ម្ចាស់មកុដ ដែលជាភេទទី៣ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ ប៊ី សម្រេចចិត្តទទួលការវះ.កាត់ កែកុនរូបរាងកាយបន្ថែមទៀត ឲ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញ ដើម្បីត្រៀមចូលរួមប្រកួត Miss Queen International 2023 នាពេលខាងមុខ។
មិនត្រឹមតែមានរូបសម្រាស់ ស្រស់ស្អាតតែប៉ុណ្ណោះ ទេ បវរកញ្ញាភេទទីបីរូបនេះ ក៏មានសមត្ថភាព ទេពកោសល្យ និងចំណេះដឹងទូទៅខ្ពស់ផងដែរ។ កញ្ញា វ៉ាន់ ប៊ី បន្ទាប់ពីបានក្លាយជាម្ចាស់មកុដ រដូវកាលទី២មក ថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយឃើញនាងដេកលើគ្រែត្រៀម វះ,កាត់ ផ្លាស់ប្តូររូបរាងបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត Miss Queen International 2023 នៅឆ្នាំក្រោយ។
នេះបើតាមបង្ហោះនៅលើផេក Beauty Pageant Reviewer បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពី ស្ថានភាព វ៉ាន់ ប៊ី កំពុងដេកលើគ្រែពេទ្យត្រៀមវះកាត់កែសម្ផស្សបន្ថែម កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងស្ថានភាពនោះ បវរកញ្ញាភេទទី៣រូបនេះ បានបង្ហាញនូវកាយវិកាទទួលយកការវះ,កាត់ដោយរីករាយ និងស្នាមញញឹម ដោយបានបញ្ជាក់ថា ការវះកាត់របស់នាងបានជោគជ័យហើយ។
បវរកញ្ញាភេទទី៣កញ្ញា វ៉ាន់ ប៊ី Miss Queen Cambodia 2022 បានទទួលការវះ,កាត់ ផ្លាស់ប្តូររូបរាងដោយជោគជ័យ ដើម្បីត្រៀមចូលរួមក្នុងការប្រកួត Miss Queen International 2023 ហើយពិតមែន។ ប៉ុន្តែងនៅមិនទាន់ដឹងច្បាស់ទេថា បវរកញ្ញាភេទទី៣រូបនេះ វះ,កាត់ផ្លាសប្តួររូបរាងផ្នែកត្រង់ណាមួយនោះទេ ខណៈសាមីខ្លួនមិនបានបញ្ជាក់ដោយសុំលាក់ព័ត៌មាននេះសិន។
សូមបញ្ជាក់ផងដែរថា វ៉ាន ប៊ី បានក្លាយជាម្ចាស់មកុដ ពីកម្មវិធីប្រកួតប្រជែងជ្រើសរើសកញ្ញាឯកភេទទី៣ កម្ពុជាឆ្នាំ ២០២១ (Miss Queen Cambodia 2021) ក្នុងរដូវកាលទី២កាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២២ និងជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss International Queen Cambodia 2023។
ពីការប្រកួតកន្លងមក ម្ចាស់ជយលាភីនៃ Miss Queen Cambodia 2021 កញ្ញា វ៉ាន់ប៊ី ជាក្មេងប្រុសម្នាក់ដែលមានព្រលឹងជាមនុស្សស្រី ឬគ្រប់គ្នាតែងតែហៅថា «ភេទទី៣» បានអះអាងថា នាងក៏មានបេះដូង មានក្តីស្រមៃ និងមានមហិច្ឆតា ដូចមនុស្សប្រុសស្រីដទៃទៀតដែរ។ នាងមានក្តីស្រមៃចង់ក្លាយទៅជាចំណែកមួយនៃការកសាងសង្គមក៏ដូចជាលើកមុខមាត់ជាតិរបស់យើង តាមគ្រប់វិធីដែលអាចធ្វើទៅបាន។
ជាពិសេសតាមរយៈកម្មវិធី Miss Queen Cambodia បានផ្ដល់ឱកាសឲ្យនាងបង្ហាញពីឥទ្ធិពលនៃសារសំឡេងរបស់នាងទៅកាន់មនុស្សគ្រប់គ្នាឱ្យបញ្ឈប់ការរើសអើងភេទ ក៏ដូចជាសកម្មភាពសប្បុរសធម៌នានា ដើម្បីចូលរួមជួយដល់សង្គមជាតិ និងជាគម្រូល្អនៅក្នុងសង្គមផងដែរ៕