កន្លងមក អ្នកមេម៉ាយរូបស្រស់កូន៣ ស្អាតដូចក្មេងអាយុ១៨ឆ្នាំ អ្នកនាង ម៉ាលីណា បានឆ្លងកាត់នូវរឿងរ៉ាវក្នុងជីវិតជាច្រើន ហើយរាល់រឿងរ៉ាវទាំងនោះ អ្នកនាង អាចឆ្លងផុតបានដោយសារតែមានស្ត្រីម្នាក់ចាំជួយពីក្រោយ ស្ត្រីម្នាក់នោះ មានឈ្មោះ ថា «ម៉ែ»។
ម្ដាយរបស់អ្នកនាង ដេត ម៉ាលីណា មិនត្រឹមតែចាំជួយរាល់បញ្ហាជាច្រើននោះទេ សូម្បីតែកូនអ្នកនាង ដេត ម៉ាលីណា តាំងពីមិនទាន់បែកបាក់ជាមួយលោកឌួង ឆាយ រហូតដល់លែងលះគ្នាហើយ ក៏ម្ដាយអ្នកនាង នៅតែជួយមើលថែបានយ៉ាងល្អ។ ចំណុចនេះ ត្រូវបានអ្នកនាង ដេត ម៉ាលីណា បញ្ជាក់ជារឿយៗក្នុងការបង្ហោះសាររបស់ខ្លួនកន្លងមក។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាមួយអ្នកម្ដាយ ហើយបញ្ជាក់ច្បាស់ៗដូច្នេះថា «ព្រោះមានម៉ែនៅចាំឈរពីក្រោយ ទើបរឿងជាច្រើនរឿងខ្ញុំអាចឆ្លងវាមកបាន អ្នកដែលនៅមានម៉ែ គឺសំណាងល្អបំផុតហើយ ការមានបងប្អូនដែលស្រលាញ់គ្នាចាំជួយគ្នាទៅវិញទៅមកគឺជាសំណាងល្អនៃជីវិតកាដូដែលមានល្អបំផុតគឺជាការដែលឃើញខ្លួនឯងមានក្តីសុខ»។
ចំពោះអ្នកនាង ដេត ម៉ាលីណា ខ្លួនឯងវិញ ក៏ព្រោះតែកូនទាំង៣នាក់របស់ខ្លួននោះ អ្នកនាង បានខិតខំរកលុយស្ទើរគ្មានថ្ងៃសម្រាក និងសុខចិត្តរស់នៅជាអ្នកម្ដាយSingle ដោយមិនទាន់ប្រកាសបើកបេះដូងទទួលអ្នកណាម្នាក់នឡើយ។
តាមរយៈនេះ មានការលើកឡើងថា «ត្រូវហើយចែមានម៉ែនៅជាមួយយើងល្អបំផុត ហើយមានតែការស្រលាញ់របស់ម៉ែទេដែលមិនប្រែប្រួល ចឹងនៅពេលមានគាត់នៅជាមួយយើងហើយត្រូវចេះថែរក្សាកុំអោយពេលបាត់បង់គាតទៅស្ដាយក្រោយ, ព្រះរស់ គឺម៉ែ ដែលស្រលាញ់កូនជាងគេ,៕