ក្រោយភ្ជាប់ពាក្យជាមួយនារីម្នាក់ ស្ថិតក្រៅរង្វង់សិល្បៈ ឈ្មោះ វ៉ាន់ លក្ខិណា កាលពីថ្ងៃ០៧ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ , ទីបំផុត តារាចម្រៀង ខាំលន់ ចេន បានចូលរោងការ ជាផ្លូវការហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។
នៅពេលភ្ជាប់ពាក្យនោះ អ្នកគាំទ្រមួយចំនួនតូចគិតជា មិនមែនជាការពិត ខណៈអ្នកគាំទ្រមួយចំនួនទៀត ជាក្រមុំៗនោះ ជឿថា ជាការនោះ បាននាំគ្នាខូចចិត្តម្ដងរួចមកហើយ។ លុះពេលពិធីមង្គលការនេះលេចចេញជាផ្លែផ្កាពិតប្រាកដនោះ បានធ្វើឲ្យពួកគេ ខូចចិត្តម្ដងទៀត។
ជាក់ស្ដែង នៅពេលទទួលដំណឹងនេះ ភ្លាម ពួកគេ ចូលខំមិន, ចែករំលែកបន្ត ហើយលើកឡើង ក្រោមផុសរបស់ ចេន ថា «រៀបការចុះបង កុំខ្វល់ពីអូន, ទទួលយកការពិត, មិនពិតទេ, Congratulations ទាំងអួលដើមក,ខ្សឹបៗក៏ឈឺ…, ព្យុះអើយបោកបក់រោងការចោលទៅ, រៀបការចុះបងកុំខ្វល់ពីអូនព្រោះរឿងកន្លងបងនិងអូនត្រឹមតែជាហ្វេន, ទោះបងការក៏អូននៅស្រឡាញ់ បង ចេន ទោះទឹកភ្នែកត្រូវស្រក់ហូរក៏មិនថ្វីជូនបងទៅរកគេ, បងចោលអូនទៅយកគេ បងចេនបងគិតច្បាស់ហើយមែន»។
ទោះយ៉ាងណាមានអ្នកគាំទ្រជាច្រើនទៀត បានសម្ដែងការអបអរសាទរ និងជូនពរឲ្យពួកគេស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។ ក្រឡេកទៅមើលពិធីរបស់ពួកគេវិញ តាំងពីព្រឹកមកគេកត់សម្គាល់ឃើញវត្តមានតារាចម្រៀង យក់ ឋិតរដ្ឋា បានអញ្ជើញចូលរួម។ លុះដល់វេលាកាត់សក់នោះ គេឃើញវត្តមាន នាយពាក់មី ចាប់ដៃគូជាមួយអ្នកនាងកាតុ ដើម្បីកាត់សក់បង្កក់សិរិដល់គូស្វាមីភរិយាថ្មីនេះ។
ចំពោះអ្នកនាងយក់ ឋិតរដ្ឋ មិនត្រឹមតែអញ្ជើញចូលរួមនោះទេ ថែមទាំងថតរូបបង្ហោះ ហើយជូនពរយ៉ាងពិសេសថា «22/05/22 ជាថ្ងៃមង្គលសួស្តីរបស់ប្អូនទាំងពីរបងទាំងពីរសូមជូនពរដល់ប្អូនទាំងពីរសុខសប្បាយនិងចេះថែរក្សាគ្នាដល់ចាស់កោងខ្នងណាអូនហើយត្រូវ ចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកណាអូន»៕