ព្រះនាងតូច ជេនណា រំជួលចិត្តជាខ្លាំង ក្រោយឃើញ ព្រះអង្គម្ចាស់ ចក្រាវុធ រៀបរាប់ពីឧត្តមសម្បត្តិ​ និង​វីរភាពរបស់ជីដូន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ​ដែល​ត្រូវ​ជា​​​​ជី​ដូន​​ ​បង្កើត​​​ព្រះនាង​តូច នរោត្តម ជេន ណា បាន​​ទទួលមរណភាព កាលពី​ម៉ោង​១១និង៣៩​នាទី​ព្រឹក​ ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹង​មរណភាព​របស់​អ្នកម្នាង ឌួង ឌីយ៉ាត បាន​ធ្វើឲ្យ ព្រះនាង​តូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មាន​សេចក្តីរំជួលចិត្ត​រន្ធត់​ក្តុកក្តួល​ជា​ពន់ពេក ខណៈ​មហាជន ជាច្រើន ក៏​បាន​ចូលរួមរំលែកទុក្ខ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ព្រះអង្គម្ចាស់ក្សត្រា​ នរោត្តម​ ចក្រា​វុធ នៅថ្ងៃទី១៨ ខែឧសភា បាន​សម្ដែងក្ដី​អាឡោះអាល័យ ជាមួយ​នឹង​ការ​រៀបរាប់​ពី​ឧត្តមសម្បត្តិ និង​វីរភាព​របស់ អ្នក​ម្នាង ឌួង ឌី​យ៉ា​ត​ថា ​«ខ្ញុំ​ពិតជា​មាន​សេចក្តី​អាឡោះអាល័យ​ជា​ពន់ពេក ចំពោះ​ការ​ឃ្លាត​ចាក​ឆ្ងាយ​គ្មាន​ថ្ងៃ​ត្រលប់​របស់​អ្នក​មីង (​អ្នក​ម្នាង​ឌួង ឌី​យ៉ា​ត​) ពី​ខ្ញុំ និង​ព្រះ​ញាតិវង្សានុវង្ស​ខ្មែរ ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក្នុងនាម​ជា​ក្មួយ និង​តំណាង​ឲ្យ​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ិន​ប៉ិច​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ ក្រុមគ្រួសារ​មីង (​អ្នក​ម្នាង​ឌួង ឌី​យ៉ា​ត​) កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ឧបដ្ឋានសាលា ក្នុង​វត្ត​បុ​ទុម​វ​ត្ថី រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូម​ចងចាំ​វីរភាព​ដ៏​ស្មោះត្រង់​ចំពោះ​របប​រាជានិយម គ្រប់​កាលៈទេសៈ​ឥត​ប្រែប្រួល​ផ្លាស់ប្តូរ​បន្តិច​ណា​ម្តង​ឡើយ​ទោះបីជា​សម័យ​លោក​លន់ ណុល រំ,លាយ​របបរាជានិយម សម័យ​ខ្មែរក្រហម ក៏​អ្នក​មីង (​អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ) នៅតែ​តាម​គាល់​បម្រើ សម្តេចព្រះមហាក្សត្រិយានី ព្រះ​ស៊ី​សុវត្ថិ​មនី​វង្ស កុ​សម​នារីរ​ត័ន​សិរី​វ​ឌ្ឍ​នា ព្រះ​មាតា​សិល្បៈជាតិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ខ្ញុំ​សូម​ចារឹក​វីរភាព​នេះ​ទុក​ក្នុង​ដួងចិត្ត​ខ្ញុំ​ជានិច្ច​។ សូម​ដួង​វិញ្ញាណក្ខន្ធ​អ្នក​មីង (​អ្នក​ម្នាង​ឌួង ឌី​យ៉ា​ត​) អញ្ជើញ​ទៅកាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញអត្ថបទនេះ ព្រះនាងតូច នរោត្តម ជេន ណា​ មានសេចក្ដីរំជួលចិត្តជាខ្លាំង ក៏បានចែករំលែកចូលទំព័រហ្វេសប៊ុករបស់ទ្រង់ ជាមួយនឹងCaptionថា «ខ្ញុំម្ចាស់​ និងក្រុមគ្រួសារ​មាន​សេចក្តីរំជួលចិត្តជាខ្លាំង​ ពេលឃើញ​អត្ថបទ​របស់ម្ចាស់អ៊ំ​ ព្រះអង្គម្ចាស់ក្សត្រា​ នរោត្តម​ ចក្រា​វុធ ដែលបានបង្ហោះ​ក្នុងផេកផ្លូវការ​របស់​ព្រះអង្គផ្ទាល់​ រៀបរាប់​ពីឧត្តមសម្បត្តិ និង​វីរភាពរបស់ជីដូនខ្ញុំម្ចាស់។ សូមអរព្រះគុណ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅយប់ថ្ងៃទី១៨ ខែឧសភា ព្រះនាងតូច នរោត្តម ជេន ណា បានបង្ហោះវីដេអូ ថ្ងៃលាជីដូនលើកចុងក្រោយ ហើយរៀបរាប់យ៉ាងរំជួលចិត្តថា «នេះ​ជា​វេលា​ដែល​ខ្ញុំ និង​ក្រុមគ្រួសារ​ទាំងអស់​មាន​សេចក្តី​ក្រៀមក្រំ​សោកស្ដាយ​រក​ទីបំផុត​គ្មាន​ចំពោះ​ការ​បែកចេញ​ទៅ​នៃ​ជីដូន​ខ្ញុំ (​អ្នក​ម្នាង ឌួង ឌី​យ៉ា​ត​)​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​ព្រះរាជវង្សានុវង្ស ព្រះ​ញាតិវង្ស ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ជា​ច្រើន ​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​ជីដូន​ខ្ញុំ​បាន​យាង និង​​អញ្ជើញ​មក​ចូលរួម​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃ​បូជាសព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​មិន​ភ្លេច​នូវ​ការ​ជួយ​ចាត់ចែង​រៀបចំ​ពិធី​បុណ្យសព​ជីដូន​ខ្ញុំ​យ៉ាង​ខ្នះខ្នែង​ពី​បងៗ​ក្រុមព្រះ​សុរិយា អស់ពី​កម្លាំងកាយ​ចិត្ត ដោយមាន បង យាង វណ្ឌី ជា​អ្នកដឹកនាំ និង​បង វីរៈ វ៉ា​រ៉ានី ជា​ជំនួយការ ព្រមទាំង​បងៗ​ជា​ច្រើន​ទៀត ធ្វើអោយ​ពិធី​បុណ្យសព​ជីដូន​ខ្ញុំ​អាច​ប្រព្រឹត្តទៅបាន​ដោយ​អធិកអធម តាំងពី​សព​ជីដូន​ខ្ញុំ​មិនទាន់​មកដល់​វត្ត រហូតដល់​ថ្ងៃ​បូជា​។ ចៅ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ម៉ាក់យាយ អ​ញ្ជេ​ី​ញ​ទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment