ក្រោយពី សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្ដាយក្នុងពេលមួយប៉ប្រិចភ្នែក ធ្វើឲ្យមហាជនស្លុតចិត្តសឹងគ្រប់គ្នារួចមក, លោកជំទាវចិត្តធម៌ ម៉ែន ចិន្តា ដែលជាកូនធម៌ឪពុកម្ដាយតារាចម្រៀងរូបនេះ បានសន្យាដើរតួធ្វើជាម្ដាយ ដោយមិនបោះបង់នាង និងប្អូនប្រុសឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTVFBនៅកន្លែងបុណ្យស,ពឪពុកម្ដាយ សុវត្ថិឌី ធារិកា កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា លោកជំទាវ ម៉ែន ចិន្តា បានបង្ហាញអារម្មណ៍ជុំវិញការទទួលដំណឹងភ្លាមៗថា ពេលឮដំណឹងភ្លាម លោកជំទាវមិនជឿនោះទេ ហើយក៏ព្យាយាមតេទៅធារិកា ដល់តេអត់លើក មើលហ្វេសប៊ុក ឃើញអ៊ាម វន្នី ផុស ក៏តេទៅវន្នី ដើម្បីជួប ធារិកា។
លោកជំទាវ បន្តថា ពេលហ្នឹងលោកជំទាវ ធ្វើអីក៏អត់ចេញដែរ ហើយលោកជំទាវស្រឡាញ់ពួកគាត់ដូចប៉ាម៉ាក់អញ្ចឹង ពេលលោកជំទាវចង់ញុំាអី គាត់ធ្វើហ្នឹងយកមកឲ្យ ចង់ទៅណា ជូនទៅ ហើយយើងមានអនុស្សាវរីយ៍ច្រើន ដើរលេងជាក្រុម ទៅកូរ៉េជាមួយគ្នា និយាយទៅជំទាវស្រឡាញ់ប្អូនៗដូចប្អូនបង្កើតខ្លួនអញ្ចឹង។
លោកជំទាវចិត្តធម៌រូបនេះ បន្ថែមថា គ្រាន់តែថា មួយរយៈចុងក្រោយនេះ លោកជំទាវមានបញ្ហាខ្លះ បញ្ហាសុខភាព អញ្ចឹងរាងឆ្ងាយពីគាត់បន្តិច ប៉ុន្តែខ្លួនអត់ចង់ជឿថា ពួកគាត់ទៅលឿន គាត់ដាច់ចិត្តទៅចោលពួកខ្លួន គាត់មនុស្សល្អខ្លាំងណាស់។
ជាមួយគ្នានេះ លោកជំទាវ បានរំលឹកពីបណ្ដាំម្ដាយធារិកាពេលនៅរស់ ដោយធ្លាប់ប្រាប់លោកជំទាវថា បើសិនជាអត់ពីគាត់ មើលប្អូនៗផង។ រំលឹកចំណុចនេះរួច លោកជំទាវ សន្យាថា ដើរតួជាម្ដាយ និងមើលពួកគេឲ្យអស់សមត្ថភាព មិនបោះបង់ពួកគេដូចមុននោះទេ។ លោកជំទាវ ថា នឹងជួយប្អូន ឲ្យប្អូនប្រុសរៀនឲ្យចប់តាមសមត្ថភាព ដែលលោកជំទាវមាន។
លោកជំទាវ រំលឹកទៀតថា ធារិកា និងម៉ាក់គាត់ កាលនៅរស់ ធ្លាប់ប្រាប់ថា កុំបោះបង់ម៉ាក់ កុំបោះបង់កូន។ និយាយដល់ត្រង់ចំណុចនេះ លោកជំទាវ បញ្ជាក់ថា លោកជំទាវមិនបោះបង់ទេ គ្រាន់តែថាពេលខ្លះ លោកជំទាវរវល់ការងារ ពេលខ្លះហត់ ពេលខ្លះមានសុខភាពមិនល្អ អញ្ចឹងយើងអត់សូវបានទំនាក់ទំនងគ្នា ទើបគាត់តែងតែប្រាប់ថា បោះបង់គាត់ ភ្លេចគាត់ ហើយ តែធាតុពិតមិនបោះបង់ទេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖