យំជ្រែកផែនផ្ពាល់​! ឈិន​ ម៉ា​និច្ច ច្រៀង​បណ្ដើរ ហូរ​ទឹកភ្នែក​បណ្ដើរ ដល់​សួរនាំ​ ធ្លាយ​ការពិត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​ឆាក​តន្ត្រី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស គេ​ឃើញ​ម្ចាស់​ពាន​វង្វាន់​Cambodian Idol​រដូវ​កាល​ទី​២ ​កញ្ញា ឈិន ម៉ា​និច្ច ច្រៀង​បណ្ដើរ​ហូត​ទឹកភ្នែក​បណ្ដើរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​កម្មវិធី​នោះ គេ​សង្កេតឃើញ​វត្តមាន​តារា​ស្រី​ចំនួន​៤​ដួង រួមមាន អ្នកនាង សុគន្ធ និសា​, កញ្ញា ឈិន ម៉ា​និច្ច​, កញ្ញា កែវ សុ​បញ្ញា និង​កញ្ញា ប៉ាច គីម​មួយ ក្នុង​នោះ កញ្ញា ឈិន ម៉ា​និច្ច បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្រលាញ់​អូន​ម្ដងទៀត​បានទេ​?» ដែលជា​សំនៀង​ដើម​របស់​អ្នកនាង សុគន្ធ និសា យក​មក​បកស្រាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​កំពុង​បកស្រាយ បាន​ពាក់កណ្ដាល​នោះ ស្រាប់តែ​តារា​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់​រូបនេះ ច្រៀង​បណ្ដើរ ហើយ​ទឹកភ្នែក​បណ្ដើរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះ​មិន​ធ្លាប់​ឃើញ​​នាង​យំ​បែប​នេះ ​ពីមុន​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​នោះ អ្នកគាំទ្រ​មួយ​ចំនួន ​ក៏​ដូច​​​ពិធី​ការិនី​ក្នុង​កម្មវិធី​នោះ ​​​គិត​ថា ​​ប្រហែលជា​ចម្រៀង​ដ៏​កម្សត់​មួយ​បទ​នេះ​ត្រូវ​នឹង​សាច់រឿង​របស់​កញ្ញា ឈិន ម៉ា​និច្ច ហើយ​មើល​ទៅ បានជា​ច្រៀង​រហូតដល់​ហូរ​ទឹកភ្នែក​លើ​ឆាក​បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ដល់ពេល​ស្ដាប់​ការសួរនាំ​ពី​សំណាក់​ពិធី​ការិនី ទើប​អ្នកគាំទ្រ ដែល​បាន​ទស្សនា​វីដេអូ​នោះ ដឹងថា នេះ​មិនមែនជា​សាច់រឿង​ពិត​របស់​កញ្ញា ឈិន ម៉ា​និច្ច នោះឡើយ ពោល​ការ​យំ​នេះ ដោយសារ​ការដាក់​អារម្មណ៍​ខ្លាំង​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កញ្ញា ឈិន ម៉ា​និច្ច លើកឡើង​ដូច្នេះ​ថា «​ការពិត​បទ​ហ្នឹង​ខ្ញុំ​ស្រឡាញ់ ហើយ​ខ្ញុំ​ឃើញ​បង​ច្រៀង(សុគន្ធ និសា) ខ្ញុំ​ចូលចិត្ត​មែនទែន អញ្ចឹង​នៅ​ក្នុង​កម្មវិធី​ហ្នឹង​ខ្ញុំ​ដាក់​ច្រៀង​ម៉​ង​»​។ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment