, ដាក់ម៉ាចាសដៃទៅបងសម្លាញ់ចិត្តអូន គាំទ្របង100%, ស្រលាញ់ត្រង់មិនខ្វល់ មិនតបត តែខេបសិនចាក់ដោតសា.ហាវ, ស្អាតជាង១៨ទៀត»៕