បើទោះលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា លែងលះគ្នា ហើយសិទ្ធិអំណាចមេបាត្រូវធ្លាក់លើអ្នកមេម៉ាយរូបស្រស់រូបនេះក៏ដោយ ក៏អ្នកនាង មិនអាចកាត់ផ្ដាច់មនោសញ្ចេតនាឪពុកមិនឲ្យយកកូនទៅលេងបាននោះដែរ។
ប្រការនេះហើយ ទើបគេតែងតែឃើញលោក ឌួង ឆាយ យកកូនៗទាំង៣នាក់របស់លោកពីអ្នកនាង ដេត ម៉ាលីណា ទៅដើរលេងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យនោះ ហើយនេះ ក៏ធ្វើឡើងស្របទៅតាមផ្លូវច្បាប់ផងដែរ។ ជាក់ស្ដែង លោកឌួង ឆាយ ធ្លាប់បញ្ជាក់ថា « សូមគោរពអរគុណឯកឧត្តមតាំង ស៊ុន ឡាយ ប្រធានតុលាការរាជធានីភ្នំពេញ ដែលបានផ្តល់ឱខ្ញុំបាទបានជួបកូនៗរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ»។
ស្របពេលយកកូនទៅដើរលេងមួយរយៈចុងក្រោយនេះ លោក ឌួង ឆាយ តែងតែនាំអនាគតភរិយារបស់លោកទៅជាមួយគ្នា ហើយបើទោះមិនមែនជាម្ដាយបង្កើតក៏ពិតមែន តែនារីស្ថិតក្នុងវ័យ១៨ឆ្នាំ ជាគូដណ្ដឹងលោក ឌួង ឆាយ មើលទៅស្រឡាញ់ មើលថែដូចកូនបង្កើតអញ្ចឹង។ ចំណែកកូនៗលោកឌួង ឆាយ ក៏មើលទៅស្រឡាញ់គូដណ្ដឹងលោកឌួង ឆាយ មិនស្ទើរ នោះដែរ។
ទោះយ៉ាងណា ការ ដែលលោក ឌួង ឆាយឧស្សាហ៍យកកូនទៅដើរលេង ជាមួយអនាគតភរិយានោះ បានធ្វើឲ្យអ្នកគាំទ្រម្នាក់របស់អ្នកនាង ដេត ម៉ាលីណា មានចម្ងល់ថា កូនៗបានទៅលើអ្នកណា និងសម្ដែងការឈឺចិត្តជំនួសថា «បងស្រីខ្ញុំចង់ដឹងថាកូនៗៗបានទៅអ្នកណាបង ខ្ញុំឃើញប្ដីបងយកដើរលេងជាមួយអ្នកក្រោយខ្ញុំឃើញក៏ឈឺជំនួយបងដែរ»។
ជាការឆ្លើយតបអ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ថា «មិនអាចហាមបានគេមានគ្រួសារថ្មីចឹងហើយ»។ ភ្លាមនោះ គណនីហ្វេសប៊ុកដដែលក៏បានសរសើរអ្នកនាង ដេត ម៉ាលីណា ថា «ខ្ញុំគោរពចិត្តបងណាស់ ដែលធ្វើចិត្តបានគ្រប់រឿង»។ មិនចាំយូរ អ្នកម្ដាយកូន៣រូបនេះតបវិញថា «ជីវិតបែបនេះត្រូវទទួលស្គាល់ការពិត»។
គួរបញ្ជាក់ថា ការលើកជាចម្ងល់ និងឈឺចិត្តជំនួសនេះ ធ្វើឡើងនៅពេលអ្នកនាង ដេត ម៉ាលីណា ប្ដូរប្រូហ្វាល់ទំព័រហ្វេសប៊ុករបស់ខ្លួន ហើយដាក់Captoinថា «បានត្រឹមល្អមើល ងាយទេរក អ្នកដែលស្រឡាញ់យើងតែពិបាករកអ្នកដែលស្មោះត្រង់ជាមួយយើង ងាយឮពាក្យថាស្រឡាញ់ញឹកញាប់ តែមិនងាយឃើញទង្វើពិតប្រាកដ ព្រោះពួកគេបានតែនិយាយ គឺនិយាយឱ្យតែផុតពីមាត់ជឿអត់លីណាសូម្បីតែពាក្យស្រលាញ់មិនដែលមានអ្នកនិយាយប្រាប់ផង មានតែខ្លួនឯងនិយាយដាក់ខ្លួនឯង ជាពិសេសពីកូនៗប្រាប់រាល់ថ្ងៃម៉ង»។ ដោយឃើញបែបនេះ ទើបគណនីហ្វេសប៊ុកខាងលើចូលចំមិនបែបនោះតែម្ដង៕