ទម្លាយ​មូល​ហេតុ! ស្ដាប់​ លោក អ៊ាម វន្នី បញ្ជាក់​បន្ថែម ជុំវិញ​ករណី​ក្រ,ឡាប់​រថយន្ត​ ស្លា,ប់ ​ឪពុក​ម្ដាយ​សុវត្ថិ​ឌី ធា​រិ​កា (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ឪពុក​ម្ដាយ​ របស់​​តារា​ចម្រៀង​ សុវត្ថិ​ឌី ធា​រិ​កា ​​ទទួលមរណភាពដោយសារ គ្រោះ,ថ្នាក់ចរា,ចរណ៍ បាន​ធ្វើឲ្យ​មហាជន ក៏​ដូច​ជា​មិត្តភក្ដិ​ក្នុង​រង្វង់​សិល្បៈ មាន​អារម្មណ៍​តក់​ស្លុត និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​អ្នក​មាន​គុណ​ម្ដាយ​២នាក់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ជួប​ហេតុការណ៍​នេះ តារា​ចម្រៀង អ៊ា​ម វ​ន្នី និង​ឪពុកម្ដាយ​សុវត្ថិ​ឌី ធា​រិ​កា រួម​នឹង​មនុស្ស​មួយ​ចំនួន​ទៀត បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិត​ក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ លុះ​ត្រឡប់​មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ហេតុ,ការណ៍​នេះ កើតឡើង តារាចម្រៀង អ៊ា​ម វ​ន្នី បាន​បង្ហោះ​រូបថត​២​សន្លឹក ហើយ​រៀបរាប់ថា «​ឪពុក និង​ម្តាយ​របស់​សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់​បង់ជីវិត​ទាំងពីរ​នាក់​ហើយ ក្នុង​គ្រោះ,ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ធា​រិ​កា ប្អូនប្រុស និង​យាយ​ផុត​គ្រោះ​,​ថ្នាក់ បង​សោកស្តាយ​ការបាត់បង​នេះ​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ លោក អ៊ា​ម វ​ន្នី បាន​បញ្ជាក់ថា «​គាត់​មក​កម្មវិធី គ្រោះ,ថ្នាក់​ប្រហែលជា​ចន្លោះ​ខ្ទង់​ម៉ោង​២​ជាង​។ អត់​មាន​ប៉ះ​អី​ទេ កន្លែង​ហ្នឹង​ផ្លូវ​វា​រាង​កោង​បត់​ប្រហែលជា​៩០​ដឺក្រេ វា​កោង​ខ្លាំង ហើយ​គាត់​ជិះ​យឺត​ល្មម​ដែរ​ទេ ប៉ុន្តែ​ ឮ​ ធា​រិ​កា គាត់​ប្រាប់​ថា មិនដឹងថា ប៉ា​គាត់​គេច​អី​។ ដល់​អញ្ចឹង​ទៅ​ឡាន​គាត់ ក៏​រេ​ធ្លាក់​ប្រឡាយ ហើយ​ក្នុង​ឡាន​គាត់​មាន​គ្នា​៥​នាក់ មាន​ឪពុកម្ដាយ ហើយ​កូន​គាត់​២​នាក់ និង​ជីដូន​ម្នាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ហេតុ,ការណ៍​នេះដែរ បើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះ,ថ្នាក់​ចរាច,រណ៍​នេះ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លា​,​ប់ ហើយ​គេ​ស្គាល់​ថា ជា​ឪពុក និង​ម្ដាយបង្កើត របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ព្រមទាំង​របួ,ស​២​នាក់​ទៀតផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​, ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ផងដែរ ប៉ុន្តែ​ជា​អកុសល​ជួយ​មិនទាន់​ដោយសារ​ជនរង,គ្រោះ ក្រឡាប់​ចូល​ប្រឡាយទឹក​នៅជាប់​ផ្លូវ​បណ្តាល ឲ្យ​ឈ្លក់​ស្លា,ប់​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​ពីនេះ លោក​វរសេនីយ៍ឯក ឈួ​រ ម៉ា​ឌី អធិការនគរបាល​ស្រុក​ឆែប បាន​បញ្ជាក់ថា ហេតុការណ៍​នេះ គឺ​រថយន្ដ​ក្រឡាប់​ធ្លាក់ទឹក​ដោយ​ខ្លួនឯង ហើយ​ជនរ,ងគ្រោះ​ដែល​ស្លា,ប់​ទំនងជា​ឈ្លក់ទឹក ដែល​មិនអាច​សង្គ្រោះបាន​ទាន់ពេលវេលា​៕​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនាវីដេអូដោយចុចត្រង់នេះ

Related posts

Leave a Comment