កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ រឿងក្តីការស្លា,ប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ ដោយប៉ូលិស បានបញ្ជាក់ថា ការស្លា,ប់របស់នាង ដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាត,កម្មនោះទេ។ ចំណែកមនុស្ស៦ នាក់ទៀត ក៏ត្រូវបានគេចោទប្រកាន់ផងដែរ។
មុនរឿងក្ដីនេះ បញ្ចប់, ស.ព តារាស្រី Tangmo ត្រូវបានធ្វើកោសល្យវិច្ច័យជាច្រើនដង ជាហេតុធ្វើឲ្យការបូជានាង ត្រូវពន្យារពេលជាបន្តបន្ទាប់ ហើយគិតរហូតមកទល់នឹងពេលនេះ នាងបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ, មិត្តភ័ក្ដិ, សង្សារ និង មហាជនជាទីស្រឡាញ់នោះ រយៈពេល៣ខែហើយ។
ទោះយ៉ាងណាស,ពរបស់នាង នឹងត្រូវបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង២រសៀល ខណៈមហាជន, គ្រួសារ, សង្សារបណ្ដូលចិត្ត និងមិត្តភក្ដិរបស់នាង ពួកគេក៏បានត្រៀមរួចរាល់ហើយសម្រាប់ការជូនដំណើរជាលើកចុងក្រោយនោះ។ ពិធីនេះ នឹងមានការផ្សាយផ្ទាល់តាមឆានែលYouTube CJCONNECT
ងាកមកមឈូសដាក់ស,ពនាងវិញ ក្រោយចំណាយពេលជាង១ខែក្នុងការធ្វើឡើងយ៉ាងយកចិត្តទុកដាក់នោះ បានធ្វើរួចរាល់អស់ហើយជាមួយនឹងការឆ្លាក់ឈ្មោះរបស់នាងលើគម្របអមដោយរូបផ្កា ដែលនឹងចូលចិត្តជាច្រើន។
ស្របពេល ដែលមឈូសធ្វើរួចរាល់ ហើយត្រៀមដាក់ស,ពTangmo ធ្វើការបូជានៅថ្ងៃទី២៤ នោះ ស្រាប់តែថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដាក់ឈ្មោះរបស់នាង ហើយបានទម្លាយរឿងរ៉ាវ និងរូបថតជាច្រើន ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យកក្រើកអស់ប្រទេសថៃ។
ជាក់ស្ដែង ទំព័រហ្វេសប៊ុករបស់នាងដាក់ឈ្មោះ «Happy Melon official» ទើបបង្កើត១ថ្ងៃសោះ(បង្កើតថ្ងៃទី២២ឧសភា) មានអ្នកតាមដានរហូតដល់ទៅជាង១លាននាក់បាត់ទៅហើយ ហើយរាល់ការបង្ហោះនីមួយៗ មានអ្នកចូល ឡាយ ស៊ែរ ខំមិន ឡើងកប់តែម្ដង។
ការទម្លាយរូបថត ជាភស្តុតាងថ្មីៗជាបន្តបន្ទាប់នេះ ធ្វើឲ្យគ្រប់គ្នានៅថៃ ភ្ញាក់ផ្អើលខ្លាំងណាស់ រហូតដល់អ្នកខ្លះលើកជាចម្ងល់ថាតើ Tangmoនៅរស់ឬយ៉ាងណា បានជាមានរូបថតថ្មីៗ បង្ហោះជាបន្តបន្ទាប់នោះ ខណៈទូរសព្ទរបស់នាង ត្រូវបានប៉ូលិសដកហូតហើយអស់ហើយ។
ក្នុងនោះ Anna ដែលជាមិត្តភក្តិរបស់ Tangmo ក៏បានលើកជាចម្ងល់ និងសំណូមពរថា ៖ «មិនថាជាអ្នកណា ដែលកំពុងប្រើហ្វេសប៊ុក Tangmo តែខ្ញុំសុំឱ្យបញ្ឈប់ ប្រសិនបើយកឈ្មោះនាងមកប្រើនៅក្នុងផ្លូវមិនល្អ បើមានភស្តុតាង ចង់បង្ហោះអ្វីក៏បង្ហោះចុះ តែកុំប្រើឈ្មោះ Tangmo មកធ្វើអ្វីផ្តេសផ្តាស ជាពិសេសឆាតទៅ Hippo ឆាតទៅ Bird ថាមិនទាន់ស្លា,ប់ កុំលេងសើចបែបនេះ ខ្ញុំគាំង ភាំងគិតមិនចេញទេ បែបនេះមិនគួរឱ្យចូលចិត្តឡើយ៕