កាលពីពេលថ្មីៗកន្លងទៅនេះ បើទោះវិវាទរវាងនាយប្រុស និងលោក គង់ កាន ត្រូវបានដោះស្រាយបញ្ចប់ទៅហើយក៏ដោយ ក៏លោក យឹម តាស្រង់ ធ្វើតាមការសន្យារបស់ខ្លួនដែរ ដោយឲ្យនាយប្រុញមកធ្វើការជាមួយមិត្តភក្ដិរបស់ខ្លួន ទទួលបានប្រាក់ ១ពាន់ដុល្លារក្នុង១ខែ បើកឲ្យ៦ពាន់ដុល្លារមុនទៀតផង។
ជាមួយគ្នានោះ លោកយឹម តាស្រង់ និង លោក ពេជ្រ ស្រស់ ដោយយល់ព្រមពីនាយប្រុញ និងគ្រួសារ បានសម្រេចថា នឹងចែករំលែកមួយចំនួនជូនលោក គង់ កាន ដោយផ្ទាល់ដៃ ដែលជាអ្នកមានគុណបណ្ដុះបណ្ដាលនាយ ប្រុញ ពីដំបូងមក។
ទោះជាបែបនេះក្ដី នាយប្រុញ នៅតែទទួលរងនូវការរិះ,គន់ថា ជាមនុស្សក្រពើ រមិលគុណដដែល។ គេមិនឃើញនាយប្រុញ ឆ្លើយតបទៅនឹងការរិះ,គន់នេះយ៉ាងណានោះទេ តែលោកពេជ្រ ស្រស់ ដែលជាអ្នកខ្នះខ្នែងជួយតារាកំប្លែងតាមបណ្ដាញសង្គមរូបនេះ តាំងពីដំបូងនោះ បានចេញសារធ្វើការបកស្រាយជំនួស។
នៅពេលនោះ លោកពេជ្រ ស្រស់ បានបកស្រាយថា «ក្មួយប្រុញ បានចាកចេញពីប្អូន គង់កាន លើកដំបូង គឺក្មួយប្រុញ មិនបានបង្ហោះអ្វីមួយធ្វើឱ្យប៉ះពាល់ដល់ប្អូន គង់ កាន ឡើយ ដោយក្មួយប្រុញបានទៅសម្ងំនៅស្រុកវិញគ្មានអ្នកដឹង ហើយក្មួយប្រុញក៏មិនបានទាមទារអ្វីដែរ ប៉ុន្តែវាជាការចៃដន្យ ខ្ញុំបានទៅលេងផ្ទះក្មួយប្រុញ ដោយមិនបានព្រាងទុក ក៏បានដឹងរឿងក្មួយប្រុញទៅនៅផ្ទះ មិនបានអ្វីដែលគេផ្សាយនោះទៅ ហើយខ្ញុំក៏បង្ហោះនូវអ្វីដែលខ្ញុំបានដឹង គឺក្នុងគោលបំណងចង់ឱ្យក្មួយប្រុញមានគេជួលនឹងបានប្រាក់ជួយដល់គ្រួសារគាត់ ពីព្រោះគ្រួសារគាត់ក្រីក្រណាស់ គឺក្រទាំងចំណេះដឹងទៀត…»។
ប៉ុន្មានថ្ងៃក្រោយមក ងាកមកAdminគង់ កានវិញ បានបន្តបង្ហាញភាពកម្សត់ ក្រីក្ររបស់ខ្លួន តាមរយៈការបង្ហោះរូបថតកូនឈឺយកទៅពេទ្យ, រូបថតនៅក្នុងផ្ទះស្លឹក ហើយដាក់Captionថា «កូនឈឺទាំងកណ្ដាល់យប់ ឪត្រូវរត់រកម៉ូតូគេជួយឌុបទាំងយប់ ឪម្នាក់នេះ អន់ណាស់ប្រឹងចង់ងា.ប់ទៅវិញហើយ រកតែម៉ូតូមួយគ្រឿងសម្រាប់គ្រាន់ជូនកូនដើរមើលគេ ឬជូនកូនទៅពេទ្យក៏មិនមានតែឪសន្យាថា ចាប់ពីម៉ោងនេះទៅឪនឹងប្រឹងអោយខ្លាំងជាងមុន»។
តាមរយៈនេះ មានអ្នកគាំទ្រ នាយប្រុញ មួយចំនួនទៅខំមិនដៀមដាម ពេបជ្រាយ Adminគង់កាន ធ្វើឲ្យបុរសម្នាក់ទ្រាំមិនបាន ចេញវីដេអូ តាមទីកតុក និយាយការពារលោកគង់ កាន ហើយនាយប្រុញ ឃើញវីដេអូនោះ ក៏បានចេញមុខនិយាយចំពោះរឿងនេះផងដែរ។
នាយប្រុញ បញ្ជាក់នៅថ្ងៃទី២៥ ខែឧសភាថា បងប្អូនពេបជ្រាយAdminខ្លួន ដូចពេបជ្រាយខ្លួនអញ្ចឹង។ ប្រុញថា បើមានឱកាស ខ្លួនអាចនឹងទៅជួបAdmin មិនភ្លេចគុណAdminទេ ព្រោះគាត់ជួយយើងតាំងពីក្នុងព្រៃ រហូតដល់ភ្នំពេញ។ នាយប្រុញថា បងប្អូននិយាយអញ្ចឹង ពេលខ្លះAdminអន់ចិត្ត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ បញ្ហារវាងនាយប្រុស និងAdminគង់ កាន ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសប្របសម្រួលពីឧកញ៉ាសម្បត្តិ ដោយរថយន្ត, ម៉ូតូ បានទៅលើនាយប្រុញ។ ក្រោយដោះស្រាយបញ្ចប់ ប្រុញថែមទាំងមានឱកាសធ្វើការជាមួយមិត្តភក្ដិលោកយឹម តាស្រង់ទៀត ដោយទទួលបានប្រាក់ខែ ១ពាន់ដុល្លារ និងបើកមុនចំនួន៦ខែទៀត។ ចំណែកAdminគង់ កាន បានត្រឹមបង្ហាញភាពកម្សត់ ក្រីក្រ លំបាក វេទនារបស់ខ្លួន និងធ្វើការសុំទោសកូនៗប៉ុណ្ណោះ៕ សូមទស្សនាវីដេអូខាងក្រោម ៖