មហាជន បានដឹងរួចមកហើយថា កំពូលតារាចម្រៀងព្រាប សុវត្ថិ និងកំពូលតារាចម្រៀងខេមរៈ សិរីមន្ត មិនទាន់មានការវែកញែកដាច់ស្រេចរវាងអ្នកគាំទ្រដ៏ច្រើនលើសលប់របស់ពួកគេទាំង២នាក់ថា មួយណាជាកំពូលតារាចម្រៀងលេខ១ប្រចាំប្រទេសនោះ។
ស្របពេលមានការអះអាងរៀងៗខ្លួនពីសំណាក់អ្នកគាំទ្រពួកគេនោះ ក៏មានតារាចម្រៀងមានចំនួន មុនវិវឌ្ឍខ្លួនក្លាយជាអ្នកសិល្បៈមួយរូបនោះ បានព្យាយាមពត់ហាត់សំឡេងឲ្យដូចទៅនឹងអាយដលរបស់ពួកគេ ខណៈអ្នកខ្លះទៀត មានសំឡេងធម្មជាតិដូចទៅនឹងអាយដលរបស់ពួកគេតែម្ដង។
ទោះយ៉ាងណាក្នុងការច្រៀងធ្វើត្រាប់តាមនេះ មានតារាចម្រៀងខ្លះក៏ល្បីឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃនេះ ស្របពេលតារាចម្រៀងមួយចំនួនទៀត បានត្រឹមគេស្គាល់ តែមិនសូវល្បីនោះឡើយ។ ប្រការនេះ ហើយទើបមានការលើកឡើងមួយចំនួនជុំវិញរឿងនេះ។
ជាក់ស្ដែង ក្នុងពេលកំពូលតារាចម្រៀងចេញMVបទ «អយស្ទ័រ» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នោះ ស្រាប់តែមានមតិមួយ ចូលទៅខំមិន លើកឡើងរឿងមកនិយាយដូច្នេះថា «អ្នកត្រាប់សំឡេងសិរីមន្ដ.ចឺម.ថេណា.អនុស្សាវរីយ.បញ្ញា.ពួកគាត់សុទ្ធតែល្បី។ អ្នកត្រាប់សំឡេងសុវត្តិ.សុពល.ណារិន.សុផាត.អត់ល្បីទេ។ សរុបសេចក្តី ខេមរៈ សិរីមន្តគឺជាកំពូលតារាលេខ១ប្រចាំប្រទេស។
ទោះយ៉ាងណាមតិមួយនេះ ត្រូវបានបដិសេធដោយមតិមួយទៀត ដោយគេលើកហេតុផលតបទៅវិញថា «សិរីមន្ត ត្រាប់តាមព្រាបសុវត្ថិតាំងពីចូលសិល្បៈដំបូង ថែមទាំងកាឡៃបទរបស់ព្រាបសុវត្ថិ យកល្បីទៀតផង សរុបមកសិរីមន្តដើរតាមព្រាបសុវត្ថិ ទើបមានថ្ងៃនេះ អញ្ចឹងព្រាបសុវត្ថិ នៅតែតារាលេខ១ប្រចាំប្រទេស»៕ សូមអានទស្សនៈខាងលើ នៅក្នុងស្ក្រីនសត ដូចខាងក្រោមនេះ ៖