គេនៅចាំបានថា តារាចម្រៀង សមាជិកក្រុម Nevermind លោក ចេន បានភ្ជាប់ពាក្យជាមួយនារីម្នាក់ឈ្មោះលក្ខិណា កាលពីថ្ងៃ០៧ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង ប្រកបដោយស្នាមញញឹម ស្រស់ស្រាយ គ្រប់ៗគ្នា។
ការភ្ជាប់ពាក្យរបស់ ចេន នៅពេលនោះ ធ្វើឲ្យអ្នកគាំទ្រចូលរួមអបអរសាទរជាច្រើន ក្នុងនោះ ទំព័រហ្វេសប៊ុកbongseng weddingបានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងថ្ងៃដ៏ពិសេសនោះ ហើយលើកឡើងដ៏មានន័យថា «ក្ដីស្រលាញ់មិនមែននិយាយត្រឹមតែមាត់ទេ ឲ្យតម្លៃ និងច្បាស់លាស់បែបនេះ ទើបត្រឹមត្រូវ ពិធីភ្ជាប់ពាក្យ លក្ខណៈគ្រួសារ»។
ក្រោយភ្ជាប់ពាក្យបានជាង៤ខែ ពោលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ តារាចម្រៀង ចេន និងគូដណ្ដឹងស្ថិតក្រៅរង្វង់សិល្បៈ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីហើយជាមួយនឹងការស្លៀកពាក់ប្រពៃណីយ៉ាងសមសួន ធ្វើឲ្យអ្នកគាំទ្រជានារីៗមួយចំនួនខូចចិត្តមិនស្ទើរនោះទេ។
ជាក់ស្ដែង មុនរៀបការ១ថ្ងៃ ពោលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោកឆ្លៀតផុសសារបញ្ជាក់ថា «ស្អែករៀបការហើយទាំងអស់គ្នា លាហើយ អ្នក SINGLE»។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជានារីមួយចំនួន ចូលខំមិន, ចែករំលែកបន្ត ហើយលើកឡើងថា «រៀបការចុះបង កុំខ្វល់ពីអូន, ទទួលយកការពិត, មិនពិតទេ, Congratulations ទាំងអួលដើមក,
ខ្សឹបៗក៏ឈឺ…, ព្យុះអើយបោកបក់រោងការចោលទៅ, រៀបការចុះបងកុំខ្វល់ពីអូនព្រោះរឿងកន្លងបងនិងអូនត្រឹមតែជាហ្វេន, ទោះបងការក៏អូននៅស្រឡាញ់ បង ចេន ទោះទឹកភ្នែកត្រូវស្រក់ហូរក៏មិនថ្វីជូនបងទៅរកគេ, បងចោលអូនទៅយកគេ បងចេនបងគិតច្បាស់ហើយមែន»៕