សុវត្ថិឌី ធារីកា ជា អតីតបេក្ខនារីឆ្នើមប្រចាំកម្មវិធី Cambodian Idol រដូវកាលទី១ ហើយ បានឈានជើងចូលក្នុងផលិតកម្មថោន កាលពីចុងឆ្នាំ ២០១៩។ រហូតមកទល់ពេលនេះ នាងទទួលបានបទចម្រៀងចេញនៅលើផលិតកម្មថោន ជាច្រើនផងដែរ។
បច្ចុប្បន្ន សុវត្ថិឌី ធារីកា មានរូបសម្រស់ស្រស់ស្អាត សឹងតែខុសប្លែកពីពេលប្រឡង៣៦០ដឺក្រេទៅហើយ រួមផ្សំទៅនឹងទឹកដមសំនៀង ដែលអាចច្រៀងបានទាំងបុរាណ និងសម័យនោះ ធ្វើឲ្យរូបនាង មានទីផ្សារខ្លាំងទៅលើការចេញច្រៀងតាមកម្មវិធីមង្គលការនានានៅតាមបណ្ដារាជធានីខេត្ត។
ដោយឡែក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សុវត្ថិឌី ធារីកា មានទុក្ខជាទម្ងន់ ដោយសារតែបាត់បង់ឪពុកម្ដាយ ម្ដងទាំង២នាក់ ធ្វើឲ្យរូបនាងយំសោកបោកខ្លួន ពិបាកនឹងទទួលយកខ្លាំងណាស់។
បើយោងតាមការបង្ហោះរបស់តារាចម្រៀង អ៊ាម វន្នី បានបញ្ជាក់ដូច្នេះថា «ឪពុកនិងម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរនាក់ហើយ ក្នុងគ្រោះថ្នា,ក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះ,ថ្នាក់»៕