ទឹកភ្នែកស្រក់មិនដឹងខ្លួន! បេក្ខនារី​ម្នាក់​នេះ រំភើប​ពេក​ ឪពុក​ខំ​លាត​ដៃ បែរជា​ស្ទុះ​ទៅ​ឱប ពិធី​ការិនី​មុន ផ្ទុះ​ការ​វែកញែក​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Judge Audition សប្ដាហ៍​ទី​២ បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ដោយ​ចម្រាញ់​បាន​បេក្ខជន បេក្ខនារី​មាន​សមត្ថភាព​ជាច្រើន​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី ជាប់​ជាច្រើន​នៅ​ក្នុង​សប្ដាហ៍​ទី​២​នេះ យើង​សូម​លើក​យក​បេ​ក្ខ​នារី ស្រ៊ាង ស្រី​និ​ច មក​និយាយ ដោយសារ​តែ​មាន​ការ​ជជែក​វែកញែក​មួយ​ចំនួន​ បាន​កើត​ឡើង​ចំពោះ​សកម្មភាព​រំភើប​ខ្លាំង​ពេក​របស់​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេ​ក្ខ​នារី​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង កញ្ញា ស្រ៊ាង ស្រី​និ​ច ស្ថិតក្នុង​អាយុ​២០​ឆ្នាំ​ បាន​លើកយក​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​បេះដូង​១០០»​មក​បកស្រាយ​បាន​យ៉ាង​ល្អ ហើយ​ត្រូវ​គណៈកម្មការ​សរសើរ និង​ផ្ដល់​«យេ​ស​»៤​ដល់​រូបនាង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ទទួលបាន​«​យេ​ស​»៤​ហើយ​នោះ ស្រី​និ​ច រំភើប​ខ្លាំង​ណាស់ ខណៈ​ឪពុក​របស់​នាង​ក៏​រំភើប​ខ្លាំង​ណាស់​ដែរ ដោយ​រង់ចាំ​លាត​ដៃ ​​​​ឱប​កូន​ដើម្បី​ជា​ការ​អបអរសាទរ តែ​ស្រី​និ​ច មិន​ឱប​ឪពុក​នោះទេ បែរ​ជា​រ​ត់​ទៅ​ឱប​ពិធី​ការិនី​ទៅវិញ​។ ភ្លាម​នោះ ពិធី​ការិនី​លាន់មាត់ ទើប​នាង​ស្ទុះ​ទៅ​ឱប​ឪពុក​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុច​នេះហើយ ទើប​មាន​អ្នក​មិន​ពេញចិត្ត​មួយចំនួន កាត់​វីដេអូ​ត្រង់ចំណុច​នេះ​យកទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​សម្ដែង​ការមិន​ពេញចិត្ត​ថា «​ទោះ​រំភើប​យ៉ាងណា​ក៏​មិនត្រូវ​ភ្លេច​អ្នកមានគុណ​មកជា​មួយ​យើង​ដែរ​ធ្វើ​អញ្ចឹង​មិន​សមរម្យ​ទេ​ក្មួយ​អើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ គណនី​ទីក​តុ​ក​ឈ្មោះ «​មាស ម៉ូលីវណ្ណ​» បានបញ្ជាក់​ក្នុង​ខំ​មិន​ថា «​ខ្ញុំ​សូមបញ្ជាក់​ដល់​បងប្អូន ខ្ញុំ​មិនបាន​បន្ទោស​ក្មួយ​ស្រី​ហ្នឹង​ទេ គ្រាន់តែ​គិត​ថា មិន​សមរម្យ​ប៉ុណ្ណោះ ទោះ​រំភើប​យ៉ាងណា​ក៏​គិតដល់​ឪពុក​មុនគេ​ដែរ ណាមួយ​គាត់​ខំ​រត់​ទៅ​ឱប​កូន​!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មហាជន​វិញ បាន​ចូល​ទៅ​បញ្ចេញមតិ​ព្រោងព្រាត ក្នុងនោះ​មាន​អ្នកខ្លះ​អាណិត​ឪពុក​បេ​ក្ខ​នារី​នោះ​ពេក​រហូត​ហូរ​ទឹកភ្នែក​ទៀត​ផង ខណៈ​មួយ​ចំនួនទៀត ក៏​ប្រាប់​កុំ​ឲ្យ​វាយតម្លៃ​មនុស្ស​ដោយ​គ្រាន់​មើល​វីដេអូ​តែមួយ​ជ្រុង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​មតិ​មិន​ពេញចិត្ត បាន​លើក​ឡើង​ថា «​សំខាន់​ឪពុក​នៅមុខ ពិធី​ការិនី​ទៅទៀត​, ជម្រើស​ទី​១ គួរតែ​ឪពុក​, គិត​អ្នក​ក្រៅ​សំខាន់​ជាង​, មិនទាន់​ល្បី​ផង ទុក​ឪពុក​ជា​ជម្រើស​ចុងក្រោយ​បាត់ រំភើប​គួរតែ​រក​ឪពុក​មុន​, និយាយ​លែង​ចេញ​អាណិត​អ៊ំ​ប្រុស​ណាស់​, ហេតុអ្វី​បាន​គាត់​ធ្វើ​ចឹ​ង​, ហេតុអ្វី​ខ្ញុំ​មើល​ហើយ​ហូរ​ទឹកភ្នែក ពេល​ឃើញ​គាត់​ធ្វើ​បែប​ហ្នឹង​ដាក់​លោក​ពុក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មតិ​មួយ​ចំនួន​ទៀត បាន​លើក​ឡើង​ថា «​យើង​មិន​អាច​វាយតម្លៃ​អ្នកណាម្នាក់ ដោយ​គ្រាន់តែ​ឃើញ​វីដេអូ​មួយ​ជ្រុង​នោះ​ទេ​, មើល​ទៅ​ប្រហែលជា​គាត់​សប្បាយចិត្ត​ខ្លាំង​ពេក ទើប​គិត​អី​មិន​ត្រូវ​, មនុស្ស​ភាគច្រើន​ចាំតែ​ចាប់​កំហុស​ទេ ទោះ​ធ្វើ​ល្អ​១០០ ក៏ដោយ បើ​សិន​ខុស​តែ​តិច​មក និយាយ​រហូត​មែន​តើ៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​

Related posts

Leave a Comment