ច្បាស់ហើយ! ប្អូន​ស្រី ពេជ្រ សូលិកា ​មាន​ដុង​សិល្បៈ​ផ្នែក​ខាង​រាំ, មុខ​ដូច​បង​ពេក​ ​ស្រាប់តែ​គេ​សួរ​ថា​កូន​មែន​ ​ចម្លើយ​គឺ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន​ បាន​ដឹង​រួច​មក​ហើយ តាំងពី​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ដណ្ដឹង​ រហូត​មាន​កូន​ជាមួយគ្នា​​នោះ, តារា​ចម្រៀង​ពេជ្រ សូលី​កា​ បាន​ដើរ​តួនាទី​ ជា​ម្ដាយ​ផង ជា​បងស្រី​ផង ក្នុង​ការ​មើលថែ​ប្អូនស្រី​ដ៏​គួរ​ឲ្យ​​ស្រឡាញ់​របស់​ខ្លួន​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​សម្រាល​កូន​រួច​ភ្លាមៗ​នោះ, ពេជ្រ សូលីកា ​តែង​ទទួល​ការ​រិះ,គន់​មួយ​ចំនួន​ដូចជា​មាន​កូន​មុន​ការ ដណ្ដើម​សង្សារ​មិត្តភក្ដិ​ជាដើម​។ ទោះ​យ៉ាងណា តាំងពី​ពេល​នោះ រហូតដល់​បច្ចុប្បន្ន ​​ពេជ្រ សូ​លីកា កំពុង​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ ស្វាមី កូនប្រុស និង​ប្អូនស្រី​ដ៏​ស្រស់​ស្អាត​របស់​អ្នកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ប្អូនស្រី​របស់​នាង​វិញ ស្ថិត​ក្នុង​វ័យ​ជាង​១០​ឆ្នាំ មាន​រូបរាង​ស្អាត​កាន់តែ​ស្អាត ហើយ​មាន​មុខមាត់​ស្រដៀង​ពេជ្រ សូលី​កា ខ្លាំង​ណាស់។ លើស​ពី​នេះ ជា​ក្មេង​ស្រី​ម្នាក់ ដែល​ចេះ​លើកទឹកចិត្ត​បងស្រី​របស់​ខ្លួន​ទៀត​ផង ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពេល​ ពេជ្រ សូលី​កា ត្រូវ​គេ​រិះគន់​នោះ​, ប្អូនស្រី​ដ៏​ស្រស់​ស្អាត​របស់​អ្នកនាង​ឈ្មោះ​«​ម៉ី​ជី​ង​» បាន​ចូលរួម​លើកទឹកចិត្ត និង​ប្រាប់​កុំ​ឲ្យ​ខ្វល់​ពី​សម្ដី​អ្នកដទៃ ដែល​គ្មាន​សេចក្ដី​សុខ​ដូច​ពួក​នាង​នោះ​។ ពេជ្រ សូ​លិ​កា បាន​ស្រង់​សម្ដី​ប្អូនស្រី​ខ្លួន​មក​បញ្ជាក់​ដូច្នេះ​ថា «​មិន​ថា​ពួក​ខ្ញុំ​ជួប​រឿង​អ្វីខ្លះ ប្អូន​ខ្ញុំ​តែងតែ​ប្រាប់​មក​ថា «​ចែ​កុំ​ទៅ​ខ្វល់​ពី​មនុ​សស្ស​ដែល​គ្មាន​ក្ដី​សុខ​ដូច​ពួក​យើង » សម្ដី​គាត់​ពិត មិនបាន​ប្រឌិត ចេះ​គិត​ជាង​មនុស្ស​ធំ​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ប្អូនស្រីពៅ របស់ពេជ្រ សូលិកា រូបនេះ ថែមទាំងមានដុងសិល្បៈផ្នែកខាងរាំទៀតផង ហើយត្រូវគេថតយកទៅបង្ហោះក្នុងទីកតុក កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ និងសរសើរថារាំស្អាតសឹងគ្រប់គ្នា។ ក្នុងនោះ មានអ្នកខ្លះសួរថាកូនមែន ដោយសារមានមុខមាត់ដូចទៅនឹងពេជ្រ សូលិកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចម្លើយត្រូវបានអ្នកបង្ហោះវីដេអូនេះ ឆ្លើយថា ប្រាប់ហើយថា ប្អូនស្រីពៅ នៅតែសួរថា កូន ឬក្មួយ។ ទោះមានការប្រាប់បែបនេះហើយ នៅតែមានអ្នកខំមិនថា កូននោះ ស្រាប់តែគណនីទីកតុកមួយទើសចិត្តពេក ចូលឆ្លើយជំនួសថា «ច្បាស់ជាងសាមីខ្លួនគេទៀត សំខាន់គេប្រាប់ហើយនៅតែ កូនសោះថាប្អូន ច្បាស់បែបហ្នឹងកុំទុកទេពកោសល្យឥតប្រយោជន៍ ទៅខាងស៊ើបអង្កេតទៅពួកបងៗ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ទម្រាំ​នឹង​រក​ឃើញ​នូវ​សុភមង្គល​សុភមង្គល​ដូច​សព្វថ្ងៃ​នេះ តារា​ចម្រៀង​ពេជ្រ សូ​លិ​កា បាន​ឆ្លងកាត់​នូវ​ព្យុះភ្លៀង​ជាច្រើន តាំងពី​អ្នកនាង​នៅ​ផលិតកម្ម​M​រហូតមកដល់​ផលិតកម្ម​រស្មី​ហង្ស​មាស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​សរសើរ​នោះ គឺ​អ្នកនាង​អាច​ជម្នះ​បាន​ទាំងអស់ ដោយ​នៅតែ​ញញឹម​ចំពោះ​បញ្ហា​កើតឡើង​រហូត​មានការ​គាំទ្រ​កាន់តែ​ច្រើន កាត់បន្ថយ​បាន​ច្រើន​នូវ​ការរិះ.គន់​ទាំង​អស់​នោះ ហើយ​បច្ចុប្បន្ន​ហាក់​មិន​មាន​ការរិះ.គន់​នាង​លើ​ចំណុច​ខាងលើ​ដូច​ពេល​មុន​នោះ​ឡើយ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment