ចប់បាត់! ថ្ងៃ​រើស​អដ្ឋិធាតុ​ឪពុក​ម្ដាយ ប្អូន​ប្រុស​រើស​បាន​របស់​សំខាន់ ខណៈ​ធារិកា​ បាន​ត្រឹម​តែ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ ពុកម៉ែបងប្អូន បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​ឪពុកម្ដាយ​របស់​ខ្លួន ​បាត់បង់​ជីវិត​នោះ​, សុវត្ថិ​ឌី ធា​រិ​កា យំ​ស្ទើរ​ខ្សោះ​ខ្លួន​ទៅ​ហើយ ហើយ​ស​,​ព​អ្នកមានគុណ​ទាំង​២​របស់​នាង ត្រូវ​បាន​បូជា​រួចរាល់ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ស្រណោះ និង​អាណិត​ទៀត​នោះ នៅ​ពេល​បូជា​អ្នកមានគុណ​ទាំង​២, សុវត្ថិ​ឌី ធា​រិ​កា យំ​ស្រែក​ខ្លាំង​ៗ​ថា ម្ដាយ​ហូរ​ទឹកភ្នែក ហើយ​សួរ​គេ សួរ​ឯង​ថា ហេតុអ្វី​ម្ដាយ​ខ្លួន​ហូរ​ទឹកភ្នែក​។ ក្រោយ​សួរ​គេឯង​ហើយ សុវត្ថិ​ឌី ធា​រិ​កា សុំ​គេ​ជូន​ទឹកភ្នែក​ឲ្យ​ម្ដាយ រួច​ប្រាប់​ថា ម៉ាក់​ហូរ​ទឹកភ្នែក ម៉ាក់​ស្អាត​ណាស់ ម៉ាក់​កុំ អាឡោះអាល័យ កូន​ណា កូន​មើលថែ​ប្អូន ម៉ាក់​កុំ​ភ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ធ្វើ​ពិធី​បូជា​រួចរាល់​នោះ ពេលនេះ អដ្ឋិធាតុ អ្នក​មានគុណ​ទាំង​ទ្វេ​ ត្រូវ​បាន ធារិកា​ រួម​នឹង​ក្រុម​គ្រួសារ, សាច់ញាតិ,​ អ្នក​រាប់​អាន, ក៏​ដូច​ មិត្ត​ភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ​មួយ​ចំនួន​​ យក​ទៅ​ធ្វើ​ពិធី​បាច​ចូល​ក្នុង​ទន្លេ​ចតុមុខ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​រៀបរាប់​របស់​អ្នកនាង​កា​តុ នៅ​ក្នុង​ការ​ឡាយ ពេល​យក​អដ្ឋិធាតុ​ទៅ​ធ្វើ​ពិធី​បាច​ចូល​ក្នុង​ទន្លេ​នោះ បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នាំគ្នា​រើស​អដ្ឋិធាតុ ហើយ​បាន​យក​មក​បាច​ក្នុង​ទន្លេ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដើម្បី​ឲ្យ​ត្រជាក់ត្រជំ ​ឲ្យ​កូនចៅ​រកស៊ី​មានបាន ហើយ​ឲ្យ​ឪពុកម្ដាយ​របស់​ធា​រិ​កា ទៅ​ដោយ​ត្រជាក់ត្រជំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាមកនិយាយពេលរើសអដ្ឋិធាតុឪពុកម្ដាយឯណោះវិញ សុវត្ថិឌី ធារិកា រអ៊ូថា «និយាយទៅ ស្រឡាញ់កូនពៅ លម្អៀងណាស់ ឲ្យតែកូនពៅច្រើនជាងគេ ឥឡូវបានធ្មេញម្ដង៣»។ ក្រោយធារិកា និយាយបែបនេះរួច គេឮសំឡេងមនុស្សប្រុសម្នាក់ ប្រាប់ថា ពួកគាត់ស្រឡាញ់កូនទាំងអស់ គ្រាន់តែថា គាត់ទុកឲ្យអ្នកណា ជាអនុស្សាវរីយ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ឪពុកម្ដាយ​របស់​តារា​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ក្រ​,​ឡាប់​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក នៅ​ចំណុច​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។ ចំពោះ​មូលហេតុ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់ ដោយសារ​ឪពុក​របស់​ធា​រិ​កា កាច់ចង្កូត​ទៅ​ស្ដាំ​គេច​ពី​ជង្ហុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​នៃ​សព​លោកឪពុក និង​អ្នក​ម្តាយ ធា​រិ​កា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា នៅ​គេហដ្ឋាន​លេខ ៦៧ ផ្លូវ ១៧ បុរី​ឡាយ​គង់​២ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment