អត់ភ្លេច​កំណើត! យឿន ពិសី ​បញ្ចប់​កុងត្រា​ជាមួយ​ហង្សមាស ហើយ​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ផលិតកម្ម​មួយ​នេះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក ​ទំនង ​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា យឿន ពិសី​ ជា​កូន​ទី​ពីរ​ក្នុង​បណ្ដា​បង​ប្អូន​ប្រុស​ស្រី​៧ នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង ខេត្ត​កំពង់ចាម។ ដោយ​សារ​តែ​ពិការភាព និង​ជីវភាព​គ្រួសារ​ក្រ​ខ្សត់ ពិសី មិន​ត្រូវ​បាន​ឪពុក​ម្តាយ​អនុញ្ញាត​ឲ្យ​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទៀត​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា កាលពីអំឡុងឆ្នាំ២០១៥ យឿន ពិសី​ បានចូលរួមប្រឡង​Cambodia’s Got Talent ដោយ​ប្រើទឹក​ដម​សំឡេង​របស់​ខ្លួន​ច្រៀងបទបុរាណ ហើយដោយហេតុថា លោក ជាជនពិការភ្នែកនោះ បាន​ធ្វើ​ឲ្យ​មហាជន​អាណិត ​ ​បោះឆ្នោត​ឲ្យ​លោក​យ៉ាង​ច្រើន​ លើស​បេក្ខជន​ដទៃ ​រហូត​ក្លាយ​ជា​ម្ចាស់​ពាន​ដ៏​មាន​សក្ដានុពល​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១​ ​លោក​យឿន ពិសី បាន​ចូល​រោងការ ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១។ ក្រោយ​រៀបការ​រួច​​​​​ ​ក៏​ទទួល​ដំណឹង​ដ៏​រីករាយ​ថា ភរិយា របស់​តារា​ចម្រៀង​ពិការ​ភ្នែក​រូប​នេះ​ បាន​សម្រាល​កូនប្រុស ដោយ​ជោគជ័យ ទាំង​ម្ដាយ​និង​កូន​មាន​សុភាព​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកនិយាយពានរង្វាន់Cambodia’s Got Talent របស់យឿន ពិសី វិញ បើទោះជា មិនបានធ្វើឲ្យលោក ក្លាយជាតារាមានជីវភាពប្រសើរដូចម្ចាស់ពានដទៃក៏ពិតមែន តែពានមួយនេះ បានធ្វើឲ្យគេស្គាល់ពិសីច្រើន ហើយក៏បានកែប្រែជីវភាពរបស់លោក មួយចំនួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុនេះហើយ ទើបនៅថ្ងៃនេះ រូបគេ បានបង្ហោះសារបញ្ជាក់ជុំវិញការបញ្ចប់កុងត្រា និងធ្វើការអរគុណដល់ហង្សមាសថា «ថ្ងៃទី ២១ ខែ ៥ ឆ្នាំ ២០២២ ខ្ញុំបាទ យឿន ពិសី ជា​បេក្ខជន​ជ័យលាភី​លេខ១ នៅក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី១ សូម​ជម្រាប​ជូនដំណឹង​ដល់​ពុក​ម៉ែ​បងប្អូន​អ៊ំ​ពូ​មីង​ដែល​តែងតែ​ស្រលាញ់​និង​គាំទ្រ​ដល់​រូប​ខ្ញុំបាទ​ឲ្យ​បាន​ជ្រាប​ថា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ​ត្រូវបាន​បញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន ហង្ស​មាស ជា​ស្ថាពរ​ហើយ​បាទ ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដោយ​ក្ដី​គោរព​ដឹងគុណ​ចំពោះ​ក្រុមហ៊ុន ហង្ស​មាស ខ្លាំងណាស់ អរគុណ​ដល់​លោក​អ៊ំ​អគ្គនាយក​ ដែល​បាន​ជួយ​សម្រួល​ដល់​រូប​ខ្ញុំបាទ​តាំងពី​ចំណុច​ចាប់ផ្ដើម​រហូតមកដល់​ពេលនេះ ខ្ញុំ​មាន​ថ្ងៃនេះ​ក៏ដោយ​សារ ហង្ស​មាស ដែរ​ អរគុណ ហង្ស​មាស អរគុណ Got Talent អរគុណ​ពុក​ម៉ែ​បងប្អូន​អ៊ំ​ពូ​មីង​ដែល​បាន​គាំទ្រ​ដល់​រូប​ខ្ញុំបាទ​កន្លងមក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ពេលក្លាយជាម្ចាស់ពាន យឿន ពិសី ធ្លាប់​រៀបរាប់​យ៉ាង​កម្សត់​ថា «ខ្ញុំ​នឹង​យក​ប្រាក់​នេះ​ទៅ​ទិញ​ផ្ទះ​សម្រាប់​រស់​នៅ​ឲ្យ​បាន​សមរម្យ​មួយ ព្រោះ​សព្វ​ថ្ងៃ​គ្រួសារ​របស់​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​នៅ​លើ​ទឹក ដែល​ពិបាក​ក្នុង​ការ​ទៅ​សិក្សា និង​ត្រឡប់​មក​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មាន​បំណង​ចង់​ទិញ​ព្យ៉ាណូ​មួយ​ផង​ដែរ ព្រោះ​ខ្ញុំ​តែ​ចង់​រៀន​ព្យ៉ាណូ​បន្ថែម។ ក្រៅ​ពី​នេះ​ខ្ញុំ​ចង់​ទិញ​កុំព្យូទ័រ​មួយ​សម្រាប់​ប្រើប្រាស់ ហើយ​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​អ្នក​លេង​ព្យ៉ាណូ​ដ៏​ស្ទាត់​ជំនាញ និង​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ចម្រៀង​អាជីព​ម្នាក់​ផង​ដែរ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment