គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ទើបតែប្រកាសដំណឹងល្អ ពាក់ព័ន្ធនឹងការមានកូនទី២ និងបង្ហាញក្ដីសង្ឃឹមថា កូនទី២នោះ នឹងមានមុខកាត់ទៅរកខ្លួនផងដែរ។
ស្រីអូន បានបញ្ជាក់នៅពេលនោះថា «ស្រីតូចមានប្អូនហើយ សង្ឃឹមចង្កាវី មាត់បេះដូងដូចគ្នា តែមុខដូចម៉ែវិញណាកូនកុំអោយម៉ែពពោះ៩ខែ១០ថ្ងៃមុខឪទាំងអស់ចឹងពេក ម៉ាក់ៗណាខ្លះចឹងដែរ? សំខាន់កូនស្រីតាមឪជាងម៉ែទៀត ធីមកូនមុខកាត់ទៅប៉ាទាំងអស់»។
ដោយឡែកនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ស្រាប់តែអ្នកស្រី បានបង្ហោះសារ យ៉ាងភ្ញាក់ផ្អើលថា «មាននិស្ស័យជួបគ្នាកូន បើអត់និស្ស័យចាំជួបគ្នាលើកក្រោយ ធ្លាប់ជួបហើយអារម្មណ៍បាត់បង់កូន ចឹងម៉ាក់រាងរឹងមាំត្រៀមចិត្តបាន»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្ត, ផ្ដល់យោបល់ និងជូនពរថា «ថែសុខភាពផងបង, សូមទេព្ដាតាមថែរក្សាបង, ចាសមេម៉ាក់ត្រូវរឹងមាំគ្រប់ពេល, មេរឹងមាំណាស់សូមវត្ថុសក្ដិសិទ្ធិតាមបីបាច់ថែរក្សាមេ ហើយនិងបេប៊ី សូមឱ្យមានសុខភាពល្អ, សូមជូនពរមេ និងកូនក្នុងផ្ទៃមានសុខភាពល្អឆ្លងផុតគ្រោះភ័យទាំងអស់ សូមបុណ្យកុសល ដែលមេខំសាងទាំងអំបាលម៉ានតាមថែរក្សាអោយជីវិតថ្មីដ៏ល្អបរិសុទ្ធមួយនេះបានចាប់កំណើតឃើញភពផែនដីផងចុះ,
កុំចូលគេងយប់ជ្រៅពេកបងស្រីសម្លាញ់ចិត្តមេសម្លាញ់ចិត្ត ខ្ញុំដឹងថាមេរវល់ណាស់នឹងប្រឹងណាស់ ប៉ុន្តែពេលនេះ មេដាក់ចិត្តថា យកកូនមួយទៀតហើយចឹងមេគួរតែសម្រាកតាមពេទ្យប្រាប់ ព្រោះមានកូនត្រីមាសដំបូងត្រូវថែនិងថ្នមខ្លួនណាស់មេ ដល់ពេលបងគួរធ្វើអ្វីខ្លះដើម្បីខ្លួនឯងខ្លះ និងគ្រួសារ ព្រោះគេខំមកនៅជាមួយយើងហើយណា ហើយខ្ញុំក៏សុំទោសដែរ បើខ្ញុំនិយាយអ្វីមួយខុសឆ្គង ប៉ុន្តែខ្ញុំពិតជាបារម្ភមេណាស់ និងកូន ព្រោះមេជាមនុស្សល្អចេញពីចិត្ត ជាមនុស្សចម្រើនដល់សង្គម គ្រួសារ ប្រទេសជាតិ ខ្ញុំស្រលាញ់និងគោរព បងស្រីសម្លាញ់ចិត្ត you are my idol»។
គួរបញ្ជាក់ថា លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន បច្ចុប្បន្ន កំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនឹងមុខជំនួញរបស់ខ្លួន ហើយកន្លងមក លោកស្រីក៏ធ្លាប់បង្ហោះសារសុំទោសស្វាមីថា «សុំទោសប្ដីសម្លាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច រហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»៕