លោកអ្នក បានជ្រាបរួចមកហើយថា ស,ពអ្នកមានគុណទាំង២របស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខណៈពិធីបុណ្យ៧ថ្ងៃ នឹងធ្វើឡើង នៅថ្ងៃទី២២ ខែឧសភា នៅគេហដ្ឋានលេខ៦៧ ផ្លូវ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ត្រឡប់មកនិយាយ រឿងមុនឪពុកម្ដាយ ធារិកា ទទួលមរណភាព ដោយសារក្រឡាប់រថយន្តនៅខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា វិញ គឺថា មានហេតុភេទមួយចំនួន បានកើតឡើង ធ្វើឲ្យគ្នាស្ដាប់ហើយ មានអារម្មណ៍ព្រឺសម្បុរតែម្ដង។
ជាក់ស្ដែង តារាសម្ដែង សាឡាត់ ស្រីឡាង នៅពេលចូលរួមបុណ្យស,ពម្ដាយឪពុកធារិកា ក្រោយទទួលមរណភាព១ថ្ងៃនោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនជាមិត្តភក្ដិជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា ហើយជាអ្នកជិតខាងគ្នាច្រើនឆ្នាំមកហើយ។ ស្រីឡាងថា គ្រាន់តែឮដំណឹងភ្លាម អ្នកជិតខាងទាំងអស់ យំតែម្តង ទទួលយកអត់បាន ដោយសារគាត់ទៅលឿនពេក ហើយទៅស្រស់ៗពេក។
ស្រីឡាត់ ស្រីឡាត បន្តថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ឧស្សាហ៍ទៅខេត្តជាញឹកញាប់ ដើម្បីបំពេញកិច្ចការផង និងជូនកូនស្រីទៅច្រៀងនៅតាមខេត្តផង។ ជាសុជីវធម៌ល្អឪពុករបស់នាងតែងស្រែកផ្ដាំអ្នកជិតខាងឲ្យជួយមើលផ្ទះសម្បែងផង ព្រោះគាត់ទៅខេត្តហើយ។
ដោយឡែក មុនពេលចេញទៅខេត្តព្រះវិហារនោះ សាឡាត់ ស្រីឡាង បានកត់សម្គាល់ឃើញថា ឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បានដើរលាញាតិជិតខាង ក្នុងស្ថានភាពចម្លែកមួយ ខណៈកន្លងមកក៏ស្រែលាតែញាតិនៅជិតផ្ទះប៉ុណ្ណោះ។
សាឡាត់ ស្រីឡាត បញ្ជាក់ដូច្នេះថា «គាត់ទៅខេត្ត គឺទៅញឹកហ្មង ប៉ុន្តែងដោយសារតែលើកហ្នឹងដូចគាត់ផ្តាំលា ដូចលាអ្នកជិតខាងច្រើនគ្នា គាត់លាឲ្យជួយមើលផ្ទះគាត់ផង គាត់លាថាជួយមើលផ្កាផង គាត់ផ្តាំផ្ញើ ថាគាត់ទៅច្រើនថ្ងៃ ថ្ងៃ ២០ អី គឺគាត់មកវិញហើយ គាត់ដូចលាអ្នកជិតខាងទាំងអស់ហ្មងបង រាងចម្លែកជាងរាល់ដង ព្រោះរាល់ដងគាត់ទៅខេត្តដែរ តែគាត់គ្រាន់តែ លាយើងធម្មតា»។
ដោយឡែក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទៅជួយរៀបចំចាត់ចែងត្រៀមរៀបចំពិធីបុណ្យ៧ថ្ងៃឪពុកម្ដាយ ធារិកា នៅថ្ងៃស្អែក ហើយឆ្លៀតឡាយវីដេអូ បញ្ជាក់រឿងដ៏ព្រឺរោមថា ម្សិលមិញ ខ្លួនមកជួយចាត់ចែងពិធីបុណ្យ នេះ បាន អង្គុយជំនុំគ្នាជាមួយញាតិជិតខាងរបស់ម្ដាយ ធារិកា ហើយមុនគាត់ជួបគ្រោះ,ថ្នាក់ ១អាទិត្យ គាត់ បានទៅរកគ្រូទាយ ជាមួយញាតិជិតខាងម្នាក់ ហើយគ្រូទាយ បានប្រាប់ម្ដាយធារិកាថា ដាច់ខាត កុំឲ្យទៅទិសខាង ព្រះវិហារហ្នឹង។
ប្រធានសមាគមសិល្បករខ្មែររូបនេះ បានបន្តថា មុននឹងទៅ ព្រះវិហារ ពីរ បីថ្ងៃ ម្ដាយធារិកា បានពិចារណាជុំគ្នាជាមួយញាតិជិតខាង ដែលទៅមើលគ្រូទាយជាមួយថា គួរទៅ មិនទៅ ពីព្រោះគ្រូទាយអត់ឲ្យទៅ ដាច់ខាត ដោយហេតុថា អាយុគាត់ សូន្យ ហើយអត់ឲ្យទៅទិសខាងហ្នឹង។
អ្នកនាង បន្តថា នៅពេលនោះ អ្នកជិតខាងថា កុំទៅអី សុខចិត្តឲ្យ ធារិកា ទៅជាមួយមិត្ត ជិះដោយសារឡាន អ៊ាម វន្នី ទៅ តែប៉ាម៉ាក់ ធារិកា អត់ព្រម ថាអត់ទេ គាត់ត្រូវតែជូនកូនគាត់ទៅ គាត់អត់បណ្ដោយកូនគាត់ធ្វើដំណើរទៅតែឯងជាមួយគេជាមួយឯងអ៊ីចឹងទេ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា នេះជាហេតុមួយ ដែលអ្នកជិតខាង ដែលទៅមើលគ្រូជាមួយម៉ាក់ ធារិកា បានប្រាប់។ ចំណែក ធារិកា វិញ បានត្រឹម និយាយថា ដូចជាយល់សប្ដអញ្ចឹង, ព្រលឹមឡើង ខ្លួនបើមិនបានប្រកែកជាមួយម៉ាក់ គឺមិនអស់ចិត្តម៉ង ឥឡូវស្ងាត់ផ្ទះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖