ក្រោយពីឪពុកម្ដាយបាត់បង់ជីវិតក្នុងហេតុ,ការណ៍ក្រ,ឡាប់រថយន្តនៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២មក គេសង្កេតឃើញថា តារាចម្រៀង សុវត្ថិឌី ធារិកា យំសោកបោកខ្លួនរហូតវង្វេងវង្វាន់ម្ដងៗ និងខ្សោះទឹកភ្នែកអស់ហើយ។
ស,ពឪពុកម្ដាយរបស់តារាចម្រៀងសុវត្ថិឌី ធារិកា ត្រូវបានបញ្ជូនយកមកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យតាំងពីយប់ថ្ងៃកើតហេតុមកម្ល៉េះ ហើយត្រូវបានបូជារួចរាល់ហើយកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
អ្វីដែលកាន់តែសង្វេគទៀតនោះ នៅពេលបើកមឈូសមើលមុខម្ដាយលើកចុងក្រោយ មុនពេលបូជានោះ សុវត្ថិឌី ធារិកា ស្រែកយំដង្ហោហហៅថា «ម៉ាក់អើយ ម៉ាក់ហូរទឹកភ្នែក ម៉ាក់ហូរទឹកភ្នែក អ៊ំតុបអើយ អ៊ំតុបអើយ បងអាហ្នឹងយ៉ាងម៉េចទៅ អ៊ំតុបម៉ាក់ហូរ ម៉ាក់ហូរទឹកភ្នែក អ៊ំតុបអើយ ម៉ាក់ហូរទឹកភ្នែក»។
ស្រែកដង្ហោយហៅដល់ចំណុចនេះ សុវត្ថិឌី ធារិកា កាន់តែយំខ្លាំងឡើង ហើយស្រែកទៀតថា ម៉ាក់អើយ អើយ អើយ ខ្ញុំសុំប៉ះម៉ាក់ខ្ញុំបានអត់។ ឥឡូវខ្ញុំសុំជូតទឹកភ្នែកម៉ាក់ បានអត់ អូយ ម៉ាក់អើយម៉ាក់ ហេតុអី ម៉ាក់ហូរទឹកភ្នែក ម៉ាក់ខ្ញុំស្អាតណាស់ ម៉ាក់កុំ អាឡោះអាល័យ ខ្ញុំណា ខ្ញុំមើលថែប្អូន ម៉ាក់ណា ម៉ាក់ស្អាតណាស់លោកអើយ ម៉ាក់កុំភ័យ ម៉ាក់ណា»៕ ដើម្បីកាន់តែជ្រាច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖