កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ពិធីការិនី បានសួរសំណួរទៅកាន់ តារាចម្រៀងល្បីឈ្មោះ ខេមថា «អ្នកដែលបងឯងធ្លាប់លេងបាល់ជាមួយទាំងអស់ អ្នកណាដែលលេងអត់ជាងគេ?»។
ភ្លាមនោះ ស្រាប់តែ តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatraរូបនេះឆ្លើយថា «មានច្រើនណាស់ មានបង ពាក់មី ប្អូនចក់ ក៏ពិបាកដែរ ទប់បាល់អត់ជាប់ទេ តែស្បែកជើងពាក់សុទ្ធតែ ហ្ស៊ីន»។ ពាក្យពេចន៍ ទំនងជាការលេងសើចនេះ បានធ្វើឲ្យល្បីល្បាញក្នុងពិភពបាល់ទាត់ស្រុកខ្មែរ រហូតគណនីហ្វេសប៊ុកមួយឈ្មោះ«Sreu Kimhuo» យកទៅសរសេរអក្សរដាក់លើរូបថតAdminជីងចងក់ថា «Mentionមិត្តភក្ដិរបស់អ្នក លេងបាត់មិនកើត តែពាក់ស្បែកជើងសុទ្ធOriginal»។
ដោយឃើញគេបង្ហោះបែបនេះ Adminជីងចងក់ បានចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយប្រាប់ទៅវិញថា «ឆាប់មកខ្មែរមកប្អូន បងនឹកណាស់! បេះដូងបង»។ តាមរយៈការចែករំលែកនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ«OuDom Phall» បានចូលទៅខំមិនបែបមិនសមរម្យថា «លេងមិនកើត តែបានប្រពន្ធដោះធំយោង»។
ជាការឆ្លើយតប Adminជីងចងក់ បានដាក់ទៅវិញខ្លាំងៗថា «អូននិយាយដោយប្រើខួរប្អូន ម្ដាយប្អូនក៏ជាស្រីដែរ មានដោះ តូច ធំបងមិនដឹងទេ តែប្អូនសរសេរមកចឹងទាល់តែប្អូនកើតពីរន្ធឈើ បានគិតចឹងមកកើត»។
បន្ថែមលើនេះ Adminជីងចងក់ បានស្ក្រីនសត យកទៅបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយលើកជាសំណួរថា «អានេះមានខួរដែរ តែអត់គិតផង! សួរវាទៅវាថាCmtលេងសើច! ហើយពូសួរវាទៀតថាមានប្អូនស្រី បងស្រី មានម្ដាយអីមានដោះអត់ចុះ វាថាពូអ្នកខុសវិញមកសរសេរអញ្ចឹង! លេងសើចត្រឹមពូបាន តែនេះលើសខ្លាំងហើយអាអត់ខួរ»។
នៅមិនទាន់អស់ទេ, Adminជីងចក់ បានបញ្ជាក់ក្នុងខំមិនទៀតថា «អ្នកទាំងអស់ដឹងស្គាល់ខ្ញុំច្បាស់ណាស់ ថាការលេងសើចត្រឹមខ្ញុំ ខ្ញុំមិនដែលប្រកាន់ទេ។ ដឹងថាការលេងសើច។ តែកុំលេងបែបមើលងាយប្រពន្ធខ្ញុំចឹង អត់បានទេ»។ «រៀនធម៌ខ្លាំងពេក បែកសមាធិ! Profileគាត់ធម៌ពេញខ្លួន»។
ទោះយ៉ាងណា មានគណនីហ្វេសប៊ុកមួយ បានខំមិនថា «គេលេងតិចតួចខឹងដែរ»។ ពូចក់ ឆ្លើយថា « ចំពោះខ្ញុំលេងមិនចេះខឹង តែលើប្រពន្ធខ្ញុំ។ ភាសានឹងភាសាតិចតួច? Brother បើគេសរសេរចឹងដាក់បែបសប្បាយចិត្តមើលទៅ»៕