ក្រោយពីទទួលដំណឹងដ៏តក់ស្លុតថា ឪពុកម្ដាយរបស់អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា ទទួលមរណភាពក្នុងគ្រោះថ្នាក់,ចរា.ចរណ៍នោះ អ្នកសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខ។
ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចូលរួមរំលែកទុក្ខទាំងទឹកភ្នែកថា «លោកអើយលោក បងស្លុ.តចិត្តណាស់អូនកាអើយ ម៉ាក់ប៉ាអូនស្លូតណាស់ Sovathdy Thearykaបងសូមចូលរួមរំលែកទុក្ខដល់ប្អូនស្រី សុវត្តិឌី ធារីកាផង មុននេះគ្រួសារគាត់បានជួបគ្រោះ,ថ្នាក់ចរា,ចរណ៍ក្រឡា,ប់រថយន្ត នៅខេត្តព្រះវិហារ ពេលនេះលោកប៉ា អ្នកម៉ាក់របស់គាត់បានបាត់បង់ជីវិតហើយមិនដឹងគ្នាវឹលវល់យ៉ាងណាទេ រឹងមាំណាអូន»។
ជាមួយគ្នានេះ តារាចម្រៀង ខេម បានចូលរួមរំលែកទុក្ខ និងបញ្ជាក់ជុំវិញហេតុការណ៍នេះថា
«រថយន្តជនរង.គ្រោះប្រភេទ Lexus RX 300 ស្លាកលេខ ភ្នំពេញ BJ-1672 ដែលបានប្រឡា,ប់ចូលក្នុងទឹកប្រឡាយ ត្រូវបានស្រង់យកមកលើគោកហើយ»។
លោកខេម បន្តថា ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា និងប្អូនប្រុស ដែលបានរួមដំណើរនោះ បានរួចផុតពីគ្រោះ.ថ្នា.ក់អកុសលនេះ។ សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខដល់គ្រួសារ ស,ព»។
ងាកមក អ្នកនាង ចន ចន្ទលក្ខិណា វិញ ក្រោយពីបង្ហោះសារចូលរួមរំលែកទុក្ខហើយនោះ ក៏បានបង្ហោះវីដេអូ សុវត្ថិឌី ធារិកា យំស្រែក ដង្ហោយហៅឪពុកម្ដាយ ភ្ជាប់ជាមួយសារទាំងទឹកភ្នែកថា «ខ្ញុំគាំងអស់ហើយ លោកអើយលោក អូនកាអើយអូនកា»។
គួរបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់នេះ បើយោងតាម ទំព័រហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ ឃើញថា រូបនាង, តារាចម្រៀង អ៊ាម វន្នី និងឪពុកម្ដាយនាង បានទៅចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕