ស្របពេលមួយរយៈចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ តារាចម្រៀង ទេព បូព្រឹក្ស ក្រោយពីកែកុនឃើញថា ឡើងស្អាតដូចតុក្កតា អ្នកខ្លះថាស្រដៀងសុខពិសីនោះ ស្រាប់តែពេលនេះ តារាចម្រៀង សួស វីហ្សា សម្រេចធ្វើការកែកុន ផងដែរ។
ក្នុងអំឡុងពេល តារាចម្រៀង សួស វីហ្សា និងក្រុមគ្រួសារ ដើរលេងនៅប្រទេសថៃនោះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នាង បានរូបថត និងសារបញ្ជាក់ថា «Goodbye Thailand Trip See You Cambodia»។ លុះនៅថ្ងៃ២២ ឧសភា ស្រាប់តែឃើញបង្ហោះរូបថត និងសារបញ្ជាក់ពីការធ្វើចម្រុះនៅទីនោះ។
ជាក់ស្ដែង សួស វីហ្សា បង្ហោះរូបថតរបស់ខ្លួននៅលើគ្រែដេក ភ្ជាប់ជាមួយសារដូច្នេះថា «រូបភាពកាលពីម្សិលម្ង៉ៃ នៅមន្ទីពេទ្យបាងកកប្រទេសថៃ ខ្ញុំបានទៅបូម និងកោសយកfilerនៅក្នុងច្រមុះចេញ ហើយបានវះដាក់ខ្ទង់តែម្តង ពេលនេះទទួលជោគជ័យហើយ តែថ្ងៃ២៦ ត្រូវហោះទៅថៃម្តងទៀតដើម្បីកាត់ថ្នេរចេញ និងពិនិត្យឡើងវិញ»។
ក្រោយកែកុនរួចនោះ តារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បានបង្ហោះរូបថត បង្ហាញសម្រស់របស់ខ្លួន ហើយប្រាប់ថា «ជីវិតមនុស្សមានឡើងមានចុះ មានថ្ងៃហេងមានថ្ងៃស៊យ តែបើយើងនៅតែប្រកាន់ជំហរថា ខ្លួនឯងនៅតែខ្លាំងរឹងមាំមិនរាថយ នោះភាពជោគជ័យនឹងឈរចាំនៅខាងមុខយើងគ្រប់ពេល»។
តាមរយៈនេះ អ្នកគាំទ្រ បានសរសើរពីរូបសម្រស់របស់នាង មានភាពស្អាតប្លែក ក្នុងនោះមានការលើកឡើងថា «ទើបធ្វើច្រមុះរួច គេអត់អោយពាក់វែនតាទេ visa»។ ជាការឆ្លើយតប សួស វីហ្សា បញ្ជាក់ថា «ចាសបងខ្ញុំភ្លេចខ្លួន»។ ចំណែកមតិមួយទៀតលើកឡើងថា «យី ចែ ស្មានតែងម៉ូមិញមើលមួយភ្លែត» ស្រាប់តែតារាចម្រៀងរូបនេះ លាន់មាត់ថា «យីនាងនេះ»។