បានបុណ្យច្រើនណាស់! លោកជំទាវ ហ៊ុន ស៊ីណាត និង​សិល្បករ-ការិនី អញ្ជើញចូលរួមពិធីបុណ្យ៧ថ្ងៃ លោកឪពុកអ្នកម្តាយសុវត្ថិឌី ធារិកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលទទួលដំណឹងថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះ,ថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី១៧ ខែឧសភានោះ គេសង្កេតឃើញថា សិល្បករ សិល្បការិនី មហាជនយ៉ាងច្រើន ចូលរួមរំលែកទុក្ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បករ-ការិនី ជាច្រើន មិនត្រឹមតែចូលរួមរំលែកទុក្ខតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមនោះទេ ពេលបុណ្យស,ព ឪពុកម្ដាយ នៅវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១៧, ១៨ រហូតដល់ថ្ងៃបូជានាថ្ងៃទី១៩ នោះ ក៏ពួកគេបានទៅចូលរួមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ពិធី​បុណ្យ​៧​ថ្ងៃ​ ​ធ្វើឡើង​ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ២០២២​នេះ​ នៅ​គេហដ្ឋាន​លេខ៦៧ ផ្លូវ១៧ បុរី​ឡាយ​គង់​២ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញនោះ ក៏មានវត្តមានសិល្បករ សិល្បការិនីជាច្រើនអញ្ជើញចូលរួមផងដែរ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញចូលរួម ហើយបានបង្ហោះរូបថតជាច្រើនសន្លឹកនៅល្ងាចថ្ងៃទី២២ ខែឧសភា ដោយបញ្ជាក់ដូច្នេះថា «ពិធីបុណ្យខួបគម្រប់៧ ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះ​ដួង​វិញ្ញាណក្ខន្ធ​ លោក មាស សុវត្ថិឌី និងអ្នកស្រី ពៅ ពុទ្ធារី ដែលត្រូវជាម្ដាយក្មួយស្រី សុវត្ថិឌី ធារិកា បានទទួលមរណៈភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្នះខ្នែងជួយរៀបចំតាំងពីថ្ងៃដំបូង រហូតដល់បុណ្យ៧ថ្ងៃនោះ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបញ្ជាក់ដែរថា «លោកជំទាវ Sinath Hun និង សិល្បករ សិល្បការិនី បានអញ្ជើញចូលរួមពិធីបុណ្យ ៧ ថ្ងៃ លោកឪពុកអ្នកម្តាយប្អូនស្រី Sovathdy Thearyka»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បករ សិល្បការិនី ដែលអញ្ជើញចូលរួមនោះ មានដូចជា ៖ តារាចម្រៀង និងតារាសម្តែង អេឡិច ចាន់ត្រា, តារាសម្តែង ញ៉ែម សុគន្ធ, តារាចម្រៀង ស៊ីរីកា, អ្នកនាង ចន ច័ន្ទលក្ខិណា, ហ៊ិន ចាន់នីរ័ត្ន, លោក អ៊ឹម ជីវ៉ា, តារាចម្រៀង វេ ហាស៍, ពិធីការិនី គង់ សុជាតិ ជាដើម។ ចំណែក សុវត្ថិឌី ធារិកា ជាម្ចាស់ដើមបុណ្យនោះ មើលទៅស្រកសាច់ខ្លាំងណាស់ ព្រោះតាំងពីបាត់បង់អ្នកមានគុណទាំង២មក នាងយំស្ទើរខ្សោះខ្លួនទៅហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment